កាលពីថ្ងៃទី១១ ខែឧសភា ក្រុមចម្រៀងនារី BABYMONSTER បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃដំណើរកម្សាន្តរបស់ពួកគេនៅអាស៊ី។ ក្នុងអំឡុងពេលកម្មវិធីក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ BABYMONSTER បានបង្ហាញការសំដែងផ្ទាល់ជាច្រើននៃបទចម្រៀងរបស់ពួកគេ ចំណាយពេលទំនាក់ទំនងជាមួយអ្នកគាំទ្រ និងបានថ្លែងអំណរគុណដល់រៀមច្បង BLACKPINK ជាមួយនឹងការរាំ cover នៃបទចម្រៀងល្បី «As If It’s Your Last» ។
វីដេអូរាំរបស់ BABYMONSTER ដែលបានរីករាលដាលនៅលើបណ្តាញសង្គម ដោយសារតែ សមាជិកក្រុមចម្រៀងនេះបានដោះស្រាយបញ្ហាដែលមិនបានមើលឃើញទុកជាមុនដែលបានកើតឡើងអំឡុងពេលរាំ។ ពេល BABYMONSTER កំពុងរាំបទ «As If It’s Your Last» របស់ BLACKPINK ស្រាប់តែភ្លេងបានឈប់ពីរដង អំឡុងពេលច្រៀងបន្ទរ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែសមាជិក Babymonster បានបកស្រាយបទចម្រៀងបន្តផ្ទាល់ដោយគ្មានភ្លេង ហើយបញ្ចប់ការសម្តែងដោយល្អជាមួយជំនាញ និងទេពកោសល្យដ៏អស្ចារ្យ។
ចាប់តាំងពីការបង្ហាញខ្លួនជាថ្មីរបស់ពួកគេបន្ទាប់ពី Ahyeon បានចូលរួមក្នុងក្រុម BABYMONSTER បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាបន្តបន្ទាប់ជាមួយនឹងជំនាញច្រៀង និងការសម្តែងដ៏ស្វាហាប់របស់ពួកគេ។ ជាពិសេសក្រុមតារាចម្រៀងរ៉េប រួមទាំង Ahyeon, Ruka និង Asa ទទួលបានការវាយតម្លៃល្អជាច្រើនសម្រាប់វត្តមានលើឆាកក្នុងអាជីពរបស់ពួកគេ។.jpg)
គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់ ជាមួយបទចម្រៀង «BATTER UP»។ ក្រោយ សមាជិក Ahyeon មានសុខភាពល្អឡើងវិញក្រុមនេះបានត្រលប់មកវិញជាមួយសមាជិកទាំង៧នាក់ជាមួយបទ « SHEESH » និងមានមុខនៅ Music Show ជាច្រើនឆាក។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕










