Home ព័ត៌មានអន្តរជាតិ មានតែមួយក្នុងលោក! ស្ត្រីម្នាក់ឡើងទៅដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើយន្តហោះ

មានតែមួយក្នុងលោក! ស្ត្រីម្នាក់ឡើងទៅដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើយន្តហោះ

61
0

សហរដ្ឋអាមេរិក ៖ វាបានធ្វើឱ្យអ្នកដំណើរជិះយន្តហោះទាំងអស់ងឿងឆ្ងល់ និងស្រឡាំងកាំងគ្រប់ៗគ្នាថា ហេតុអ្វីបានជាស្ត្រីម្នាក់ធ្វើខុសគេខុសឯងបែបនេះ? ឬក៏ជាមនុស្សមានសតិមិនគ្រប់? កៅអីក្នុងយន្តហោះក៏មានឱ្យអង្គុយយ៉ាងស្រួល ប៉ុន្តែមិនអង្គុយទេ បែរជាធ្វើចឹង មិនដឹងនិយាយថាម៉េច ។ រីឯក្រុមហ៊ុនអាកាសចរណ៍និយាយថា នឹងស្វែងរកមូលហេតុពិតប្រាកដ ។

បើតាមវីដេអូមួយដែលត្រូវបានគេចែកចាយក្នុងបណ្តាញសង្គមអាមេរិកបង្ហាញថា ស្ត្រីអ្នកដំណើរម្នាក់បានឡើងទៅដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើកៅអីអង្គុយ ហើយអ្នកលេងបណ្តាញសង្គមសួរថា តើអាចឡើងទៅកាន់ផ្នែកខាងលើដោយរបៀបណា? ហេតុអ្វីខាងបុគ្គលិកបម្រើការលើយន្តហោះមិនព្រមហាមឃាត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZdLGU5vLLCiIKSv5f1FyyEf01xyc4Y61EDVDy_2-PdT_pEqf_WWnzcSVw8VTwG-y6p4KG35zsfD8cUospESwTSdgofoitVxpsWC9fYdKWvJShs-_kSkCwWHLwewr6zR8gdjx0lG4KsD0kwRRrgQHpS3ffm0q07oyz64eiR7C-dnlWH983Doi-aIFPKm4/s495/Screenshot%202024-05-14%20135217.png

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានអាមេរិករាយការណ៍ថា ស្ត្រីអ្នកដំណើរម្នាក់ឈ្មោះ Monica Guzmann បានមើលឃើញភាពខុសប្រក្រតីក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines គឺនាងបានឃើញស្ត្រីម្នាក់កំពុងតែដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើយ៉ាងសប្បាយចិត្ត និងពុំខ្វល់ពីក្រសែភ្នែកអ្នកដទៃ ។

អ្នកថតវីដេអូរៀបរាប់ថា នាងបានឃើញស្ត្រីម្នាក់ឡើងទៅដេកលើកន្លែងដាក់សម្ភារៈ ខណៈ Air Hostess កំពុងស្វាគមន៍អ្នកដំណើរផ្សេងទៀត ប៉ុន្តែមិនយូរប៉ុន្មាន ស្ត្រីនេះត្រូវបានគេប្រាប់ឱ្យចុះពីកន្លែងដាក់សម្ភារៈ ។ ទោះយ៉ាងណា គ្មានការបញ្ជាក់ថា ហេតុអ្វីបានជាស្ត្រីខាងលើឡើងទៅដេកនៅខាងលើបែបនេះ ហើយដេកបែបនេះយូរប៉ុនណាទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRmEuwXfspvv542dchutYveNaybtUxom8j5AU1kGSUYvcsYtENRvBw3ZWEEvboUiOcB3wuwSEyMO9ZhcISTt5Fpovo0l2J6MtS1Dx-YwHMAkLtDoTkQWHlM3uzf2cu-7fbvlRRkO81nbwhLRkF4TPB0YP_2bPD9PMTBdX18bv8CvJ5GlU5MIfZuSQTAB8/s958/photo_2024-05-14_11-08-44.jpg

ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines និយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅលើយន្តហោះចាកចេញពីទីក្រុង Albuquerque រដ្ឋ New Mexico ទៅកាន់ទីក្រុង Phoenix រដ្ឋ Arizona ហើយក្រុមហ៊ុនអាកាសចរណ៍នឹងស្វែងរកមូលហេតុពិតប្រាកដបន្តទៀត ។

នេះមិនមែនជាហេតុការណ៍លើកដំបូងទេ កាលពីឆ្នាំ២០១៩ អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ដែលធ្វើដំណើរចាកចេញពីទីក្រុង Nashville រដ្ឋ Tennessee ទៅកាន់ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ក៏បានភ្ញាក់ផ្អើលដែរ ដោយសារបុគ្គលិកបម្រើការលើយន្តហោះម្នាក់ចូលក្នុងធុងសំរាមពេលអ្នកដំណើរឡើងជិះយន្តហោះ ហើយ១០នាទីក្រោយមក ក៏លោតចុះមកវិញ និងធ្វើការធម្មតា ។ ក្រុមហ៊ុនអាកាសចរណ៍នេះប្រាប់ថា ទង្វើប្លែកៗ គឺជារឿងកំប្លែង និងចង់ឱ្យអ្នកដំណើររីករាយប៉ុណ្ណោះ ៕