Home ព័ត៌មានជាតិ ស្ទើរមិនគួរឱ្យជឿ! ឡូរីន សង្សារ វណ្ណដា ទើបតែមានជាង Make Up រូបនេះបានប៉ះផ្ទៃមុខនាងលើកដំបូង

ស្ទើរមិនគួរឱ្យជឿ! ឡូរីន សង្សារ វណ្ណដា ទើបតែមានជាង Make Up រូបនេះបានប៉ះផ្ទៃមុខនាងលើកដំបូង

67
0

ស្រីស្អាត ឡូរីន សង្សារកំពូលតារាចម្រៀង វណ្ណដា បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឈុតបុរាណកាលពីកន្លងមកនេះថ្មីៗនេះ។ ជាមួយភាពស្រស់ស្អាតរបស់នាង មើលហើយត្រជាក់ភ្នែកគឺជាស្នាដៃ Huy Huy Make Up ហើយរូបគេក៏ជាជាងដំបូងដែលបានផាត់មុខឱ្យ ឡូរីន ព្រោះកន្លងមកនាងមិនដែលឱ្យជាងណាផាត់មុខឱ្យនាងឡើយ។ ជាង Make Up រូបនេះធ្លាប់ផាត់មុខឱ្យតារាល្បីៗជាច្រើនរូប រួមទាំងលោកជំទាវៗជាច្រើននាក់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiul9Y5g0Tm64p0IOZCkYnxTmgA5vH9WpcD6JQRHfdEIXAXIwiHm3G78-gfzaIqI9JivAcvkcA5GbNKpxH-d22_o04i4Lhyq7e9iNJlmqs-1MAu-H3jc1VflmejLhkt3gcrtpw3HvDG_uyE2ei-Gl5hzIYAAHUav1L2-Sc27P1fleiZQu94IzdzdUilEh4/s960/image_2024-05-13_13-16-08%20(2).png

ទស្សនិកជនជាច្រើនបានលើកសរសើរថាកញ្ញា ឡូរីន គូស្នេហ៍របស់ វណ្ណដា មិនថាក្នុងរូបភាពបែបណា សុភាព ឬស៊ិចស៊ី នោះតែងទទួលបានពាក្យនេះជានិច្ច ជាពិសេសសម្រស់របស់នាងក្នុងឈុតសំលៀកបំពាក់បុរាណដែលទទួលបានការសរសើរភ្លូកទឹកភ្លូកដី។ មែនទែនទៅភាពស្រស់ស្អាតរបស់ ឡូរីន គឺស្រស់ស្អាតពីធម្មជាតិរួចមកហើយ បើទោះបីជាមិនមានគ្រឿងសំអាងក្តី ប៉ុន្តែក្រោយពីបន្ថែមការផាត់មុខទៀតកាន់តែធ្វើឱ្យនាងមានភាពស្រស់ស្អាតទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QT2CAgqVAevPa-NwCneVFYo6RSnYlK4e2YqJpTxJn7vR9X6nUGwIfuIc8qcbZ_-j_NIXQAUf-yTeclRVXZicoEwd1R6ssh-39rEY9eyJO7tWoMHOs9jnVC0tAfPWcrK0oaeolXuvWrEDD9IHDbLLZK2xyyB3iOOW1a1ulwn5EK9FxEB80zyQMKlji6c/s2048/image_2024-05-08_16-29-34.png

ក្នុងឈុតបុរាណជាច្រើនឈុត ទោះបីជាមានរូបភាពបញ្ចេញស្ទាយ៍បែបកាចឆ្នាសឆ្នើមក្តី ឡូរីន ទទួលបានការសសើរយ៉ាងច្រើនជាពិសេសនេះជាកត្តាលើកស្ទួយវប្បធម៌ខ្មែរ។ ផ្ទៃមុខដ៏ស្រស់ស្អាតរបស់ ឡូរីន នេះគឺជាស្នាដៃ Huy Huy Make Up ដែលជាជាងចំណានមួយរូបធ្លាប់សិក្សាជំនាញនេះនៅប្រទេសថៃនិងធ្លាប់បានធ្វើការជាមួយតារាល្បីៗជាច្រើនដូចជា ពេជ្រ សូលីកា សួស វីសា ស៊ូ ស៊ីរីកា ហង្ស ម៉ានីតា ម៉ៃយ៉ា អៀ ម៉េងលិ អ្នកជំនួញអនឡាញជាច្រើនរូប រួមទាំងអ្នកមានមុខមាត់ក្នុងសង្គមជាមួយលោកជំទាវៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtJrVq7XtXgCJUDnlQIouZ0oueqeDa5gWOAwJ0GkA2XLJ-RJ5JqhLOzWADsyaWyOHW2UN7-Bfc9l-hDP6BEGZ9SC1fuzSTz6aOIKh6F4HDG8RERSFub7ZgPuuiJu9ZpxPEGfzfh8rQ6B15Ll26hR84OFMOWuNWxIf7SOMNTZx27L4JMKK1m5ejertxJyQ/s2048/image_2024-05-13_13-16-08.png

អ្វីដែលស្ទើរតែមិនគួរឱ្យជឿ Huy Huy Make Up គឺជាជាងដំបូងដែលបានផាត់មុខឱ្យ ឡូរីន សង្សារ វណ្ណដា ព្រោះកន្លងមកនាងមិនដែលឱ្យជាងណាផាត់មុខឱ្យនាងឡើយនេះអាចបញ្ជាក់ថាទឹកដៃជាង Make Up រូបនេះមិនធម្មតានោះទេ ខណៈរូបភាព ឡូរីន ចេញមកជាមួយការ Make Up របស់គេទទួលបានការសរសើរយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1q_bK_q3JDfd3FLFFyVCAVLFLJ49vJweTysfa9cWgtE13OgJZ_Q6Xtzq-5CaeF0LQ7c91H8aMT6PBghGSYaqdHbw9dseQLh2gt_sCLZ-a7omk7QuE7iWPrFVdmFo3qQsAY7t-dPPxdIpVFCnZ1ylKB3Y-SzKVIdjOfsfrBqQHwFs8JxGFXB8LUieKCtU/s2048/image_2024-05-13_14-34-21.png