ជំងឺវិក.លចរិត គឺជាក្រុមជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកជំងឺមិនអាចបែងចែកការគិត ការពិត និងភាពស្រមើស្រមៃរបស់ខ្លួនបានឡើយ។ ជាទូទៅ គេសង្កេតឃើញថា កត្តាដែលបង្កឱ្យនរណាម្នាក់ឈានដល់ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬវិកលចរិតនេះគឺជាកត្តាផ្លូវចិត្តដែលជាប់ទាក់ទងនឹងបញ្ហាខ្លួនឯង គ្រួសារ និងសង្គម។ ក្រៅពីនោះ រួមមានកត្តាជាច្រើនទៀតដូចជា ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្ដាល សេពសុរា ប្រើប្រាស់គ្រឿងញៀន និងការប៉ះពាល់សារធាតុគីមីជាដើម។ ដូច្នេះខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់ទាំង ១០ ដែលបង្ហាញពីការចាប់ផ្តើមនៃជំងឺវិកលចរិត ដែលយើងគ្រប់គ្នាគួរតែដឹង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirlI0OkGinKOSKAeEjgmg8O1uVbeWUNO2ej09Du3uaDicbHqAnP3LLUAHYfYj_LWbHScgMcsl9cHq9MY3zVPZxOftWrQslgcxd0BHz1Jva_CsTQyf0oR9YkTeH77uNfOlM-VIKR0pbT1GQpJBPKCqFWucqpFsXyunOp1ykFHASLEATZitfmGPwLNdT5s8/s1140/world_mental_health_day_2022.jpeg

១.ចាប់ផ្តើមដកខ្លួនចេញពីសង្គម និងធ្វើអ្វីៗតែម្នាក់ឯង ឬធ្វើនេះធ្វើនោះតែម្នាក់ឯង ដោយធ្វើតាមអំពើចិត្ត។
២.មានការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជារៀបចំរចនាប័ទ្មនៃការស្លៀកពាក់ និងរៀបចំខ្លួនខុសធម្មតា។
៣.មានការលំបាកក្នុងការគិត ការសម្រេចចិត្ត និងការលំបាកក្នុងការជ្រើសរើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLuc7NEdE-Eg4CtYXVBQXkGpQs9hjCPntm3Y1u7YmdOPDU7Hr28-RsbOPKACnc99r8DbxdAAOymG9P7T8_OEjiu9_rPoSisTexTnU9itm__HvQhkxPE7Ho3Hqzc0QV0_8mvnLiUataTdifFoG8amIaZMUbKeKgGrcZ9Z3Cnq2HRS0LnmgjASzER1iY-Fo/s1458/Should-you-disclose-your-mental-health-status-to-a-potential-employer.png
៤.ភ្លេចច្រើន និងមិនចាប់អារម្មណ៍អ្វីទាំងអស់រយៈពេលយូរ ឬមិនអាចផ្តោតអារម្មណ៍លើអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើង។
៥.មានបញ្ហាក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាពិបាកក្នុងការយល់ពីអត្ថន័យរបស់មនុស្សផ្សេងទៀតក្នុងសង្គម។
៦.មានគំនិតចម្លែក និងចាប់ផ្តើមជឿលើអ្វីដែលមិនពិត។
៧.ចាប់ផ្តើមមានការថយចុះនៅក្នុងជីវិតប្រចាំថ្ងៃដូចជា ការសិក្សា និងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguYN7xuBm8WMTnhNNm-Nj4MSUNd9MG_ho2Kgn3SYayv1N39rJrq_VWAw8NoYCSYdwkcVlVPf7mRpbtrINgtj2a5-ClN7fbE4ijaG3_4MRSt269Uq4-O4SfUVEYkphWPiqxjdhyphenhyphenQclwg8sQrNj9NRR3d9i6lmjeRY5avZ7Uw-wkQJ1k6uG3S_Fwnl7AvWg/s1280/photo_2024-05-11_16-26-39.jpg
៨.ឮសូរសំឡេងគ្រប់ទីកន្លែង បើទោះបីជាកំពុងតែនៅម្នាក់ឯងក៏ដោយ។
៩.ឈរនិយាយតែម្នាក់ឯង បញ្ចេញអារម្មណ៍តែម្នាក់ឯង យំ ឬសើចតែម្នាក់ឯង។
១០.មានអារម្មណ៍ប្រែប្រួលកាច ឆាប់ខឹង មួរម៉ៅ និងបញ្ចេញអកប្បកិរិយាចម្លែកៗគួរឱ្យខ្លាចដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5km57OP2-lWorUeRQT_yrOgkFjks9XyiQX04oLZ6Y4hl9_waHrl5s-8E_wzicWu-NYgUzR2vAEizvbyfsi42z_2WibX2iwNeK9YcqFUoG8ZDrB-VFfDapkgxnDaqxwKkye9Nssog4MhiX2pUDiTXABEPPUJnc2lQJZVXjYpF8U_iCm3-z8RB7teijw7c/s1024/Mind-Matters-blog-banner.jpg

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯង ឬនរណាម្នាក់មានរោគសញ្ញាទាំងនេះកើតឡើង ឬធ្វើអាកប្បកិរិយាបែបនេះយ៉ាងតិចណាស់ម្តងក្នុងមួយសប្តាហ៍ នោះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យវិកលចរិតជាបន្ទាន់ បើមិនដូច្នោះទេអ្នកអាចប្រឈមនឹងអាការៈធ្ងន់ធ្ងរជាងនេះទៅទៀត៕