ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គមហ្វេសបុកដោយគណនីមួយ ដែលមានឈ្មោះថា នីតា កញ្ញា គឺបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីឧប.ទ្ទវ.ហេតុមួយបានកើតឡើងទៅលើកុមារម្នាក់(មិនដឹងថាជាកូនម្ចាស់ផ្ទះឬក៏ក្មេងអ្នកជិតខាងទេ) ដែលត្រូវបានឆ្កែមួយក្បាលត្របាក់.ខាំ ខណៈពេលនេះមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។
វីដេអូដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាព ដោយគេបានកត់សម្គាល់ឃើញថា ដើមហេតុដំបូងឡើយ គឺកុមារម្នាក់នេះបានចេញមកប្រលែងលេងជាមួយសត្វឆ្កែជាធម្មតា ដោយក្មេងប្រុសម្នាក់នេះបានធ្វើការអង្អែលក្បាលឆ្កែ បន្ទាប់មកគឺយកដៃទំនងជាទៅចាប់ប៉ះកន្ទុយរបស់វាទៀត ស្រាប់តែឆ្កែមួយក្បាលនេះហាក់ភ្ញាក់ ទើបហក់ទៅត្របាក់ខាំកុមារម្នាក់នោះភ្លាមៗតែម្តង។
យ៉ាងណាមិញ ត្រឹមរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីឮសម្លេងស្រែកយំពីកុមារនោះ ក្រុមគ្រួសារសាច់ញាតិក៏បានរត់ចេញមកជួយយ៉ាងឆាប់រហ័សបំផុត។ ឆ្កែនោះក៏បានរត់គេចខ្លួនបាត់ទៅ បន្សល់ទុកត្រឹមកុមារជនរងគ្រោះនិងក្រុមគ្រួសារហាក់តក់ស្លុតនឹងហេតុការណ៍ដែលមិននឹកស្មានដល់។
បន្ទាប់ពីហេតុការណ៍ដែលប្រៀបបានជាសុបិន្តដ៏អាក្រក់នេះបានបញ្ចប់ហើយ មិនបង្អង់យូរ ក្រុមគ្រួសារក៏បានប្រញាប់នាំកុមារនោះទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ លទ្ធផលពិនិត្យទៅលើកុមារជនរងគ្រោះទៅជាយ៉ាងណានោះ នៅតែមិនទាន់មានការបញ្ជាក់នូវឡើយនោះទេ។
បន្ទាប់ពីវីដេអូនេះបានចែកចាយនៅលើបណ្តាញសង្គមហើយ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិ ដោយអ្នកខ្លះក៏បានលើកឡើងថា «ឆ្កែបើយកមកចិញ្ចឹមតាំងពីតូចមកអត់អីទេ លេងយ៉ាងមិចក៏បាន វាដឹងចិត្តយើងថាយើងមិនលេងវាឈឺៗឬធ្វើបាបវា។ តែបើយកមកធំហើយរៀងពិបាកប្រដៅ វាមិនស្គាល់ចិត្តយើងទេ។ តែសម្រាប់ម្ចាស់វាៗអត់ខាំទេខ្លាចតែកូនក្មួយម្ចាស់មកលេងវា វាខាំហើយ ឆ្កែណាកដូចគ្នាដែរបងៗ។
អ្នកខ្លះថា «សត្វឆ្កែគេមិនឲ្យចាប់កន្ទុយវាទេ ដោយសារតែវាមានញាណនៅនឹងកន្ទុយ ខ្ញុំចិញ្ចឹមសត្វខ្ញុំដឹង។ សត្វគឺវាស្មោះត្រង់និងម្ចាស់ណាស់ព្រោះវាជាអ្នកការពារទ្រព្យសម្បត្តិយើងនៅពេលយប់ថ្ងៃ បើអ្នកគិតថាចិញ្ចឹមវាគ្មានប្រយោជន៍ចូលអ្នកកុំចិញ្ចឹមវាទៀត ឆ្កែនិងឆ្មាគឺញាណរបស់វានៅនិងកន្ទុយនឹងឯង វាកម្រមិនអោយអ្នកណាប៉ះបានឡើយ ខ្ញុំធ្លាប់វាខាំរាប់ភ្លេចហើយដោយសារចាប់កន្ទុយរបស់វា»។
ចំណែកអ្នកខ្លះថា«សម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់សត្វឆ្កែ ហើយមុនលេងវាឬចាប់វាខ្ញុំមើលអារម្មណ៍វាថាវាម៉េចដែរ បើត្រចៀកវាបាក់ កន្ទុយរវាសតិចៗយើងប៉ះបាន តែបើអត់កុំប៉ះ ហើយម្យ៉ាងក្មេងនោះតូចចឹងគេមិនឲ្យទៅក្បែរសត្វឬប៉ះសត្វណាគ្រោះថ្នាក់ទេ មានកូនតូចៗចឹងមើលគ្នាផង នេះមិនមែនឆ្កែរត់ទៅខាំទេ តែក្មេងកុំឲ្យទៅលេងឆ្កែអី»៕











