យោងតាម St Headline តារាចិន Liu Yifei ឬទស្សនិកជននិយមហៅថា សៀវ ឡុងនី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ The Tale of Rose ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្នាដៃដែលនាងសម្តែងបានទទួលជោគជ័យ ទាំងគុណភាព និងបង្កើតនូវឥទ្ធិពលខ្ពស់ ជួយឱ្យនាងរក្សាតំណែងជាតារាកំពូលក្នុងវិស័យសិល្បៈចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ho43ALLTteI7JVrG1Vxpdzm5VlXKJp0dmKG8qw4NV9VaHIOjGJi-8ajFaRXf63OZ-tKTv5_OI338Z0ihKpUiSsc_2BoJF1uwhyjTWljA2soTlJigllVXKYD5bLbI9-9D_LQGkZSwqIPbOcshiHa_uKAtFSFShJAQfYm2_z9Pwqcw0hVKFNZ5dus4f44/s1350/image_2024-05-09_10-33-38.png

ប្រាក់កម្រៃផ្សាយពាណិជ្ជកម្មរបស់ Liu Yifei គឺស្ថិតក្នុងចំណោមតារាចិនដែលខ្ពស់បំផុតក្នុងចំណោមកិច្ចសន្យានីមួយៗដែលនាងទទួលបានប្រហែល ២៥ លានយន់ ប្រមាណ៣,៤ លានដុល្លារ។ Yifei គឺជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកយីហោល្បីៗមួយចំនួនដូចជា LV, Bvlgari ជាដើម និងម៉ាកយីហោចិនប្រហែល១០ ។ ចាប់តាំងពីឆ្នាំ២០២៣មក នាងបានក្លាយជាទូតសុឆន្ទៈទេសចរណ៍របស់ទីក្រុង Abu Dhabi(អាប៊ូដាប៊ី) រាជធានីនៃប្រទេសអារ៉ាប់រួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihwfMa53BU94ocVvTYFf8VapoKwPqkiGtK6qdKcc_oCKeiqyGf6pTY5jypcs1BWICoiHXhZWQCHkr1tMtOoT0QBnkPsU26LWLZ4e1g6NITC0tl7f9DCKWcYZ7r-sIDloAybtgJ1C07k0vYGLTFkgM9AI8X1p1Expr2RrRgXdLm7vDk1i-vKD5rcNPZPV0/s2048/image_2024-05-09_10-33-39.png

យោងតាមប្រភពព័ត៌មានដូចជា Yahoo Finance, St Headline ទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ ពាន់លានយន់ ប្រមាណ១៧០លានដុល្លារ។ នាងមានផ្ទះវីឡាដ៏ធំនៅទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះមានភាពស្រស់ស្អាតរក្សាភាពទាក់ទាញរបស់នាងបន្ទាប់ពីជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្តដោយបានបន្សល់ស្នាដៃជាបន្តបន្ទាប់ដែលសមស្របតាមនិន្នាការទើបភាពល្បីល្បាញរបស់នាងមិនងាយស្រុះទោះបីតារាថ្មីដុះដូចផ្សិតក្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyBpde-mu70ha7jdWivM34t1kaNca0rxfTKzFpZ2K_8EwZiVY5LY_8moOpnm6TruUmKnq2w37JgYBzC3TWBWBT8-enjb58Sf3ZNHOsDZMjFGTKJBqxtIDCjuKIGdSBn-R_opD9oEq6iPUpir1hIj7pq_bO7zlcx5-sOEm7Iz_9rJ_xNYXh94k7lx8PA-k/s2048/image_2024-05-09_10-33-43.png

កាលពីឆ្នាំមុន ភាពយន្ត Meet Yourself របស់ Liu Yifei បានជួយជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តយូណាន ប្រទេសចិន។ អ្នកទេសចរជាច្រើនបានមកទីក្រុងនេះ និងឆែកឆេរនៅទីតាំងដែលនាងបង្ហាញខ្លួននៅក្នុងរឿង។ តារាចិនរូបនេះកើតនៅទីក្រុង Wuhan ប្រទេសចិន ហើយបានមករស់នៅអាម៉េរិកតាំងពីអាយុ ១០ ឆ្នាំ។ ៥ឆ្នាំក្រោយមក នាងបានត្រឡប់ទៅប្រទេសចិនវិញ ហើយបានសម្ដែងក្នុងរឿងដំបូងរបស់នាងមានចំណងជើងថា The Story of a Noble Family។ បន្ទាប់មកទៀត នាងបានសម្តែងក្នុងខ្សែភាពយន្តដែលចំណាយទុនច្រើននិងបានសាងភាពល្បីល្បាញដល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA8zvnKvkJDTtfFecdbKintyoJm9bGruKvyuSTx3GXdUEecbOwD8rWCAcXUXRIelAqSjM61PAnV7owT2wTCcCMplo688Usxb_Wzkc8ELwb4qwFT-yq1NKkCiaC39FxbBJf8snt8oVv-lYeA_Ks4Rm868ijB5NXh81nUYFedRzVkrOuqeLx0ByFQ8nIpCo/s1350/image_2024-05-09_10-33-45.png

តារាស្រីរូបនេះ មានភាពតឹងតែងអំពីជីវិតផ្ទាល់ខ្លួនរបស់នាង ចាប់តាំងពី បែកគ្នាជាមួយតារាកូរ៉េ Song Seung heon ក្នុងឆ្នាំ២០១៧ មក នាងមិនបានបង្ហាញពីជីវិតស្នេហារបស់នាងជាសាធារណៈ ហើយក៏មិនមានពាក្យចចាមអារ៉ាមពាក់ព័ន្ធរឿងស្នេហាដែរ៕