Home ព័ត៌មានអន្តរជាតិ មកស្គាល់ភូមិមួយក្នុងប្រទេសបារាំងហាមប្រជាជនមិនឱ្យប្រើប្រាស់ស្មាតហ្វូន

មកស្គាល់ភូមិមួយក្នុងប្រទេសបារាំងហាមប្រជាជនមិនឱ្យប្រើប្រាស់ស្មាតហ្វូន

34
0

បរទេស៖ ភូមិ Seine-Port ដែលមានប្រជាជនរស់នៅជាង ២ ពាន់នាក់ស្ថិតនៅចម្ងាយ ៥០ គីឡូម៉ែត្រពីទីក្រុងប៉ារីសប្រទេសបារាំងបានចេញច្បាប់ថ្មីដោយដាក់កម្រិតលើស្មាតហ្វូននៅតាមទីសាធារណៈ ហាមមនុស្សមិនឱ្យប្រើប្រាស់ស្មាតហ្វូនតាមដងផ្លូវ សួនច្បារ ភោជនីយដ្ឋាន សាលារៀន និងហាងលក់ទំនិញផ្សេងៗ មូលហេតុគឺមិនចង់ឱ្យមនុស្សពឹងផ្អែកលើឧបករណ៍បច្ចេកវិទ្យាច្រើនពេកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8I9-qEJ4GhMpJ0YvSzexHrB9ZRHTcwc3l-IEkdphYt-AEfQTXHgy3HeKlcOhsZYWZgV7Vb_d7JEpk42eYMdf802QztYbOzxUdSpuUeJ_t5DbhLO-PmdwArOtaim4fcuBjeZRV2ftrNw9cqC7z7o9P95aMTo3rvDu33U-ONFHt4G_1ZLtbHGrTOKmUPSo/s1280/photo_2024-05-08_11-03-43.jpg
ភូមិនេះបានបើកការបោះឆ្នោតលើបទប្បញ្ញត្តិខាងលើហើយដោយមានអត្រាមតិឯកភាពរហូតដល់ ៥៤% សម្រាប់ការមិនស្វាគមន៍ចំពោះទង្វើនៃការប្រើប្រាស់ទូរស័ព្ទដៃនៅពេលដើរ អង្គុយជាមួយមិត្តភក្តិនៅសួនច្បារ ភោជនីយដ្ឋាន និងរង់ចាំកូននៅខ្លោងទ្វារសាលា។ អ្នកដែលវង្វេង ឬមិនស្គាល់ផ្លូវច្បាស់ត្រូវបានលើកទឹកចិត្តឱ្យសួរអ្នកផ្សេងទៀតសម្រាប់ការណែនាំជាជាងការប្រើផែនទី Google ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsE6wZNH6PKJztiGsyJZ2J4gCCtV2N2-CrrDUmtntgOZ8D6kKn8BNv1hQOMn1d7d2DgwvjvblFKpwWyN1khZhrQWakqj1glLe53s4znys5Zten5swcHbSGU0W7dkilvY9CYx0a1nS1qkyX8XZI_m3AVGK1_XpPQPa52169E0Ax8il-9cRwuk2J9Fen-8/s600/getlstd-property-photo.jpg

មន្ត្រីនៅភូមិ Seine-Port ក៏បានអនុម័តបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះផងដែរ។ ដោយបទប្បញ្ញត្តិនោះចែងថា កុមារមិនគួរមើលទូរស័ព្ទនៅពេលព្រឹក នៅក្នុងបន្ទប់ដេក មុនពេលចូលគេង ឬអំឡុងពេលញ៉ាំអាហារឡើយ។ ហើយគ្រួសារដែលមានកុមារអាយុក្រោម ១៥ ឆ្នាំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរថាពួកគេនឹងអនុញ្ញាតឱ្យកូនរបស់ពួកគេលើកទូរស័ព្ទនៅពេលដែលទូរស័ព្ទរោទ៍ប៉ុណ្ណោះ។ អភិបាលក្រុង Vincent Paul-Petit បាននិយាយថា គាត់ចង់ការពារភូមិពី “ការឈ្លានពាន” នៃឧបករណ៍បច្ចេកវិទ្យា។ គាត់ជឿថា មនុស្សជាច្រើនញៀននឹងស្មាតហ្វូន ហើយមិនអាចមើលអ្វីផ្សេងក្រៅពីស្មាតហ្វូនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttxW_urpJ6RNJ7x4WZVaL01XiBtW0oXgmMSf-RnrD7bgqx4Y92L3NrPW8ewpMrafBD26zr5bBTeDbxGKP43LK-Aim_EkcV3yj-0MXgfXGK5D7hW5H27K2k4irIJNB6oYPRsjwyOnuhKDffNdAMkQAxuJEZG54NrmN7RiRKMquqNjszY7OD_w7VsOM_7w/s1020/photo_2024-05-08_11-02-49.jpg

ដូច្នេះប្រសិនបើនរណាម្នាក់មានទម្លាប់មើលទូរស័ព្ទតាមដងផ្លូវ ពួកគេអាចបញ្ចប់ទម្លាប់នេះភ្លាម ហើយចេញទៅនិយាយសួស្តីជាមួយមនុស្សនៅក្នុងសង្គមដើម្បីបង្កើតទំនាក់ទំនងជាក់ស្តែងវិញ។ Ludivine អាយុ ៣៤ ឆ្នាំ ជាគិលានុបដ្ឋាយិកាផ្នែកសរសៃឈាមបេះដូង បាននិយាយថា នាងគាំទ្រនឹងបទប្បញ្ញត្តិខាងលើ។ Ludivine បានបន្តថា “ជាការពិតណាស់ប្រសិនបើគ្មានច្បាប់ថ្មីនេះមនុស្សនឹងចំណាយពេលច្រើនលើទូរស័ព្ទរបស់ពួកគេ” ដូច្នេះបទប្បញ្ញត្តិនេះជាដំណោះស្រាយដ៏ល្អដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWx69qVoxTOQd0yy1kmZTHH_7ChCCZb-ElwRawwa7e6zq5ovLBjN217PXXVCiwSJ3cGWXm8ru-T5q9X2er-EivVJIncc7X4zyGNZ_zqbm-revIGMveLGGcZahBvcIPhcD1oBvndOyH22ZVg4DkN1VPqlj9_KpIwF_ZaHQhXnzh5uXGm56rWiTj_5HiF4c/s600/photo1jpg.jpg

ទោះជាយ៉ាងណាក៏ដោយ Angélique da Silva អ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ នៅភូមិ Seine-Port បាននិយាយថា នាងមិនមានលទ្ធភាពកំណត់ការប្រើប្រាស់ស្មាតហ្វូនរបស់អតិថិជននោះទេ ទោះបីជានាងយល់ពីសារៈសំខាន់របស់វាក៏ដោយ។ Angélique da Silva បាននិយាយថា “ក្មេងជំនាន់ក្រោយមិនយល់ស្របទេ ពីព្រោះពួកគេធំឡើងជាមួយនឹងបច្ចេកវិទ្យាមិនដូចពួកយើង”។ ប្រឈមនឹងស្ថានភាពបែបនេះ លោកអភិបាលក្រុងមានគម្រោងរៀបចំក្លឹបកុន ឬក្លឹបសៀវភៅ និងក្លឹបកីឡាសម្រាប់យុវវ័យដើម្បីកុំឱ្យពួកគេប្រើប្រាស់បច្ចេកវិទ្យាច្រើនពេក។ ចុះប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងមិចដែរ ប្រសិនបើប្រទេសយើងហាមឃាត់មិនឱ្យប្រើប្រាស់ស្មាតហ្វូននៅតាមដងផ្លូវ សួនច្បារ ភោជនីយដ្ឋាន និងហាងលក់ទំនិញផ្សេងៗ?