ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 តំណាងឱ្យខេត្តរតនៈគីរីកាន់តែបង្កើនឥទ្ធិពលរបស់ខ្លួនទាំងការងារសប្បុរសធម៌ និង រូបភាពថ្មីៗបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់នាង។ បេក្ខភាពរូបនេះត្រូវអ្នកគាំទ្ររំពឹងថានឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតនាពេលខាងមុខ។ យ៉ាងណាដំណើរឆ្ពោះទៅរកមកុដពិតជាមិនងាយស្រួលនោះទេ ខណៈនាងត្រូវប៉ះជាមួយជើងខ្លាំងជាច្រើនរូប។

កាលពីថ្ងៃទី២៥ មេសា ក្នុងឱកាសខួបកំណើតរបស់ខ្លួន ម៉ាច ដាវី Miss Grand រតនៈគីរី និង ពៅ ធិតា Miss Grand ព្រះសីហនុ ដែលមានថ្ងៃកំណើតដូចគ្នាបានរួមគ្នាធ្វើកិច្ចការសប្បុរសធម៌ ចែក អាហារក៏ដូចជា ទឹកប្រាក់ បន្តិចបន្តួច ទៅកាន់ លោកអ៊ំ លោកតា ស៊ីក្លូ និងបងប្អូនដែលខ្វះខាត មួយចំនួន។ សកម្មភាពរបស់អ្នកទាំងពីរធ្វើឱ្យអ្នកគាំទ្រសរសើរថាគឺជារឿងដ៏ល្អក្នុងនាមជាបវរកញ្ញាមួយរូបមិនត្រូវរំលងសកម្មភាពទាំងនេះទេ។
បន្ទាប់ពីថ្ងៃកំណើត នៅថ្ងៃទី១ ឧសភា ម៉ាច ដាវី រួមទាំងក្រុមការងារបានចុះទៅជួបលោកយាយមានព្រះជន្ម ១០០ឆ្នាំ នៅខេត្តកំពង់ស្ពឺ បានផ្តល់នូវគ្រឿងបរិភោគមួយចំនួនជូនដល់លោកយាយ និងលោកពូដែលខ្វះខាត ជាពិសេសបានផ្តល់សម្ភារៈសិក្សាដល់ប្អូនៗក្មួយៗដែលខ្វះខាតផងដែរ។
មិនត្រឹមតែសកម្មភាពក្នុងកិច្ចការសប្បុរសធម៌មួយមុខទេ ប៉ុន្តែ Miss Grand រតនៈគីរី ក៏បានបង្ហោះរូបភាពប្លែកៗស្អាតៗជាប្រចាំដល់អ្នកគាំទ្រ ខណៈអ្នកគាំទ្រសរសើរថា អភិវឌ្ឍនបានល្អមិនថាកិច្ចការសប្បុរធម៌ ឬការងារប្រកួតផ្សេងៗ ហើយចំណេះដឹង កម្ពស់របស់នាងក៏មិនធម្មតាដូចគ្នា។ 
ម៉ាច ដាវី បានក្លាយជាម្ចាស់មកុដ Miss Grand រតនៈគីរីកាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានកំពស់១,៧៦ ម៉ែត្រ។ នាង ជាតារាម៉ូដែលនិងសំដែង អាចនិយាយរហូតដល់៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ថៃ និងចិន។.png)
គួរបញ្ជាក់ថា បេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 មានចំនួន២៨នាក់ ដែលប្រកួតជាផ្លូវការនាខែមិថុនា ខាងមុខ ខណៈមកុដឆ្នាំនេះមានតម្លៃដល់ទៅ១លានដុល្លារ៕










