ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានស្ថាប័ន Miss Grand Cambodia ប្រកាសជាផ្លូវការថានាងគឺជាអនុប្រធានប្រតិបត្តិកម្មវិធីនេះ។ ជាមួយឱកាសថ្មីប្រចាំឆ្នាំ២០២៤ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសន្យាថានឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតធ្វើឱ្យវិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOEZuGcFVNsQ2zPxkNUp3NpeO6xx4x2KgBdi7OBRrObfhR3QY983yfHGsFT84sNmTvRpo9HaQE5QMNr6IzecCqWXoKyptGdP77zPwQCyEoDObRuW-8m6Axp5kCoagf_0OAw81YdHgMchc5O244QP8uaZ4muzF7uAyjuT06LbQRQq141QIFdUWPTXOsBQ/s2048/417545065_429802829630483_4496516617226418560_n.jpg

នៅថ្ងៃទី១ ឧសភា ស្ថាប័ន Miss Grand Cambodia បានប្រកាសថា «សេចក្តីប្រកាសជាផ្លូវការកញ្ញា « ពេជ្រ វត្តីសារ៉ាវុឌ្ឍី » គឺជា Executive Vice President នៃកម្មពិធី Miss Grand Cambodia។ ការប្រកាសនេះដែរអ្នកគាំទ្របវរកញ្ញាល្បីឈ្មោះរូបនេះបានចូលរួមអបអរសាទរយ៉ាងច្រើនទៅកាន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKp5LaP88zUN_B5XMFgKfU0dPpkxbY42_IbXp59tSpu0Bq6_osovwJLChZLehVqrZskE6HpYuiLwwxVrb1dpuYcE8zZp2nfCKOBykqRKcAYaz-ukBqinnX4_lIdei98_TxQFgml2xetAf8TCcbcoS7sJel0lGIrFHdAjvUvXX1JvdEIgLc3eC7t0sLaUY/s2048/420188393_424428043501295_1590838880211945705_n.jpg

ងាកទៅកាន់សាមីខ្លួនផ្ទាល់វិញបានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះតំណែងនេះដែរថា «
សូមអរគុណដល់បងស្រី Sokunthea Imm បងប្រុស Rayuth Kong បងស្រី Sara Pich ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» ក្នុងតំណែងជា Executive Vice President នាងខ្ញុំសូមសន្យាថានឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជាសូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងស្រឡាញ់ចំពោះនាងខ្ញុំកន្លងមក។ អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOosPB5Shmfnh6Lg7XoCaHeoWaXkyD5rNLGyTty9ngU9c0I6oztCdnzcEusfWA4HzGYuDuN1omeD77KsAA7G2iW5Xi9jvJrW4F-wiF-L4kKkmad3WKnM-xDwql1gDYMOXUCALo3YSTsXoBBEa8zrNIucImHQ_S2y-xa4LHyyJh1E6rXqirjHytNAC9X1M/s2048/430316070_433737572570342_3782662844875261402_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា Miss Grand Cambodia 2022 និងបានជាប់លំដាប់រងទី៥ នៅលើឆាកអន្តរជាតិ។ ក្រោយបានសាងសមិទ្ធផលធំមួយនេះកេរ្តិ៍ឈ្មោះរបស់បវរកញ្ញារូបនេះកាន់តែល្បីល្បាញមានការងារនៅក្រៅប្រទេស និងបានក្លាយជាទូតសុឆន្ទៈផលិតផលធំតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ព្រមទាំងលេចមុខជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិត LD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXrHgRDtM3ZLCAuzP4Yo18Js_NqWXuMkrC3sMXBWTlpMGgdksLSjdSXrVh-Is9nQC3JfArkeMMIrJeUIHV8tpzsltCHEdjbLoX9qpG6YycwWf3udHpOWSU06tBwkUzEfmGmoXwwTrViyWJl_ttfjHPYvD4m6-NjFZxMvSC5-2y7o2V4rDnEJdADdxmsU/s2048/image_2024-05-01_15-05-36.png

ទន្ទឹមនឹងមានឈ្មោះបោះសំឡេងខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន រួមទាំងការងារសប្បុរសធម៌ និងការងារសម្រាប់ប្រទេសជាតិមួយចំនួន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានគ្រឿងឥស្សរិយសពីថ្នាក់ដឹកនាំកាលពីកន្លងមកថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា បេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 មានចំនួន២៨នាក់ ដែលប្រកួតជាផ្លូវការនាខែមិថុនា ខាងមុខ ខណៈមកុដឆ្នាំនេះមានតម្លៃដល់ទៅ១លានដុល្លារ៕