Home ព័ត៌មានអន្តរជាតិ ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមធ្វើរឿងទាំងនេះជាប្រចាំ

ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមធ្វើរឿងទាំងនេះជាប្រចាំ

79
0

សព្វថ្ងៃនេះ មានជនខិលខូចមួយចំនួនបានចូលទៅលួចគណនីផ្សេងៗរបស់អ្នកប្រើប្រាស់មិនថានៅតំបន់ណានោះទេ ពួកវាតែងតែព្យាយាម Hack ទូរស័ព្ទរបស់អ្នកក្នុងគោលបំណងលួចយកឯកសារសំខាន់ដូចជាលុយកាក់ជាដើម។ ទោះជាយ៉ាងណាបច្ចុប្បន្នមនុស្សភាគច្រើននៅមិនទាន់ដឹងពីរបៀបការពារឧបករណ៍របស់ពួកគេប្រឆាំងនឹងពួក Hacker ដែលមានបំណងលួចទិន្នន័យសំខាន់ៗនោះទេ។ ដូច្នេះដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូលអ្នកគួរអនុវត្តវិធីទាំងនេះ៖

១.ឧស្សាហ៍អាប់ដេតទូរស័ព្ទ៖ ការដំឡើងការអាប់ដេតកម្មវិធី និងកំណែកម្មវិធីចុងក្រោយបំផុតជួយជួសជុលភាពងាយរងគ្រោះនៅក្នុងទូរស័ព្ទរបស់អ្នក និងបង្កើនសុវត្ថិភាព។https://www.identityiq.com/wp-content/uploads/2022/02/phoneUpdate_Pic.jpg

២.សូមប្រយ័ត្នពេលដោនឡូតកម្មវិធី៖ ប្រសិនបើអ្នកចង់ដោនឡូតកម្មវិធីណាមួយដែលជារឿយៗកម្មវិធីទាំងនោះតែងតម្រូវឱ្យអ្នកផ្តល់ព័ត៌មានលម្អិតដូចជាវាយ Password ឬ Email មុននឹងអាចចូលប្រើប្រាស់បាន នោះអ្នកត្រូវតែពិចារណាមុននឹងអនុម័តសំណើទាំងនេះ។ ព្រោះដោយសារកម្មវិធីមួយចំនួនមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវទេ ឬមកពីគេហទំព័រដែលមិនស្គាល់ប្រភពដើម ដូច្នេះអ្នកប្រើប្រាស់មិនគួរទាញយកវាទេ ប៉ុន្តែអ្នកគួរតែស្វែងរកកម្មវិធីណាដែលមានប្រភពច្បាស់លាស់ មុននឹងយើងដោនឡូតយកទៅប្រើប្រាស់។https://www.coremedia-systems.com/wp-content/uploads/2021/07/CoreMedia-Omnichannel-APP-downloads.jpg

៣.ពិនិត្យអ្វីៗទាំងអស់នៅក្នុងទូរស័ព្ទ៖ ប្រសិនបើអ្នកឃើញមានកម្មវិធីចម្លែកណាមួយលេចឡើងនៅលើទូរស័ព្ទរបស់អ្នក ឬមានអារម្មណ៍សង្ស័យ អ្នកប្រើប្រាស់គួរតែលុបវាចោលភ្លាមៗ ដើម្បីកុំឱ្យឧបករណ៍របស់អ្នកឆ្លងមេរោគ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRuhkA1gEoc602R7viv-u8iZItcEv3TkPzwnaiERSpV4w&s

៤.ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកជាទៀងទាត់៖ ផ្លាស់ប្តូរពាក្យសម្ងាត់ជាប្រចាំនៅលើទូរស័ព្ទរបស់អ្នក ឬប្រើ Touch ID ដើម្បីបង្កើនសុវត្ថិភាព។https://bsmedia.business-standard.com/_media/bs/img/article/2017-03/07/full/1488877059-2614.jpg?im=FeatureCrop,size=(826,465)

៥.ធ្វើសមកាលកម្មគណនីនៅលើឧបករណ៍នានា៖ ការធ្វើសមកាលកម្មគណនីជាមួយឧបករណ៍ចល័ត និងកុំព្យូទ័រជួយអ្នកប្រើប្រាស់មិនខ្ជះខ្ជាយពេលវេលាក្នុងការវាយបញ្ចូលពាក្យសម្ងាត់ដែលបានរក្សាទុកឡើងវិញ ខណៈដែលវាក៏អាចការពារឧបករណ៍របស់អ្នកឱ្យមានសុវត្ថិភាពផងដែរ។ ការធ្វើសមកាលកម្មគណនី មានន័យថា អ្នកអាចទទួលបានព័ត៌មានសំខាន់ៗដែលអ្នកត្រូវការមិនថាអ្នកនៅទីណាឬឧបករណ៍អ្វីដែលអ្នកកំពុងប្រើនោះទេទោះបីជាវាជាកុំព្យូទ័រលើតុឬកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់អ្នកឬស្មាតហ្វូនឬ PDA ក៏ដោយ៕