Home ព័ត៌មានអន្តរជាតិ ប្រផ្នូលអ្វីទៅ? ឧបទ្ទវហេតុ.ផ្ទុះ.ឆេះ.ធំៗចេះតែបង្កកើនឡើងជាបន្តបន្ទាប់នៅប្រទេសក្បែរខាង មិនថាថៃ វៀតណាម ឥណ្ឌូណេស៊ី រួមទាំងកម្ពុជា

ប្រផ្នូលអ្វីទៅ? ឧបទ្ទវហេតុ.ផ្ទុះ.ឆេះ.ធំៗចេះតែបង្កកើនឡើងជាបន្តបន្ទាប់នៅប្រទេសក្បែរខាង មិនថាថៃ វៀតណាម ឥណ្ឌូណេស៊ី រួមទាំងកម្ពុជា

373
0

ស្របពេលដែលរដូវក្តៅស្ងួតហួតហែង ដោយសង្កេតឃើញថាឧបទ្ទវហេ.តុ.ផ្ទុះ.ឆេះៗ កាន់តែកើតមានជាញឹកញាប់ក្នុងឆ្នាំ២០២៤ដែលទើបតែបានកន្លងទៅថ្មីៗនេះនៅអាស៊ី រួមមានទាំង វៀតណាម ថៃ ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដែលជាការព្រួយបា.រម្ភមួយនៅទូទាំងទ្វីប ជាពិសេសគឺប៉ះ.ពាល់ដល់អាយុជីវិតរបស់មនុស្ស សត្វ និងបរិស្ថាន។

សោកនាដកម្មដ៏សោកសង្រេងមួយបានកើតឡើងនាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកគ្រាប់ យោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យយោធិនចំនួន២០នាក់បានបាត់បង់ជីវិត និងជាការសោកស្តាយពេញមួយប្រទេសអំពីការពលីជីវិតដល់ជាតិមាតុភូមិ។ បន្ថែមពីនេះ តាមរយៈហេតុការណ៍នេះក៏បានបណ្តាលឲ្យមនុស្សជាច្រើនទៀតបានរងរបួស និងខូចខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនោះជាច្រើនខ្នងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qYaZ-Hig_jsmBBW47OsJbxfGSJfuzRgynAXaagtsVi7d_WYWapgeVyChPvGj8DoYyWRWeHRITb-XBvjRi3TigmzYVJehqYjDVDsg9IuDCtCqCiAUMHLdWAaBWcKsSNjEg0GqkSL-UUHASCkQs7ZCarWiRpG16zkPbZTxZjh8xj4SPYzg3n1lLSZewOk/s1280/photo_2024-04-29_11-22-04.jpg

ក្រឡេកមកមើលលប្រទេសវៀតណាមវិញ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៤នេះ យោងតាមប្រភពសារព័ត៌មានរៀតណាមគឺបានកើតមានភ្លើងឆេះដ៏សន្ធោសន្ធៅមួយនៅជួរភ្នំ Co To ខេត្ត An Giang ប្រទេសវៀតណាម ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ស្ងួតហួតហែង និងខ្យល់ខ្លាំង ទើបពិបាកក្នុងការពន្លត់អគ្គីភ័យ ហើយភ្លើងគឺរីករាលដាលកាន់តែខ្លាំង។ តាមរយៈហេតុការគេសង្កេតឃើញថាមានការផ្ទុះថ្ម ដោយសម្មតការផ្ទុះនេះគឺអាចបណ្តាលមកពី គ្រាប់បែកដែលបន្សល់ទុកមកតាំងពីសម័យសង្គ្រាម។ https://www.vietnam.vn/wp-content/uploads/2024/04/Chay-du-doi-tren-nui-Co-To-o-An-Giang.jpg

នៅឯវៀតណាមដដែល កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ក៏បានរាយការណ៍អំពីករណីផ្ទុះឆេះដ៏ធំមួយរបស់រោងចក្រក្រដាស ដែលមានឈ្មោះថា Hung Loi Paper Joint Stock Company មានទីតាំងស្ថិតនៅ ខេត្ត Bac Ninh ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឲ្យមនុស្សស្លាប់នឹងរងរបួសមួយចំនួន។

ដោយឡែកនៅឯប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គឺបានលេចឡើងនូវករណីអគ្គីភ័យ ឆាបឆេះ និងផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីមួយកន្លែងស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ តាមការបញ្ជាក់ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនឧស្សាហកម្ម និងបានផ្ទុកនូវសារធាតុគីមីជាច្រើនប្រភេទផងដែរ ទើបនាំឲ្យមានការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះឲ្យគេចចេញ ដើម្បីឲ្យកុំឲ្យស្រូបយកនូវឧស្ម័នគីមីទាំងនោះ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ ៧៨នាក់ ស្ថិតនៅបរិវេននោះបានទទួលរងឥទ្ធិពលអាក្រក់ពីផ្សែងគីមី ជាហេតុនាំឲ្យកើតមានជំងឺផ្លូវដង្ហើមត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គិតមកត្រឹមពេលនេះ មនុស្សប្រមាណ៤នាក់កំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។

ចំណែកប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានកើតមាននូវហេតុការណ៍ផ្ទុះឃ្លាំងរំសេវដ៏ធំមួយនៅក្រៅក្រុង ដោយគេកំណត់អន្តសញ្ញាណបានថា វាទំនងជាកើតឡើងដោយសារតែការរក្សាទុកគ្រាប់រំសេវដែលផុតកំណត់ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះនិងរាលដាលផ្នែកផ្សេងទៀត។ ប៉ុន្តែជាសំណាងល្អ គឺមិនមានអ្នកស្លាប់ឬរបួសដោយសារតែឧបទ្ទវហេតុនេះនោះទេ។https://ichef.bbci.co.uk/news/976/cpsprodpb/CB38/production/_117742025_a65012bd-bd33-4e11-abac-f35e487fd442.jpg

ទោះជាយ៉ាងណា ជុំវិញករណីផ្ទុះឆេះទាំងនេះ នៅតែមិនទាន់មានការបញ្ជាក់ថាកើតឡើងដោយសារមូលហេតុចម្បងអ្វីឲ្យជាក់លាក់នៅឡើយនោះទេ៕