ការសិក្សាស្រាវជ្រាវមួយដែលផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) បង្ហាញថា ការចូលសម្រាកមិនទៀងទាត់ពេលវេលា និងការសម្រាកយប់ជ្រៅ នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធផលការសិក្សារបស់យុវវ័យ ព្រមទាំងធ្វើឱ្យពួកគេមានអាកប្បកិរិយាពុំសមរម្យជាមួយមិត្តភក្តិនៅសាលារៀនផងដែរ ។

អ្នកស្រាវជ្រាវបានវិភាគទិន្នន័យរបស់យុវវ័យជិត៨០០នាក់ ដែលពួកគេបានលើកឡើងអំពីលទ្ធផលការសិក្សា និងអាកប្បកិរិយាក្នុងសាលារៀន ។ យុវវ័យទាំងនេះបានពាក់ឧបករណ៍នៅលើដៃ រយៈពេល១សប្តាហ៍ ដើម្បីឱ្យខាងសាលារៀនអាចប៉ាន់ស្មានពីការសម្រាករបស់ពួកគេ ។https://thejordanlegacy.com/wp-content/uploads/bis-images/1193/Im-not-sleeping-well-iStock-497201581-1500x0.jpg

យុវវ័យដែលចូលរួមផ្តល់ទិន្នន័យដល់អ្នកស្រាវជ្រាវ និយាយថា ពួកគេបានចូលសម្រាកមិនទៀងទាត់តាមពេលវេលា និងសម្រាកពុំគ្រប់គ្រាន់ គឺលទ្ធផលការសិក្សារបស់ពួកគេទទួលបានត្រឹមកម្រិត D ឬទាបជាងនេះ ។ ប៉ុន្តែសម្រាប់អ្នកបានសម្រាកគ្រប់គ្រាន់ និងទៀងទាត់ពេលវេលា ពួកគេតែងតែទទួលបានពិន្ទុល្អជានិច្ច ។

ចំណែកក្រុមយុវវ័យដែលចូលសម្រាកនៅយប់ជ្រៅ និងក្រោកយឺតនៅពេលព្រឹក ឬសម្រាកបានតិចតួចក្នុង១យប់ គឺពួកគេពិបាកទទួលបានពិន្ទុកម្រិត A ណាស់ បើប្រៀបធៀបនឹងអ្នកសម្រាកបានគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiePCiK17Vw9yvNUXFLGWfagSr6pZjUQUQIwINIvz7LrUq-1RQsHGGEgcNDqJdrzV-TOC9SfobtHlcmwG4ZQLOqiHR4d7TnNhTW95_k7Pbe4mSlKQdlwqfJEiHtAtTv2hvNHBnVC6QT2ie0X1GicJ9Y3JWBKoii3O-qhBYBF9OgfenhzAUGjcoTq_g3Q/s1000/sleep-problems-childnarrow.jpg

លទ្ធផលការស្រាវជ្រាវបង្ហាញថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ កូនសិស្សមួយចំនួននៅសហរដ្ឋអាមេរិកត្រូវបានសាលាផ្អាកការរៀនសូត្រជាបណ្តោះអាសន្ន ឬត្រូវសាលាបណ្តេញចេញ ប្រសិនបើពួកគេភ្ញាក់យឺតជាងមិត្តភក្តិ ឬមិនបានសម្រាកទៀងទាត់នៅពេលយប់ ។

ហេតុនេះ អ្នកស្រាវជ្រាវបានកំណត់ទ្រឹស្តីថា «ការសម្រាកយប់ជ្រៅនឹងធ្វើឱ្យសិស្សទៅសាលារៀនយឺតយ៉ាវ ហើយវាធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្រ និងអាកប្បកិរិយានៅសាលារៀន» ៕