Home ព័ត៌មានអន្តរជាតិ ផ្ទះរាប់ពាន់ខ្នងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានជន់លិចដោយសារការបាក់ទំនប់ទឹក

ផ្ទះរាប់ពាន់ខ្នងនៅក្នុងប្រទេសរុស្ស៊ីត្រូវបានជន់លិចដោយសារការបាក់ទំនប់ទឹក

58
0

បរទេស៖ ទំនប់ទឹកនៅទីក្រុង Orsk ក្នុងតំបន់ Orenburg ប្រទេសរុស្ស៊ី បានផ្ទុះឡើងកាលពីល្ងាចថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យប៉ះពាល់ដល់តំបន់ Urals ភាគខាងលិចស៊ីបេរី និងប្រទេសជិតខាងកាហ្សាក់ស្ថាន ជាកន្លែងដែលទឹកជំនន់ត្រូវបានពិពណ៌នាថាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេល ៨០ ឆ្នាំ។ ទន្លេ Ural ជាធម្មតាជន់លិចនៅនិទាឃរដូវ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងយ៉ាងខ្លាំងនៃសីតុណ្ហភាពនាំឱ្យទឹកកករលាយ ដែលបណ្តាលឱ្យកម្រិតទឹកទន្លេនៅជិតទីក្រុង Orsk ខ្ពស់ជាងធម្មតាជិត ១ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HhruHNafBAAC3j_V5KI2p8ua1YHUMcr8ZRCIozPy60uUyBh58GBBHXemYb424UPib1l-fWK_8jwewIomexWoBSCx_jXriCfkJAEIHpzj43jofa5Qd5K3J0t8cMKfyGKu_6SW5IfJ3VqwWYkw-78SLY-t6GtH6m2YwtONTXlnYCOypOFL7p3kHb1-wCI/s800/r0_0_800_600_w800_h600_fmax.jpg

ដូច្នេះហើយការបាក់ទំនប់ទឹកនេះបានកំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានសហព័ន្ធ Interfax ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ថាស្ថានភាពនៃភាពអាសន្នបច្ចុប្បន្នចំនួនផ្ទះដែលត្រូវបានជន់លិចនៅក្នុងតំបន់នេះបានកើនឡើងពី ៤,៤០០ កាលពីថ្ងៃសៅរ៍ដល់ ៦,៦០០ នៅថ្ងៃអាទិត្យ ខណៈដែលកម្រិតទឹកនៃទន្លេ Ural បានបន្តកើនឡើងខ្លាំងនៅទូទាំងតំបន់ ដោយអ្នកស្រុកប្រហែល ៤,០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

វិមានក្រឹមឡាំងបានប្រកាសថា “ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនរដ្ឋមន្ត្រីស្ថានការណ៍គ្រាអាសន្ន Alexander Kurenkov ទៅកាន់ទីក្រុង Orsk កាលពីថ្ងៃអាទិត្យ ចំពេលស្ថានភាពកាន់តែអាក្រក់ទៅៗ”។ រដ្ឋមន្ត្រី Kurenkov បានពណ៌នាថាស្ថានភាពនេះគឺ “ធ្ងន់ធ្ងរណាស់” ។ Orsk គឺជាទីក្រុងទីពីរនៃតំបន់ Orenburg និងមានប្រជាជនប្រហែល ២០០,០០០ នាក់។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា បច្ចុប្បន្នទីក្រុងនេះនៅស្ថិតក្រោមទឹកទាំងស្រុង ហើយអាចទៅដល់បានដោយទូកប៉ុណ្ណោះ។ ទូរទស្សន៍ Telegram លេខ ១១២ បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស ៤ នាក់បានស្លាប់ និង ៦៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnBg_HUG8vRIzqM0QSswWbPUJ7-YHeJ6KiS1aNus4T5YTCbtU11ghS8Jd8WAe7OE9mmJK4g2C5ireRXZIl7qi6-7R34xvuKstIaifukM-Mos5Gf7BINnO3c1-UzNqE1AWm_AUhVLYOUUOU6wjcjMVgF3QK6UUStbGlicW_y65pf505ei0moi2nr6PS3dQ/s800/r0_0_800_600_w800_h600_fmax%20(1).jpg

ហេតុនេះហើយ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានប្រកាសឱ្យប្រជាជនប្រមូល និងវេចខ្ចប់ឯកសារសំខាន់ៗ របស់របរចាំបាច់ និងសត្វចិញ្ចឹម ហើយជម្លៀសទៅកាន់ទីជម្រកដែលមានសុវត្ថិភាពបណ្តោះអាសន្ន។ ដូច្នេះនៅថ្ងៃនេះមនុស្សប្រហែល ២៣០ នាក់ រួមទាំងកុមារ ៧៣ នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Orsk ដោយប្រជាជនចំនួន ១៩០,០០០ នាក់ផ្សេងទៀតបានទៅកាន់ទីជម្រកបណ្តោះអាសន្នហើយ ខណៈដែលទឹកទន្លេនៅតែបន្តកើនឡើង។

គួរបញ្ជាក់ដែរថា គណៈកម្មាធិការស៊ើបអង្កេតនៃតំបន់ Orenburg កណ្តាលនៃប្រទេសរុស្ស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីទំនប់ទឹកបានបាក់ ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងទីក្រុង Orsk ។ មន្ត្រីប្រចាំតំបន់ Orenburg ជឿជាក់ថា គ្រោះមហន្តរាយទំនប់ទឹកខាងលើ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់គឺជាលទ្ធផលនៃការថែទាំទំនប់មិនគាប់ចិត្ត។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតបុគ្គលដែលទទួលខុសត្រូវចំពោះការសាងសង់ ការថែទាំ និងការប្រើប្រាស់ប្រឡាយដែលខូច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HhruHNafBAAC3j_V5KI2p8ua1YHUMcr8ZRCIozPy60uUyBh58GBBHXemYb424UPib1l-fWK_8jwewIomexWoBSCx_jXriCfkJAEIHpzj43jofa5Qd5K3J0t8cMKfyGKu_6SW5IfJ3VqwWYkw-78SLY-t6GtH6m2YwtONTXlnYCOypOFL7p3kHb1-wCI/s800/r0_0_800_600_w800_h600_fmax.jpg