Home ព័ត៌មានជាតិ ក្រៅពីកម្ពុជាមានប្រពៃណីសង្ក្រាន្ត តើប្រទេសណាខ្លះមានប្រពៃណីដូចគ្នានេះ?

ក្រៅពីកម្ពុជាមានប្រពៃណីសង្ក្រាន្ត តើប្រទេសណាខ្លះមានប្រពៃណីដូចគ្នានេះ?

151
0

ប្រទេសកម្ពុជាបានរៀបចំប្រពៃណីសង្ក្រាន្តរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដោយកម្ពុជាប្រារព្ធពិធីនេះនៅអំឡុងខែមេសា ជារៀងរាល់ឆ្នាំ និងមានរយៈពេល៣ថ្ងៃ ក្នុងនោះនៅថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ហៅថា ថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ហៅថា ថ្ងៃវារៈឡើងស័ក ។ នៅថ្ងៃចូលឆ្នាំថ្មីនេះ ជនជាតិខ្មែរយើងត្រូវធ្វើចិត្តឱ្យសប្បាយរីករាយដើម្បីទទួលពរពីទេវតាឆ្នាំថ្មី និងលះបង់ការខឹងសម្បារ ឬ គំ.នុំស.ងសឹ.ក ឱ្យអស់ពីក្នុងខ្លួន ។https://cdn.cambonomist.com/media/images/new-year1.2e16d0ba.fill-960x540.jpg

ក្នុងនាមយើងជាជនជាតិខ្មែរ យើងមានតួនាទីចូលរួមថែរក្សា ការពារ និងលើកស្ទួយទំនៀមទម្លាប់ចូលឆ្នាំថ្មី ប្រពៃណីសង្ក្រាន្តរបស់យើង ដូចជា ៖

-បោសសម្អាត និងតុបតែងលម្អផ្ទះ រំលេចដោយអំពូលអគ្គិសនីតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មី
-រែកទឹកដាក់ពាង, រកអុសទុក និងកាត់សម្លៀកបំពាក់ថ្មីៗ
-រៀបចំគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី ដូចជា ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ផ្តិល និងភេសជ្ជៈ, នំនែក និងផ្លែឈើគ្រប់មុខ
-ពេលទេវតាឆ្នាំថ្មីចុះមក សមាជិកគ្រួសារទាំងអស់ត្រូវមកអង្គុយជុំគ្នានៅកន្លែងរៀបចំគ្រឿងសក្ការៈទទួលទេវតា ដោយអុជទៀន ធូប និងបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខពីទេវតាឆ្នាំថ្មី
-ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយសម្រាប់ថ្វាយទេវតា គេនិយមតម្រូវតាមទេវតាដែលនឹងចុះមកក្នុងឆ្នាំនីមួយៗ
-ចៀសវាងលេងល្បែងស៊ីសងពាលានៅថ្ងៃចូលឆ្នាំ
-ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗ ឬភាពសប្បាយរីករាយរបស់បងប្អូនខ្មែរយើង ដើម្បីជួយជំរុញវិស័យទេសចរណ៍ជាតិ
-គ្រប់វត្តអារ៉ាមមានបង្ហាញនូវទស្សនីយភាពរបាំប្រជាប្រិយ ដូចជា ៖ របាំគោះត្រឡោក របាំគោះអង្រែ របាំក្ងោកប៉ៃលិន ការសម្តែងល្ខោនបាសាក់ និងយីកេ ជាដើម ។https://vayofm.com/content_img/102855/ee.jpg

រយៈពេល៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំថ្មី តើបងប្អូនខ្មែរយើងមានទំនៀមទម្លាប់ធ្វើអ្វីខ្លះ?

-ថ្ងៃទី១ ៖ បងប្អូនខ្មែរយើងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់មកពូនភ្នំខ្សាច់នៅជុំវិញព្រះវិហារក្នុងវត្ត និងពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។

-ថ្ងៃទី២ ៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី និងលុយកាក់ដល់អ្នកមានគុណ រួមមាន ៖ ឪពុកម្តាយ និងជីដូន ជីតា ជាដើម ហើយពេលខ្លះ គេធ្វើទានដល់អ្នកខ្វះខាតផងដែរ ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ ។https://cdn.cambonomist.com/media/images/kny-hp4.2e16d0ba.fill-960x540.jpg

-ថ្ងៃទី៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ និងពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជា ៖ លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងចាប់កូនខ្លែង ព្រមទាំងមានរបាំត្រុដិ ជាពិសេស ការរាំវង់ ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត ខណៈអ្នកខ្លះទៀតធ្វើបុណ្យតាមវត្តអារាម ។

តើដឹងឬទេថា ប្រទេសជិតខាងយើងមួយចំនួន ដូចជា ៖ មីយ៉ាន់ម៉ា, ឡាវ និងថៃ ក៏បានរៀបចំប្រពៃណីសង្ក្រាន្តដូចគ្នាដែរ ដោយសារប្រទេសទាំងនេះមានវប្បធម៌ស្រដៀងគ្នា បើទោះជារៀបចំកម្មវិធីខុសៗគ្នាក្តី ។ ហេតុនេះ ប្រទេសនីមួយៗពុំអាចនិយាយថា ប្រពៃណីសង្ក្រាន្ត គឺជាកម្មសិទ្ធិរបស់ខ្លួនដាច់មុខនោះទេ ។

ខាងក្រោមនេះ គឺជាការបង្ហាញខ្លះៗអំពីប្រពៃណីសង្ក្រាន្តនៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ៖

*ពិធីបុណ្យសង្ក្រាន្តមីយ៉ាន់ម៉ា ៖ ជាប្រពៃណីដែលមានឈ្មោះថា «Thingyan» ឬ «តាក់ចាន» ដែលមីយ៉ាន់ម៉ាចាត់ទុកថា គឺជាពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា ជារៀងរាល់ឆ្នាំ ។ កាលពីបុរាណ ពលរដ្ឋមីយ៉ាន់ម៉ាបានធ្វើពិធីប្រោះទឹកមន្តក្នុងផ្តិលប្រាក់ ប៉ុន្តែក្រោយមកទៀត ពលរដ្ឋមីយ៉ាន់ម៉ាចាប់ផ្តើមលេងជះទឹករយៈពេល៥ថ្ងៃ នៅមុនថ្ងៃចូលឆ្នាំថ្មី ។ លើសពីនេះ មីយ៉ាន់ម៉ាចាត់ទុក វាជាពិធីមង្គល ដោយមានការធ្វើបុណ្យ, កាន់សីល, ស្រង់ទឹកព្រះពុទ្ធរូប, ស្រង់ទឹកចេតិយ និងសុំពរពីអ្នកមានអាយុច្រើនផងដែរ ។https://d13jio720g7qcs.cloudfront.net/images/guides/origin/611246105bfdf.jpg

*ពិធីបុណ្យសង្ក្រាន្តឡាវ ៖ ប្រទេសឡាវបានរៀបចំពិធីបុណ្យសង្ក្រាន្ត រយៈពេល៣ថ្ងៃ ហើយពលរដ្ឋឡាវបានបោសសម្អាតផ្ទះសម្បែង ដើម្បីបណ្តេញរឿងមិនល្អចេញឱ្យឆ្ងាយ និងទទួលយករឿងល្អៗចូលផ្ទះ ។ ក្រៅពីនេះ សាច់ញាតិ និងបងប្អូនទាំងអស់បានមកជួបជុំគ្នាដើម្បីជូនពរដល់ចាស់ទុំ, ជូនពរដល់គ្នាទៅវិញទៅមក ព្រមទាំងរៀបចំពិធីស្រង់ព្រះ និងធ្វើពិធីដង្ហែទេវតាឆ្នាំថ្មីរបស់ឡាវ ៕https://d13jio720g7qcs.cloudfront.net/images/guides/origin/5e75900a93f75.jpg