Home ព័ត៌មានជាតិ មហស្ចារ្យ! ស្ពានបុរាណអាយុកាលជិត១០០០ឆ្នាំ នៅសៀមរាប ដាក់ឲ្យប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ

មហស្ចារ្យ! ស្ពានបុរាណអាយុកាលជិត១០០០ឆ្នាំ នៅសៀមរាប ដាក់ឲ្យប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ

2453
0

ស្ពានកំពង់ក្តី ដែលត្រូវបានគេស្គាល់ថាជា ស្ពានព្រះទិស ឬស្ពានប្រាប់ទោស ឬស្ពាននាគ គឺជាស្ពានដ៏ចំណាស់របស់ខ្មែរ ដែលបានសាងសង់ឡើងតាំងពីសម័យអង្គរដ៏រុងរឿងថ្កើនថ្កាន ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យស្ងើចសរសើរ បច្ចុប្បន្នស្ពានមួយនេះគឺនៅតែមានសភាពមាំទាំ និងដាក់ឲ្យធ្វើដំណើរតាមធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvQus15LYYtf_1sSrukhC_3knCSAeZuW1UjTpsRi3CMao-r2qrU7jOVRfN65MiIr0DHQ1wbR7gWZ5gnKE5yOeBrImSZNHWzMfkikFkCvk7I1fGttXP6eq7u8kzk-5gXgJIeq_wgqk4FEy0U3-ghJdH-pF2KCTVGgkxDnNSrKFpI9wcrPZMd7hhX1T79o/s750/photo_2024-03-25_09-55-45%20(2).jpg

ស្ពានកំពង់ក្តីគឺមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពាននេះមានប្រវែង៧៥ម៉ែត្រ កម្ពស់ ១៤ម៉ែត្រ ដែលបានកសាងឡើងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFuaVFzfl51hYPgF1_LML2mfLZ3SS7pubOtBc0F_9AoLYZ_da6rzHvUcNIFxwG14KVlI5gYpnQF7lF4sgVcXbisfP1pmvDsSUPz19tyhwldIHW4lb4yXMSn3b_s5wEBVIKEkEOgONZdMM7t_pmp2ZQ228MH_pwbTO2-Vuv2309Os3ZWSNT_Zt2swr5yMA/s750/photo_2024-03-25_09-55-45.jpg

ស្ពានប្រាប់ទិសកំពង់ក្តី គឺជាស្ពានបុរាណ ដែលវែងជាងគេរបស់ខ្មែរកាលពីសម័យអង្គរ។ ស្ពាននេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២ នៃគ្រិស្តសករាជ ១១៨១-១២២០ ក្នុងរចនាបថបាយ័ន ក្រោមស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរដ៏មានកិត្យានុភាព គឺព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6u4z_086hRVoqV6dcupCu4Rs5Ma7yJWAeOiiqgJhzuvMjPTnuugbhFCzS0vZcFEK9_yKN73t7Q5IhQzuWidaZDlByTPsCm1kNwvx7ose1QqEkMppV8lbuXhpVSy6MXjARCVV_0ZvtbKAmuqyxJQDKKkMr4CrWy1raYfDn3yZ0PeuUjFU7N-2ElQjeUI/s750/photo_2024-03-25_09-55-47.jpg

ទោះជាយ៉ាងណា ស្ពាននេះក៏ត្រូវបានជួសជុលចំនួន ២ ដងរួចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា៕