Home ព័ត៌មានជាតិ អ៊ីអន ម៉ល ចេញមុខបដិសេធ ជុំវិញដំណឹងលេចឮដែលថានឹងមានគម្រោងផ្សារអុីអន ទី៤

អ៊ីអន ម៉ល ចេញមុខបដិសេធ ជុំវិញដំណឹងលេចឮដែលថានឹងមានគម្រោងផ្សារអុីអន ទី៤

85
0

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការបដិសេធទៅនឹងព័ត៌មានចចាមអារ៉ាម ទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឱ្យផ្សារទំនើប អ៊ីអន។

ជុំវិញករណីនេះ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា៖” ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្មានការអនុញ្ញាតណាមួយ ដែលអះអាងថា តំណាងឱ្យក្រុមហ៊ុនឡើយ”។

ហេតុដូច្នេះ ដើម្បីរក្សាតម្លាភាពនិងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) បានស្នើឱ្យអតិថិជនគួរតែតាមដានផេកនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនតែមួយគត់ ដែលនឹងផ្តល់ព៏ត៌មានច្បាស់លាស់ ជុំវិញការអភិវឌ្ឍន៍លើគម្រោងផ្សេងៗបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHX2SPhUpV_J3Ax0Pz_2xjmlKXe8scFplY7AfpYtATijOW16jn1j9DSdJHEFiVZWp2Q9hXftr-YrQOYKLwTzgmkYgUwlQlDJMoXI7dS7_OApRtk2cFMcD1iqNTwALtCK5zmGWT0SMW7AVMeP1900lNDYGZ2Xm7qsupAQ4z8iq_xTIYigxRBnf3o7NJok/s2048/433435484_720988880150705_3172677880017632044_n.jpg