បញ្ហាសក់ស្តើងតែងតែធ្វើឱ្យមនុស្សមួយចំនួនមិនសូវជឿជាក់លើខ្លួនឯង សក់ស្តើងកើតឡើងដោយសារកត្តាដូចជា បរិស្ថាន របបអាហារ និងការប្រើប្រាស់ផលិតផលថែរក្សាដែលអាចបណ្តាលឱ្យខូច និងបាត់បង់សក់។ ជាទូទៅមនុស្សដែលមានសក់ស្តើងកំពុងព្រួយបារម្ភថា តើគួរធ្វើយ៉ាងណាដើម្បីទទួលបានសក់ក្រាស់ រឹងមាំ និងមានសុខភាពល្អដូចគេ? ដូច្នេះសូមកុំបារម្ភអី ដើម្បីលើកកម្ពស់ការលូតលាស់ និងធ្វើឱ្យសក់រឹងមាំ ខាងក្រោមនេះជាចំណុចទាំង ៥ ដែលអ្នកមិនគួរព្រងើយកន្តើយ។
១.កាត់បន្ថយការចងសក់៖ ការលើកសក់ឡើងដោយការចងសក់ អ្នកគួរតែព្យាយាមកាត់បន្ថយ យល់ល្អគួរតែទម្លាក់សក់ឱ្យបានច្រើនដើម្បីឱ្យសក់ងាយលូតលាស់ល្អ ប្រសិនបើអ្នកឧស្សាហ៍ចងសក់ពេក វាអាចបណ្តាលឱ្យសក់អ្នកមិនងាយដុះ និងផុយស្រួយ ក៏ដូចជាដាក់សម្ពាធលើឫសសក់ និងនាំឱ្យសក់ខូច ឬជ្រុះជាដើម។
២.កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ ឬគៀបសក់៖ ការប្រើញឹកញាប់នៃឧបករណ៍សក់ដូចជាម៉ាស៊ីនសម្ងួតសក់ ឬម៉ាស៊ីនកៀបសក់ និងម៉ាស៊ីនមូលសក់ អាចបំផ្លាញសក់របស់អ្នកយ៉ាងឆាប់រហ័សបំផុត។ ដើម្បីការពារសក់របស់អ្នក អ្នកគួរតែព្យាយាមកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនេះ អនុញ្ញាតឱ្យសក់របស់អ្នកស្ងួតដោយធម្មជាតិ ឬប្រើម៉ាស៊ីនសម្ងួតនៅលើសីតុណ្ហភាពទាប។
៣.កែលម្អគុណភាពទឹក៖ ទឹកម៉ាស៊ីនច្រើនតែមានសារធាតុរ៉ែ និងសារធាតុគីមី ដែលប្រហែលជាមិនល្អសម្រាប់សក់របស់អ្នក។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃទឹក ការវិនិយោគលើតម្រងទឹកដែលមានគុណភាពខ្ពស់គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ តម្រងនេះមានសមត្ថភាពបន្សុទ្ធទឹក កម្ចាត់ភ្នាក់ងារបង្កគ្រោះថ្នាក់ ដោយហេតុនេះធ្វើឱ្យគុណភាពទឹកប្រសើរឡើង ជាលទ្ធផលសក់អាចលូតលាស់កាន់តែរឹងមាំនិងរក្សាសំណើមចាំបាច់។
៤.ម៉ាស្សាស្បែកក្បាលរបស់អ្នកឱ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ៖ ការម៉ាស្សាស្បែកក្បាលជាទៀងទាត់ជារៀងរាល់ថ្ងៃអាចជំរុញចរាចរឈាមដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សារធាតុចិញ្ចឹមដល់ឫសសក់។ ដោយដំបូងអ្នកគួរប្រើចុងម្រាមដៃរបស់អ្នក ធ្វើចលនាម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥-១០ នាទី មុនពេលអ្នកចាប់ផ្តើមកក់សក់របស់អ្នក។ នីតិវិធីនេះមិនត្រឹមតែជួយសម្រាល និងបន្ធូរស្បែកក្បាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អការលូតលាស់សក់ និងជំរុញការលូតលាស់សក់ថ្មីផងដែរ។
៥.ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់ឱ្យបានត្រឹមត្រូវ៖ ការស្វែងរក និងប្រើប្រាស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ដែលសមស្របនឹងលក្ខណៈ តម្រូវការរបស់សក់អ្នក គឺមានសារៈសំខាន់ខ្លាំងណាស់។ សម្រាប់សក់ដែលមានជាតិប្រេង អ្នកគួរតែប្រើផលិតផលសាប៊ូកក់សក់ពិសេសដែលត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងជាតិខ្លាញ់។ ទន្ទឹមនឹងនេះ ប្រសិនបើសក់របស់អ្នកស្ងួត និងខ្សោយ ចូរស្វែងរកសាប៊ូកក់សក់ និងក្រែមបន្ទន់ដែលសម្បូរទៅដោយជាតិសំណើម ដើម្បីស្តារ និងចិញ្ចឹមសក់របស់អ្នកពីខាងក្នុងយ៉ាងជ្រៅ៕