Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចររិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ថាពោរពេញទៅដោយសំរាម

ភ្ញៀវទេសចររិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ថាពោរពេញទៅដោយសំរាម

74
0

វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានរិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba Island របស់វៀតណាម ថាពោរពេញទៅដោយសំរាមចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឱ្យអ្នកទេសចរសោកស្ដាយ និងផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហា។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរជនជាតិស្វីសម្នាក់ឈ្មោះ Alex Brauwalder បានសម្តែងការខកចិត្ត ដោយសារតែគាត់តែងតែឃើញសំរាមក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់នៅឈូងសមុទ្រ Ha Long – Lan Ha Bay និង Cat Ba កាលពីពាក់កណ្តាលខែកុម្ភៈ ដែលធ្វើឱ្យគាត់មិនហ៊ានចូលរួមនៅក្នុងបទពិសោធន៍ហែលទឹកនៅឈូងសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoISARn8pgfZ9ioZy5gabRKs9XnZ9JtatiXhdalR6ccNzmmrQWfVzxnbVBWQnAUJ7IQ6qAstrUIoX8iu6fmT1a484OSXBzPTTSGanNkc6zHmDdsp-BXkFvY0P0vSh_NvAYW7TLzlWdEsX1Xdqs4ZmUtjMAmVi7K_JsVpRB0iqdvGtx8iCbkFghoKBQ-R0/s640/276466_rac.jpg

Patricia Mayerhofer ភ្ញៀវទេសចរណ៍ជនជាតិអូស្ត្រាលីដែលមកទស្សនាឈូងសមុទ្រ Ha Long ក៏បានអធិប្បាយដែរថា តំបន់នេះទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាត ប៉ុន្តែពេលទៅលេងគឺប្រៀបដូចជាសមុទ្រសំរាម។ Patricia បានបន្តទៀតថា «ខ្ញុំឃើញថា វៀតណាមពិតជាមិនខ្វល់ពីបញ្ហាបរិស្ថានទេ។ រីឯ Ged Kelly អ្នកទេសចរជនជាតិអង់គ្លេសក៏បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះដែរ ដោយនាងបាននិយាយថា ពេលជិះទូកកាយ៉ាក់រយៈពេល ២០ នាទីនៅរសៀលថ្ងៃទី ៤ ខែមីនា គឺនាងបានឃើញ “ដបប្លាស្ទិករាប់មិនអស់ កំប៉ុង ស្រោមដៃ សូម្បីតែកៅអីការិយាល័យក៏អណ្តែតនៅលើទឹកផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLTeqf_2_jZ-ppcjGIxJbkQ9vmnAWNAwlJx050O2qm7vEsz6zAi3Lkf7Us4Q2Q7fnuL6ARkZ_MYF5eOS38lECsFSwjKyA7aJnEHbty4tVpMozwfTmeEhYfhkGXdKTevjNmfyb9azsIEUiw6PuQxRkydYcZQGAeisl4AYm99lOTLrypJFFXRM8Zy5Rkr5A/s1240/2095248.jpg

បើយោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឱ្យដឹងថា សំរាមនៅតំបន់ Ha Long – Lan Ha Bay នឹងលេចឡើងជារៀងរាល់ឆ្នាំនៅចន្លោះខែកញ្ញា ដល់ខែឧសភា ដែលជារដូវទេសចរណ៍អន្តរជាតិមកកម្សាន្ត។ នៅខែកញ្ញាឆ្នាំ ២០២៣ នៅពេលដែលការទទួលស្គាល់តំបន់ប្រជុំកោះ Ha Long – Cat Ba ជាតំបន់បេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្រោមការដឹកនាំរបស់ UNESCO ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាបំពុលនៅតំបន់បេតិកភណ្ឌនេះ ហើយក៏បានអំពាវនាវឱ្យវៀតណាមពង្រឹងវិធានការដើម្បីដោះស្រាយបញ្ហានេះផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKpydDDIgitTW74uAv6kuGoMNap3dtq38EIiJuSBSx9Nk_S8vDdYFn5HJsGOeP8vQeLLUPJJ35_zGv_NzHiya6rCaBkCg3hSZQub_B_TtM1ua6SeJlIIO1LfZR_WVVKxarOdafxOZGop_GZrYCJDrr36-oyHYuJdLnhaZjQ2-qlYw8tt8SloXvoD3OZw/s1000/20180627_142641.jpg

    បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានកំពុងដោះស្រាយបញ្ហានេះហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេសចរ ក៏ដូចជាជីវិតសត្វនៅក្នុងសមុទ្រ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងឈូងសមុទ្រ Ha Long បាននិយាយថា ពួកគេបានសម្អាតសំរាមចេញពីសមុទ្រជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងជាញឹកញាប់ ដោយសារសកម្មភាពរបស់មនុស្ស ក៏ដូចជាកត្តាអាកាសធាតុអ័ព្ទ សើម និងគ្មានខ្យល់ ដែលបណ្តាលឱ្យសំរាមអណ្តែតត្រូវបានប្រមូលផ្តុំច្រើនទៅៗ។ អ្នកគ្រប់គ្រងឈូងសមុទ្ររូបនេះបានបន្តទៀតថា ពួកគេបារម្ភថា តំបន់បេតិកភណ្ឌពិភពលោកនេះ អាចនឹងត្រូវបាត់បង់តំណែងដោយសារសំរាមនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgIy-aEXUDBkidTWRstMpru6TrXCGp3RSSWQzR1qFChtL_k561NnULuBpRHB5_DniG_NywJ58vIiAngCVGCyFcJMqOMZ5VPdE_HYub8etYbLogY69b-0hQ_yQaq4aT7U9fWLpB3uCnsfIOLhWRyE_Peo_sLYgoeNowJTqpUSNusUsqkTTxqZIkBO1uX0/s1060/waste-5-1681017503.jpg