Home ព័ត៌មានអន្តរជាតិ ការនាំចេញអង្កររបស់វៀតណាមធ្លាក់ចុះយ៉ាងឆាប់រហ័ស

ការនាំចេញអង្កររបស់វៀតណាមធ្លាក់ចុះយ៉ាងឆាប់រហ័ស

33
0

ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍របស់សមាគមស្បៀងអាហារប្រទេសវៀតណាមបង្ហាញថា ការនាំចេញអង្កររបស់វៀតណាមទៅក្រៅប្រទេស នៅឆ្នាំ២០២៤នេះ ស្មើប្រមាណពី៦លាន៥សែនតោន ទៅ៧លានតោនតែប៉ុណ្ណោះ និងធ្លាក់ចុះពីចំនួនការនាំចេញអង្ករខ្ពស់បំផុត ដែលស្មើនឹង៨លាន១សែនតោន កាលពីឆ្នាំ២០២៣ ។

វៀតណាមជាប្រទេសនាំចេញអង្ករដ៏ច្រើនបំផុតស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ហើយវៀតណាមបានប្រកាសនាពេលមុននេះថា វៀតណាមនឹងកាត់បន្ថយបរិមាណការនាំចេញអង្ករសរុបបន្តិចម្តងៗ ដើម្បីផ្តោតទៅលើគុណភាព និងតម្លៃអង្ករកើនឡើង ។ ជាមួយគ្នានេះ វៀតណាមនឹងសម្របខ្លួននឹងការបម្រែបម្រួលអាកាសធាតុ និងរក្សាកម្រិតសន្តិសុខស្បៀងក្នុងប្រទេសផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6QNqS3tBAgnrbxNY_n6i28mvJ8LA7TLDID6COfxSz1oTYy1GPImpXZu-f1Sf99lpWlAxJpCYIWr6VnAKa9Mk1CRSHFpOMSvtnnGmR-i0l4-fslnsr_1VmL34iDn0XzU1dOeNuiSVSjj5qgcVCXjavE9tKVIeX6IPiXActMo-mJfhhLyzpt11NFk1muc/s1200/rice-1690085207-1690085248-6930-1690085259.png

ក្រៅពីនេះ តម្រូវការអង្ករពីប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ចិន និងអាហ្វ្រិក ក៏បានកើនឡើងផងដែរ ដោយសារបាតុភូតគ្រោះរាំងស្ងួតអេលនីណូ នឹងប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវនៅក្នុងប្រទេសទាំងនេះ យ៉ាងហោចណាស់ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ។

ចំណែកតម្លៃនាំចេញអង្កររបស់ប្រទេសឥណ្ឌា បានកើនឡើងខ្ពស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ដោយសារក្រុមហ៊ុនលក់អង្ករជាច្រើនរង់ចាំភាពច្បាស់លាស់ពាក់ព័ន្ធនឹងការបង់ពន្ធនាំចេញ ។ ក្រុមហ៊ុនលក់អង្ករឥណ្ឌាមួយចំនួនបានចុះកិច្ចសន្យាថ្មីពាក់ព័ន្ធនឹងការនាំចេញអង្ករ ក្រោយពីការិយាល័យគយបានយកពន្ធលើការនាំចេញអង្ករ ស្មើរហូតដល់២០% ដែលគេចាត់ទុកថា វាជាការប្រមូលពន្ធខ្ពស់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS43OnueY5jAiZMFH08ebs77EQ2Q2QID88ktOwonC5cHL2ww2ZdqCc9-VK6bMrTksiJDtMfgIOEq9sbXjyh8pqD2O6fWmZD9a0WueJ1BnFxsPI3Z06qygzAsbCZEdx5SACsU9YnfTAEOB8uj18saiUx69ouC9HDU1mSC4QlkfmyiaAf3EEuqYwrMUDb9c/s808/rice_export_hcmc-1026.jpg

ទោះយ៉ាងណា អ្នកនាំចេញអង្ករឥណ្ឌាម្នាក់និយាយថា អតិថិជនមិនចង់ទិញអង្ករក្នុងតម្លៃខ្ពស់ទេ ទើបធ្វើឱ្យអាជីវករទាំងអស់មិនអាចលក់អង្ករបានច្រើនដូចមុន ចាប់តាំងពីការិយាល័យគយបានប្រកាសថា នឹងប្រមូលពន្ធខ្ពស់ជាងមុន ។

ចំណែកតម្លៃអង្ករនៅប្រទេសថៃ បានកើនឡើងពីតម្លៃ៦១៥ដុល្លារអាមេរិកក្នុង១តោន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ មកស្មើនឹងតម្លៃ៦២០ដុល្លារអាមេរិក ទៅ៦២២ដុល្លារអាមេរិកក្នុង១តោន ។ អាជីវករលក់អង្ករម្នាក់នៅប្រទេសថៃនិយាយថា មូលហេតុដែលធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ជាបន្តបន្ទាប់ ដោយសារតម្រូវការទិញអង្ករមានបរិមាណស្មើដើម ប៉ុន្តែទិន្នផលផលិតអង្ករធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBUU1wPDQTPhinCfZ_8T_exWLI9Mz4caGBSswTrK4apRR_N9Kts9ClsOi3Wn4s5NFXURmD7N8DKu24fgu-_OW8xZCY00nhy53PjqkNaU3tEOYikkNZQNS4swqSSycS8kYJbshqEetbhdlwwj7pkFJlKAyKnMJIc8W4mmVxev6g0oBNIuuhBDKoXhffOw/s1890/rice-1698898279.jpg