ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia ដែលធ្លាប់តែមានបទចម្រៀងបែបមនោសញ្ចេតនា ពេលនេះរូបគេបានផ្លាស់ប្តូររសជាតិថ្មីដោយបានចេញបទចម្រៀងរ៉េបវិញម្តង។ ការប្រឡូកលើវិស័យរ៉េបនេះ ចាន់ សុបញ្ញា ត្រូវបានអ្នកគាំទ្រស្ងើចសរសើរទឹកដមសំឡេងរបស់តារាចម្រៀងវ័យក្មេងរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-qjyT54zN1v6tW1wVLPdo2w0eoevb_pHr-zNOmbZuWd10_pC1dPxtX33M4xQXpkO-hJs3kDpuCDK0EZjf2uPIVZfh2utBkEmyJNDdIaVlpvxc1b2mGTtuywgye21yu-Y_d-pqs1fD2JDScb2e2cpZXDk0wfgg4Ujl5uAnXuo9rppqBzyYn5gWkl7xBUE/s2048/image_2024-03-13_14-09-07.png

នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ ចាន់ សុបញ្ញា មានចំណងជើងថា « I am Comeback» និពន្ធទំនុកច្រៀងដោយ OG Golden។ នេះ ជាមួយរសជាតិថ្មីរបស់ ចាន់ សុបញ្ញា ដែលច្រៀងរ៉េបឡើងឈ្ងុយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះធ្លាប់តែឃើញគេច្រៀងបែបស្លូតៗ និងចង្វាក់បែបប្រពៃណី។ អ្នកគាំទ្រ លើកឡើងស្រដៀងៗគ្នាថាមួយបទនេះ បញ្ញា រ៉េបបានល្អ ឡូយតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQuBVZ_vHkyJNdB3QNa8oYp66z3wVvcBJ2M_QEXmaJOqI1GsJ78JMD5IYzDGuk2xRKZO_n4XFbVT36PftoUgVgnoBiRlgWNOIB021nBbM9x0vLpm8pUvsZb2hLTgZ-yLjcN12T_Br6JJ0z-jHB12ucl1-PUBtzg84NslxL6bhxkv9c8LZ4ivZ_ivPzBQ/s1280/image_2024-03-13_14-09-04%20(2).png

ចាប់តាំងពីក្លាយជាម្ចាស់ពានទាំងវ័យក្មេង និងបានក្លាយជាតារាចម្រៀងកុងត្រា បទមនោសញ្ចេតនារបស់ ចាន់ សុបញ្ញា ដែលទទួលបានការគាំទ្រច្រើនជាងគេគឺបទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ »មានការចូលស្តាប់ដល់ទៅ៤៦លានដងនៅលើឆាណែលយូធូប»។ ជាមួយគ្នានេះគេក៏នឹកឃើញដែរថា ទេព ពិសិដ្ឋ ក៏ជាម្ចាស់ពានវ័យក្មេងមួយរូបដែលប្តូររសជាតិនៃការច្រៀងដូចគ្នាពីការច្រៀងបទមនោសញ្ចេតនា មកជាច្រៀងរ៉េបវិញ ខណៈទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ckRkfyxLB8to0dCBvPyKyrQ6U6UEvWQxynvC6YexJHnOP7XH_U9c4TeDVWalqBaPD45dCRDtvQaWzjDw-X5mY_l13rjdtG6QL260LjF6K3k7aGhyphenhyphenmUQ60LHGn_TK0M9oGs416E8kvFhsppBPxzpT1R7USD7NGFdQ1kun-ajBrwS0JWU6miu-j58-YFA/s1412/image_2024-03-13_14-09-03.png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះមានការបង្ហើបថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយដូច្នេះរបបអាហារហូបចុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ តារាចម្រៀងវ័យក្មេងដែលជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រូបនេះបាននិយាយថាឆ្នាំដំបូងដែលកើតជំងឺនេះមានភាពលំបាកខ្លាំង ពេលមិនតបប្រៃមានសភាពហើមដៃហើមជើង និងមុខផងដែរ។ ប៉ុន្តែនៅពេលហូបអាហារសាបមិនមានបញ្ហាហើមនោះទេហើយពេលនេះក៏ស្រួលខ្លួនមិនពិបាកដូចពេលដំបូងៗឡើយ៕