ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចនរោត្តម ជេនណា ១២ព្រះវស្សា អ្នកបង្កើតមាតិកាល្បីឈ្មោះ ឆម ស្រីផាច បានស្កាត់ពីបន្ទាយមានជ័យឡើងមករាជធានីភ្នំពេញដើម្បីចូលរួមអបអរខួបកំណើតទ្រង់។ ជាមួយគ្នានេះ ព្រះនាងតូច បានរំលេចព្រះកាយដ៏ស្រស់ស្អាតក្នុងឈុតច្នៃពីផ្កាឈូកប្រាំពីរទងដែលតំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ។ លើសពីនេះព្រះនាងតូចក៏បានជូនពរប្រជារាស្រ្តខ្មែរជួបតែសេចក្តីសុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVLEvubXml3CO5xy5E3E8f6oXqi5lxYiR-H2y_coMOjpS0RThBSWq5_EZJ3TeRCX62rpAJZQJVevGl3PRcVVu0xTlETRUHnSKIkKFA0FXUilykG_S4KdYZlUFxSU095RgzQV6XfLaec97VzeJTfx4R6J9Z5MG2e2AjbArrX9XiVoxcGKmY5Qk_1ZJQWs/s2048/image_2024-03-11_15-28-59%20(2).png

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពដ៏ស្រស់ស្អាត៤សន្លឹកភ្ជាប់ជាមួយខ្លឹមសារថា «រីករាយថ្ងៃរំលឹកកំណើតខ្ញុំ គម្រប់១២ឆ្នាំនៃឆ្នាំ២០២៤។ ឆ្នាំនេះជាឆ្នាំដែលខ្ញុំទទួលបាននូវក្តីរំភើបជាមួយសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលកើតពេញពីបេះដូងរបស់អ្នកទាំងឡាយដែលស្រឡាញ់រាប់អាន និងថែខ្ញុំទាំងអស់។ ពិសេសការគាំទ្រដ៏មហិមាពីសំណាក់ពុកម៉ែបងប្អូនមហាគ្រួសារខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ7uRQOsTSkB5chdX2xU9cnwoEabZbsdYhwDseG3e3vHHrAQgRYCGYvnKpqANGzjIttthoGgs0K_iobReUsVOaPZVXGfFvqzB2dQxq95WoXG3MDNjate7dRITknXVBSAIhHWlUDODF9JoAtPDGmpY0cfrD5LpPpYOffCYXNycD6JFa28_lkkztH2P7abs/s2048/image_2024-03-11_15-28-59.png

ព្រះនាង រៀបរាប់ទៀតថា «យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំសូមបង្ហាញឈុតសម្លៀកបំពាក់ច្នៃថ្មីសម្រាប់អបអរសាទរថ្ងៃរំលឹកកំណើតខ្ញុំ ហើយក៏ចាត់ទុកជាសោភ័ណរូបថ្មីជូនពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ផងដែរ ជាមួយនឹងសេចក្តីស្រឡាញ់របស់ខ្ញុំផ្ញើជូនពុកម៉ែបងប្អូនជិតឆ្ងាយ។ ឈុតមួយនេះច្នៃឡើងពីផ្កាឈូកប្រាំពីរទង តំណាងនៅថ្ងៃព្រះពុទ្ធប្រសូត្រ ទ្រង់បានឈានជំហានយាងផ្កាឈូកក៏បានផុសឡើងតាមជំហានទ្រង់ ម្ដងមួយៗ ពេលទ្រង់ចំរើនព្រះជន្មព្រះអង្គបានត្រាស់ដឹងពីផ្លូវព្រះធម៌ ឯព្រះហស្តទ្រង់កាន់ផ្កាឈូកប្រោសព្រំដល់មនុស្សសត្វនៅលើផែនដី»។ ក្នុងឱកាសនេះ ព្រះនាងតូច ក៏បានជូនពរដល់ប្រជាជនខ្មែរឱ្យមានសុខភាពល្អ អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ ខណៈមហាជនបានចូលទៅជូនពរទ្រង់ក្នុងឱកាសចម្រើនព្រះជន្មព្រះនាងតូចដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHRlcT08kGDz43CZh41EVOb6YNHnXjjMjGcgwmI2JVwohd7MX7xQ6u_51orn0Vc1-FxDn60BQxAiELOV1DD0zYermc0AI5NxVGa9FmzxP0xVzxZRWtKy8AZEgwSf9FAms1gPYEh-MJMCFK6m0gvLK63cXIC4IkYDuMYtZ_fFxUDxCykvH7U20go-5oog/s2048/image_2024-03-11_15-29-00.png

ព្រះនាងតូច គឺជាសែរាជវង្សមួយអង្គដែលប្រឡូកអាជីពសិល្បៈតាំងពីទ្រង់មានព្រះជន្ម៦ព្រះវស្សា ព្រមទាំងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងមិនថាវិស័យកុន ចម្រៀងបុរាណ សម័យ ចង្វាក់ K-Pop គឺទ្រង់អាចធ្វើបានទាំងអស់ពោរពេញដោយទេពកោសល្យទាំងទ្រង់នៅវ័យក្មេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5ha2R59zN6SNgXH1tlyCjvYD23sgGLPIM15TdlEjIJH9DQIkSppfbVYgZYgyWLdUzXHQziBA0Omn52h26xtDBOKapYxtkIhKFv3SWhoa8gIfTwTsJqt1rV-4xAn0pm67YXomj4OEPZjByv8blEWPDCBOno_oumb0iBuAZ3f64zi-bwQWXPzI2agamdo/s2048/image_2024-03-11_15-29-01.png