Home ព័ត៌មានជាតិ តើការហាមមិនឱ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា ចំណេញឬខាត?

តើការហាមមិនឱ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា ចំណេញឬខាត?

552
0

ជឿជាក់ថាប្រិយមិត្តអ្នកលេងបណ្តាញសង្គមជ្រាបមកហើយថារយៈពេលប៉ុន្មានថ្ងៃមកនេះមានរឿងរ៉ាវចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមរវាងភាពយន្តខ្មែរនិងថៃដែលពលរដ្ឋទាំងពីរបានពហិកាមិនទស្សនាភាពយន្តគ្នាទៅវិញទៅមក។ ក្នុងនោះពលរដ្ឋកម្ពុជា ភាគច្រើនចង់ឱ្យបិទរឿងថៃម្តងទៀតដូចទៅនឹង២០ឆ្នាំមុនដែលកម្ពុជាសម្រេចបិទភាពយន្តថៃរយៈពេល១០ឆ្នាំ។ ចុះប្រសិនបើមានការមិនឱ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា តើជាការចំណេញឬខាត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpstzi42njHymlLf7Opt6Wj5-pBBWW1KU7irEVVANzc_KXKz8Db-wLzd2tG-odNsuLZp1zYw_H3KYvVWQS0tyvzndgj134rOlJZjkr52nvoCsSK_LHUH0K28nBhC16YgaxgO0gpz_UH-OoK4BBfPt_IMqI8NXke7NidMkXbDF8U-lCexc_aU0aE3Fsz80/s960/image_2024-03-06_14-07-07%20(2).png
ក្នុងការបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោក ខាំ ភូរិ ដែលផលិតករ អ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពបានលើកឡើងនៅលើបណ្តាញសង្គមនាថ្ងៃទី៣ មីនា កន្លងមកនេះថាភាគី ថៃនឹងខាត ហើយខ្មែរចំណេញ។ លោកបានលើកហេតុផលថាមិនមែនលុយនៃការលក់សំបុត្រទេព្រោះទីផ្សារខ្មែរតូចណាស់ មិនបានជះឥទ្ធិពលលើប្រាក់ចំណូលរបស់ថៃនោះអ្វីដែលខាតនោះគឺលោកមិនបញ្ចេញទេដោយលើកឡើងថាអ្នកអាននឹងយល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ixJifK_j94TysjDvi5rRLBlqixvgdQY7fWgVSdo6uO3kIhpC2OdWP1_3PcQvskbMl-6HXG8Qa0fpciW2QW7ri9f5qiZRGwoFn6p0G5KwDWd46-hcfXce598ReknBODNEgD-CuT2Fsl6uIq9JGS-vhCL4tf5o1Q2p6wXlFINd9qYuY34WWALeWCDH5x4/s1250/image_2024-03-06_14-07-07.png

ជាមួយគ្នានេះផងដែរ លោក ខាំ ភូរិ បានលើកឡើងថាអ្វីដែលខ្មែរចំណេញនោះគឺផលិតករខ្មែរអាចមានឱកាសពង្រឹងសមត្ថភាព និងពង្រីកខ្លួនជាថ្មី ព្រោះបច្ចុប្បន្នយុវជនជំនាន់ក្រោយ មានសមត្ថភាពកាន់តែល្អហើយ ដើម្បីប្រជែងជាមួយផលិតករក្នុងតំបន់។ អ្វីដែលនៅខ្វះគឺ ឱកាស ទុន ទីផ្សារ និងការជួយបន្ថែមពីរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTlblHAjYnALzPcZ3cTPxJ2I8IfPc_GJJ39m3xftwgktrpCK5HWPyOzB5tzeZQaXBEN3D6teKzP2QLWJtI-7WzuvokMAhlg_7iJj0pWNFbd7s2YB0YMSZmbOxchh7lYdpsbH-ekaWAAA93JLU44LSLa_KeV9dFLxBurAeVCqhJVssuyadIqWumDm88Vs/s720/image_2024-03-06_14-07-08%20(2).png

ចំណុចមួយទៀត ប្រសិនបិទរឿងថៃក្នុងទីផ្សារខ្មែរជាភាពត្រឹមត្រូវដែរឬទេលោកបានលើកឡើងថាវាជាការសម្រេចចិត្តដោយហ្មត់ចត់របស់រាជការ របស់អ្នកទស្សនាខ្លួនឯងផ្ទាល់ តែសម្រាប់លោកវិញយល់ឃើញថាពុំចាប់បាច់បិទរឿងថៃ ឬរឿងបរទេសទេ តែរដ្ឋគួរកំណត់ចំនួន និងប្រភេទរឿងដែលអាចអនុញាតិឱ្យបញ្ចាំង កំណត់ពេលវេលាក្នុងការចាក់ផ្សាយ និងតម្លើងពន្ធលើរឿងបរទេសឱ្យខ្ពស់ ដើម្បីជំរុញដល់ទូរទស្សន៍ និងរោងកុននានា ងាកមកផលិតរឿងក្នុងស្រុកឱ្យបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyGnsv-T7EfZePxeW-HvJkIjZzg2deninfmNaodfFIpItBUwwVndmJXWo1lq_sremSeED3yJp1QbK1onZTd0D-On_DVwTls5tO2IMW8DajJGziNDNqFIm5ObNA7eKmIL8D4VkWwyCptJFVSpCvi1fRy1Mb2iHdfjfzbGNSuyVcL4dBovYTQUNoZm2lgKM/s960/image_2024-03-06_14-07-08%20(3).png

លោក ខាំ ភូរិ បន្ថែមទៀតថា កម្ពុជាអាចទិញរឿងបរទេសក្នុងតម្លៃថោកៗ ហើយបញ្ចាំងទទួលបានប្រាក់ចំណូលខ្ពស់ ខណៈដែលការផលិតរឿងខ្មែរត្រូវចំណាយទុនច្រើនជាង៤ដង នៃការនាំចូលរឿងបរទេសដែលមានគុណភាពល្អស្រាប់។ ត្រង់ចំណុចរឿងខ្មែរមិនមានគុណភាព ផលិតកររូបនេះលើកឡើងថា ធនធានមនុស្ស ធនធានថវិកាផលិត និងការជួយពីរាជការ គឺជារឿងសំខាន់លោកឃើញផលិតករជំនាន់ក្រោយ ពួកគេមានសមត្ថភាពហើយ តែបញ្ហាគឺធនធានថវិកាក្នុងការផលិតគឺជាឧបសគ្គ ដោយភាពយន្តបរទេសមានទាំងសមត្ថភាព និងថវិកាច្រើន ចំណែកកម្ពុជាយើងគឺពិបាកនិយាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibRkr9cQm7IB57mWQqnOG7xYkd6OkgpuEbGMtDzcoxK9QrcZeTfxm4JJlnUNbTRUtqU93V3RXVOwwxH5M6K1q1IATyTNYCmMZdIEzLZByvLuxlgPBNLXmDGDtRbqVtXRULhSXdBgoWwVoUSKHxWsQfxtV99y8Pt1N82toDfwjUUTNHRkgqXpKWx13B90k/s1500/image_2024-03-06_14-15-24.png

លោកបន្ថែមទៀតថាបន្ទោសរោងកុន ឬស្ថានីយ៍ទូរទស្សន៍ក៏មិនត្រូវដែរ ពួកគាត់ត្រូវការចំណូលដើម្បីទ្រទ្រង់ស្ថាប័នដូចគ្នា បើបន្ទោសអ្នកមើលក៏មិនបានដែរ បញ្ហាគឺរឿងល្អគាត់មើលហើយ បើមិនល្អគាត់ក៏មិនគាំទ្រដែរ។

ផលិតកររូបនេះ បានរម្លឹកដែរថា កន្លងទៅធ្លាប់មានការហាមមិនឱ្យមានការចាក់បញ្ចាំងរឿងថៃតាមទូរទស្សន៍បានជាងដប់ឆ្នាំដែរ ពេលនោះអាចជាឱកាសដល់ផលិតករក្នុងស្រុក ចាប់ផ្តើមផលិតភាពយន្ត និងភាពយន្តភាគ ឡើងវិញ។ តែជាអកុសល ទាំងសមត្ថភាពផលិត ទាំងថវិកា ទាំងការគាំទ្រពីស្ថាប័នរដ្ឋនៅមានកម្រិត ធ្វើឱ្យឱកាសមួយនោះ រសាត់បាត់ទៅវិញ៕