Home ព័ត៌មានអន្តរជាតិ ផ្កាចម្លែកមានក្លិនស្អុយខ្លាំង ថែមទាំង១០ឆ្នាំទើបចេញផ្កាម្តង

ផ្កាចម្លែកមានក្លិនស្អុយខ្លាំង ថែមទាំង១០ឆ្នាំទើបចេញផ្កាម្តង

163
0

សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចររាប់រយនាក់បាននាំគ្នាមើលផ្កាចម្លែកមួយប្រភេទ ដែលពួកគេកម្របានឃើញ ឈ្មោះថា «ផ្កា សា.កស.ព» ដោយសារវារីកផ្កាតែម្តងប៉ុណ្ណោះក្នុងរយៈពេល១០ឆ្នាំ ។ ផ្កានេះបានបញ្ចេញក្លិនស្អុយសាយភាយពាសពេញសួនច្បារក្នុងសារមន្ទីរអាមេរិក ដូចនឹងពាក្យចចាមអារ៉ាមដែលពលរដ្ឋអាមេរិកបាននិយាយប្រាប់គ្នាថា វាមានក្លិនស្អុយខ្លាំង ។

ភ្ញៀវទេសចរទាំងនេះបាននាំគ្នាតម្រង់ជួរដើម្បីចូលមើលផ្កាសាកសព (Corpse Flower) និងស្រូបក្លិនស្អុយរបស់វា ។ បើរបាយការណ៍លើកឡើងថា ផ្កានេះជិតផុតពូជហើយ ហើយវារីកតែម្តងប៉ុណ្ណោះក្នុងរយៈពេលជាច្រើនឆ្នាំ ។ វាបានបញ្ចេញក្លិនស្អុយពាសពេញសួនផ្កាក្នុងសារមន្ទីរវិទ្យាសាស្ត្រ និងវិទ្យាស្ថានស្រាវជ្រាវ នៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ATXeN3yH5B6cpKEvaYX4VwPe9DKSp4U12dRY6eTXPrBwThtEZAzpr0PXXwkZeOevDiJJt-9RuYcVLQSox6whf3nQkDdBgvSOhnhTwLQoe_HFk7Go1JMMcAILTT8wljzFf1Gd-3-bbokhdpqoKdMy6aJDi-6dr3x72-vRaI6DNeZg_hgnvyyxkiGNulY/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4334-696x479.jpg

បុគ្គលិកសារមន្ទីរប្រាប់ថា ផ្កាសាកសព មានឈ្មោះហៅជាផ្លូវការតាមពូជរបស់វាថា «Amorphophallus Titanum» ។ គេកម្របានឃើញផ្ការបស់វាណាស់ ពីព្រោះរយៈពេលពី៧ឆ្នាំ ទៅ១០ឆ្នាំ ទើបវាចេញផ្កាម្តង ហើយវានឹងចេញផ្កាចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ វានឹងស្រពោនវិញហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZJ5ExwyrBWnVECLMUWRHMSPaCIsIR6voZG9lAj08pf_pA_HCC1kpMRjko1WSQeEZW2T48VaxdtBgph_1lSXYSb2Nt_h6Z4qPq5GT5MWjHJvmVjLJykjc8EuWsZe6xZIo_w4x2_2z74jEDxXetnP_RjOKE8GCyjjCAitd4dkeMkjBGFIkXHoQFoFUjfR0/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4336-696x479.jpg

នៅពេលផ្កាសាកសពរីកម្តងៗ វានឹងបញ្ចេញក្លិនស្អុយស្រដៀងគ្នានឹងក្លិនសាកសពសត្វ ឬមនុស្សដែរ ។ គេចាត់ទុកថា នេះជាភាពអស្ចារ្យរបស់ធម្មជាតិ ហើយនៅពេលផ្កាសាកសពបញ្ចេញក្លិនមកក្រៅ នឹងមានសត្វល្អិតហើរមកកាន់ទីនេះដើម្បីក្រេបលម្អងផ្កាយកទៅផ្សំជាមួយផ្កាផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ79pMcEM9XVqEStupyP-DaiMPkhRrFY8_h4Nt986T-DI_OmFs0x-FUSt1nahMb1NZfoXxRQJ6uWfRP6AUw-du7dW29Ck5jgPDKjdcSVhE5SNlWkHV5velS0ingAf3VnvtGVt-ZS80qtB9gL_pWJrQP-A6daRC6AXHv9G0Sn7d59l2IMMGRNhyphenhyphena3W5dR0/s696/%E0%B8%94%E0%B8%AD%E0%B8%81%E0%B8%8B%E0%B8%B2%E0%B8%81%E0%B8%A8%E0%B8%9E4337-696x479.jpg

ភ្ញៀវទេសចរដែលនាំគ្នាចូលមើលផ្កាសាកសព ពួកគេបាននិយាយដូចៗគ្នាថា មិនធ្លាប់ឃើញផ្កាចម្លែកបែបនេះពីមុនមកទេ ហើយក្លិនរបស់វាវិញ ស្អុយដូចស្រោមជើងចាស់ៗអីចឹង ។ រីឯភ្ញៀវទេសចរខ្លះទៀតប្រាប់ថា ក្លិនរបស់វាស្រដៀងគ្នានឹងក្លិនសត្វជ្រូកងាប់រយៈពេល៧ថ្ងៃ ឬមានក្លិនដូចអាហារជូរផ្អូម ។

បើតាមឯកសារបញ្ជាក់ថា ផ្កាសាកសពមានដើមកំណើតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ហើយវាស្ថិតនៅក្នុងបញ្ជីរុក្ខជាតិជិតផុតពូជផងដែរ ។ បច្ចុប្បន្ន ផ្កាសាកសព ដុះនៅតាមតំបន់ព្រៃធម្មជាតិ ស្មើប្រមាណ១.០០០ដើមប៉ុណ្ណោះ ៕