Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិនបានវ៉ាផ្តាច់ Apple និង Sumsung នៅក្នុងទីផ្សារអាហ្វ្រិក

ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិនបានវ៉ាផ្តាច់ Apple និង Sumsung នៅក្នុងទីផ្សារអាហ្វ្រិក

193
0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាម South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ Transsion ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន បានផ្តួល Apple និង Samsung នៅក្នុងទីផ្សារអាហ្វ្រិកដោយជោគជ័យ។ ដោយសារតែស្មាតហ្វូនចិនដូចជា Tecno, Infinix និង iTel លក់ដាច់បំផុតនៅទ្វីបអាហ្រ្វិក ត្រូវបានបង្ហាញនៅមុខហាងនានាក្នុងសង្កាត់ផ្សារទំនើបនៃប្រទេសកេនយ៉ា។ ក្រុមហ៊ុននេះ បានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន បន្ទាប់ពីនាំចេញស្មានហ្វូនទៅទ្វីបអាហ្រ្វិកជាលើកដំបូង ហើយម៉ាកទូរស័ព្ទទាំងបីនេះ ក៏កំពុងពង្រីកទៅកាន់ទីផ្សារផ្សេងទៀតដូចជា អាមេរិកឡាទីន ឥណ្ឌា អឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍ផងដែរ។Transsion Ranks in Top 5 Worldwide Smartphone Shipments for the First Time - Tech | Business | Economy

នៅឆ្នាំ ២០២៣ យីហោ Tecno របស់ក្រុមហ៊ុននេះបានផ្តួល Apple និង Samsung នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតក្នុងតំបន់នេះ។ ដូច្នេះចាប់តាំងពីពេលនោះមក វាបានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាចិនកាន់តែច្រើនឡើងទៅកាន់ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ លោក Yang Wang អ្នកវិភាគជាន់ខ្ពស់នៅ Counterpoint Research បាននិយាយថា ការលក់ស្មាតហ្វូន Tecno បានកើនឡើង ៧៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ៤ ឆ្នាំមុន វ៉ាដាច់ Samsung ដើម្បីនាំមុខគេជាលើកដំបូងនៅមជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក។TECNO Mobile : TECNO Official Website

ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារនៃការដឹកជញ្ជូនស្មាតហ្វូនរបស់ក្រុមហ៊ុន Tecno បានកើនឡើងដល់ ២០% ពី ១៥% ក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះពី ២៤% ក្នុងឆ្នាំ ២០២២ មកត្រឹម ១៨%។ យោងតាម Counterpoint កំណើនរបស់ Tecno ត្រូវបានជំរុញដោយទូរស័ព្ទចល័តក្នុងតម្លៃ ១៥០ ដុល្លារអាមេរិក ហើយម៉ូដែលដូចជា Tecno Pop 7 និង Camon 20 Pro គឺមានការពេញនិយមពីអ្នកប្រើប្រាស់ជាងគេ។ លោក Wang បានបន្តទៀតថា នេះមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការជំរុញទំនុកចិត្តអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាប ហើយផលិតផលនៅក្នុងផ្នែកដែលមានតម្លៃសមរម្យគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុនចិន។What are the specifications of the Tecno Pop 7 Pro? - Quora

ដោយក្រឡេកមើលតែការលក់នៅទ្វីបអាហ្រ្វិក Tecno បានវ៉ាដាច់ Samsung និង Apple តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នដោយសារតែការចេញលក់ម៉ូដែលទទួលបានជោគជ័យក្នុងផ្នែកតម្លៃទាប។ ទោះជាយ៉ាងណាក៏ដោយ មិនមែនក្រុមហ៊ុនស្មាតហ្វូនចិនទាំងអស់សុទ្ធតែមានរឿងជោគជ័យបែបនេះនៅក្នុងទ្វីបអាហ្រ្វិកនោះទេ។ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei Technologies បានឃើញចំណែកទីផ្សាររបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិកធ្លាក់ចុះពី ១០% មកនៅប្រហែល ១% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុនពីការចូលទៅកាន់សេវាកម្ម Google Mobile Services និងបន្ទះឈីប ដែលធ្វើឱ្យក្រុមហ៊ុននេះបរាជ័យក្នុងការលក់ទូរស័ព្ទនូវទ្វីបអាហ្វ្រិក៕