Home ព័ត៌មានជាតិ កម្ពុជា កំពុងទាក់ទាញ BYD មកបង្កើតរោងចក្រនៅកម្ពុជា

កម្ពុជា កំពុងទាក់ទាញ BYD មកបង្កើតរោងចក្រនៅកម្ពុជា

146
0

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖”កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់ចិន BYD មកបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនជូនប្រជាពលរដ្ឋ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWapfbSlnIsyPR9tyQJEW_c4ztS-y1AOH0q-Sxultc6gZDYg45ZC4IjrZmevFvfrBAhP-f5q2cz794Ik9mUlGLrtN5zIsMAM2gf05t8WKOjAygjChCwI8qNvbUx5TzLJg-4a26h6vv1iAGUT8A_2IVGYjCV9mzE6XZqY39jDwOn87x-2TOAAzAtiql_EU/s1280/8a1884cd75503c0ac0e1a5ef07e80493.jpeg

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ប្រជាពលរដ្ឋយើងកាលពីមុនភាគច្រើនធ្វើការងារតែក្នុងវិស័យកាត់ដេរ ប៉ុន្តែឥឡូវនេះចាប់ផ្តើមធ្វើនៅក្នុងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងធ្វើការក្នុងរោងចក្រដំឡើងរថយន្ត ហើយនាពេលខាងមុខយើងនឹងធ្វើកាន់តែខ្ពស់ជាងនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5022_WRlAinmxeEwjRf7TH2WHhPfix8AZHi2tO-1mk0pHw-mWQUdzaSHf8w94yf9ONYZZxOrVmV-imUkiwLGOgCw2BTt_4hJwxj27ZmeisjPQMrM9_rzemjlSSPIrRgEKWu5HrDKrg4rguQ9bIPx6NPS9rqlaDtAqSesM3Bx3iJB5PJqcO52jfcp-gyU/s800/32f342d4-867a-4fc4-88e1-34b2510743a0.jpegសម្តេចធិបតី បានសង្កត់ធ្ងន់ថា៖”ការណ៍ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ ចាប់អារម្មណ៍បង្កើតរោងចក្រនៅកម្ពុជា ដោយសារគេមើលឃើញប្រទេសកម្ពុជា លើកត្តា ៣សំខាន់ៗ ក្នុងនោះរួមមាន៖

១. កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព,
២. ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់
៣. ធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkdonv7d573NO3MzLcgvjMxkMMlMEh18QR7CO_8gCvCs5gIvJXeE-GBFH-XJxbv4tWr_YnO5SsCnYz6UqvHBwFwcrBPEm0KGAWvvr-_DvXV3LxD0qG8iVpoD4OP_wiFh2wWJLehskp24ABDDjlSPVg9LUP-g-NpKmpYoedMBf8ExTKxKIHKvEV_m72ds/s3600/S7BEMHQRKVMWVB25GPBH6U2HVY.jpg