Home ព័ត៌មានអន្តរជាតិ ចិននឹងក្លាយជាមហាអំណាចពិភពលោកផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា

ចិននឹងក្លាយជាមហាអំណាចពិភពលោកផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា

92
0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានគ្រប់គ្រងអន្តរជាតិបានបង្ហាញពីសូចនាករនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនផ្សេងៗនៅប្រទេសចិន ។ ក្រុមហ៊ុនទាំងនេះបានផ្តល់ភាពសំខាន់ទៅលើផ្នែកបច្ចេកវិទ្យា, ឱសថ និងសម្លៀកបំពាក់ ហើយវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិបញ្ជាក់ថា ចិននឹងក្លាយជាប្រទេសមហាអំណាចនៅលើពិភពលោក ផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSJ0QdudoqBqSXspFL9hGVa6nnRHfOS20L93RDg1rJ5W28Fr2aSxcPd7Fo0Y4FOLdWGZPFiN5rHDZGCFm23UiesiK4BzhJwq-MNtZnEHaHdwH5VWS-LJrpt2_6PMjjX7auAlfiMeP2NHE7FbCf22JbyXMAlDjZDLqG-jSZBNlf42XmqlEzNzqRlBPOwSA/s1199/1820161.jpeg

បើតាមរបាយការណ៍បង្ហាញថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើរណេតនៅតែបន្តគ្រប់គ្រងទីផ្សារបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងនោះមានដូចជា ៖ ក្រុមហ៊ុន Baidu, Alibaba, Tencent, JDcom និងក្រុមហ៊ុន NetEase សុទ្ធតែស្ថិតនៅក្នុងក្រុមហ៊ុនកំពូលចំនួន៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgSJ6ppDmYZKLNzlx217QNtAzimzKE_b7cPSAAf5qKrKSYT3WUGRXqXshDuJgRhXVcFHaJsZ-DcCxCleYd_syj544U3i2-4g232g-QQyyRcLFsL7W3YgR6nIl05Qcfcv5l7y7NlNxD70-ax9br5gB2VYBosNPY2PdDC_P_TTTAmC1zhCmDv8OQpwgcxCE/s900/2024021839df42037bde43a2969ad37c96b84472_CbsbeeE007004_20240218_CBMFN0A001.jpg

លោក Mark Greeven ជានាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិប្រចាំប្រទេសចិនលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេចំនួន៣ រួមមាន ៖ ក្រុមហ៊ុន SMIC ផលិតបន្ទះឈីបដ៏ធំ, ក្រុមហ៊ុន Lenovo ផលិតកុំព្យូទ័រ និងក្រុមហ៊ុន Hikvision នាំមុខគេផ្នែកបច្ចេកវិទ្យាមានសុវត្ថិភាពនៅលើពិភពលោក គឺក្រុមហ៊ុនទាំងនេះនៅតែស្ថិតក្នុងក្រុមហ៊ុននាំមុខគេចំនួន១០ ។ រីឯបណ្តាក្រុមហ៊ុន Hidden Champions ផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ក៏អាចក្លាយទៅជាគូប្រជែងលំដាប់ពិភពលោក នាថ្ងៃអនាគតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELnSxy2rmG0bad8fIj_NRFxs5_7Alu5n66hfQfTxLFEorS2Jzmn1rVXN8sjnDF68gtCky-ek4DYrlEKIsI4ucF5govJZzb_RPZHe-WC_IsOiP6RmLV8b2pDUrZz0dyf78_mEHiZ1hMyl4Q2azVXy7NhPtjMnhBFt71-Z9WN3gZ3xXbyHYBboc6F_UX-E/s1480/230823005140-03-china-healthcare-corruption-crackdown.jpg

សូចនាករនេះបានសង្កត់ធ្ងន់ទៅលើការវាស់ស្ទង់រវាងបណ្តាក្រុមហ៊ុនអន្តរជាតិនៅក្រៅប្រទេស និងក្រុមហ៊ុនចិនផ្នែកឱសថ ហើយបច្ចុប្បន្ននេះ វាបាននាំមុខដោយបណ្តាក្រុមហ៊ុនល្បីៗ ដូចជា ៖ Pfizer, Roche, AstraZeneca និង Hengrui Pharmaceuticals ដែលជាក្រុមហ៊ុនបង្កើតថ្មីរបស់ប្រទេសចិន ។ ក្រៅពីនេះ ក្រុមហ៊ុនរថយន្ត BYD ព្រមទាំងក្រុមហ៊ុនថាមពលថ្មី និងថ្ម CATL នឹងឈរក្នុងលំដាប់ពិភពលោក ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj83-NurC0aE8C-KUZvOUyAz3m8EbdBTcsmVBlvrpipMDa4gCZ0UWECF5JNNkhhyphenhyphenS5Wp8p4ofyppd7Pkkx-rW53uym7fSFGsW91IOXtR6nKWvaqdcSopKLdzDBqUNG3Kr7yOlzhB1AqIw5ZEiekb9V9Id5s131eIvLvVcBtIxVgCGPziOmo7VpOU_mlSY4/s1440/kids-AI-robot-getty.jpg

លោក Mark Greeven នាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិប្រចាំប្រទេសចិនបន្តទៀតថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃកំណើនសេដ្ឋកិច្ចចិន ហើយបើមើលទៅលើការរីកចម្រើនក្នុងផ្នែកអចលនទ្រព្យ និងការនាំចេញរបស់ចិន ចាប់ពី៤% ទៅ៥% គឺវាបានក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចប្រទេសចិនរហូតមក ៕