Home ព័ត៌មានជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ច្រានចោល ដែលថា “កោះអាចម៍សេះ” ក្លាយទៅជាកោះរបស់វៀតណាម

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ច្រានចោល ដែលថា “កោះអាចម៍សេះ” ក្លាយទៅជាកោះរបស់វៀតណាម

102
0

ថ្មីៗនេះ មានគណនីសង្គមហ្វេសប៊ុកមួយ (Facebook) ឈ្មោះ អ៊ុក សីលា/Seila បានសរសេរ និងបង្ហោះខ្លឹមសារថា៖” កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម” ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះប៉ុន្មានសន្លឹកថែមទៀត។May be an image of ‎map and ‎text that says '‎Koh Ach Seh ។ Restaurants Hotels ه Things do Transit Parking E Pharmacies MTR ATMs Koh KohAchSeh Ach Seh 4.1 ***** (41) កោះ Overview Reviews Directions Save Nearby Koh Ach Seh Sendto phone Share Vietnam senutoyouprone Your Maps activity Add label Updatesfrom customers Layers Google‎'‎‎

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការនិងបញ្ជាក់ជូន សាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនឹងក្រៅប្រទេសឱ្យបានដឹងថា៖”កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមាន ភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ”។May be an image of textរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានសង្កត់ធ្ងន់ថែមទៀតថា៖” ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែ បន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ ហើយផែនទីនេះបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ”។

ហេតុដូចនេះ ជនរួមជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន តាមការគួរ និងចែកបាយសេចក្តីបំភ្លឺនេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពីការពិត លើបញ្ហានេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះបញ្ហាមួយនេះ នឹងកែតម្រូវឱ្យមកត្រូវដូចដើមវិញ៕May be an illustration of text