ជី ដេវីត គឺជាតារាចម្រៀងម្នាក់ដែលក្រាញននៀលតស៊ូលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរងព្យុះភ្លៀងច្រើនរាប់មិនអស់តែនៅតែអាចឈរយ៉ាងរឹងមាំបាន នេះដោយសាររួចចំណែកពីហ្វេនពិតប្រាកដរបស់លោកនៅតែបន្តគាំទ្រលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់ ជី ដេវីត បានស្រក់ទឹកភ្នែកដោយរីករាយជាទីបំផុត ព្រោះមនុស្សដែលគេគាំទ្រទទួលបានភាពជោគជ័យ។May be an image of 3 people

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា «ខ្ញុំបានជួបហ្វេនម្នាក់នៅហាងកាហ្វេគាត់រត់មកឱបខ្ញុំគាត់យំ ហើយគាត់ថាតែងតែយំពេលឃើញខ្ញុំ តែគាត់បញ្ជាក់ថាទឹកភ្នែកខ្ញុំព្រោះឃើញមនុស្សខ្ញុំគាំទ្រជោគជ័យ ( tear of joy ) ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគាត់នឹងសប្បាយចិត្តពេលឃើញ Status នេះ thank you»។May be an image of 2 people and the Statue of Liberty

នៅក្នុងវីដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលអាចនិយាយបានថាគឺជាទិដ្ឋភាពនៃការបង្ហោះសាររបស់ ជី ដេវីត ខាងលើដោយក្នុងវីដេអូនោះ គេឃើញ ជី ដេវីត ទៅជួបហ្វេនប្រកបដោយភាពស្និទ្ធស្នាលជជែកជាមួយគ្នាប្រៀបដូចជាមិត្តភក្តិ ខណៈនេះគ្រាន់តែជាការជួបហ្វេនដោយចៃដន្យ។ ឃើញវីដេអូនោះភ្លាមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានលើកឡើងថា «ខ្ញុំរើសយកគាត់ពិតជាមិនខកបំណងមែន G-DEVITH មើលណ៎ក! ជួប Fan ចៃដន្យសោះចំណាយពេលអង្គុយជជែកគ្នាដូចមិត្តជិតស្និទ្ធចឹង»។May be an image of 1 person

នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ទទួលបានការសរសើរពីហ្វេនពីអត្តចរិតរបស់លោកដែលមានភាពស្និទ្ធស្នាលជាមួយហ្វេនរបស់ខ្លួន ជារឿយៗហ្វេនៗតែងតែសរសើរ ជី ដេវីត ជាអាយដលគំរូមួយចូលចិត្តធ្វើខ្លួនសាមញ្ញទោះបីដើរចេញទៅក្រៅសាធារណៈ បើជួបហ្វេនសុំថតវិញគឺផ្តល់ភាពកក់ក្តៅទៅកាន់ហ្វេនតែម្តងមិនឱ្យហ្វេនខកបំណងទេ។May be an image of 1 person, wrist watch and eyewear

នាពេលថ្មីៗនេះទៀតសោត ក្នុងអំឡុងពេលប្រគំតន្រ្តីផ្ទាល់ខ្លួន ជី ដេវីត បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីលោកទិញម្ជូរយកទាំងអស់ចែកហ្វេនៗហូប ក្រោយពីអ្នកលក់ម្ជូរត្អូញត្អែរសុំឱ្យលោកជួយទិញម្ជូរ។

ជាមួយគ្នានេះផងដែរ ដ្បិតតែតារាចម្រៀងរូបនេះនិយមតុបតែងខ្លួនស៊ីវិល័យអមជាមួយគ្រឿងអលង្ការពេជ្ររាប់ម៉ឺនដុល្លារ និងញឹកញាប់ទិញរថយន្តស៊េរីទំនើបក្តី ប៉ុន្តែកិច្ចការសប្បុរសលោកពុំដែលបំភ្លេចនោះទេ។ ជាក់ស្តែង ក្នុងឱកាសគម្រប់ខួប១ឆ្នាំកូនប្រុស ជី ដេវីត និង ទេព បូព្រឹក្ស បានចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ជាទង្វើគួរឱ្យសរសើរ៕