Home ព័ត៌មានអន្តរជាតិ អាមេរិកបង្ហាញពីចំនួនជនភៀសខ្លួនចិនខុសច្បា..ប់កើនឡើងខ្ពស់

អាមេរិកបង្ហាញពីចំនួនជនភៀសខ្លួនចិនខុសច្បា..ប់កើនឡើងខ្ពស់

79
0

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនសហរដ្ឋអាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៤នេះ មានជនភៀសខ្លួនចិនស្មើជាង២ម៉ឺននាក់ បានចូលមកកាន់ទឹកដីអាមេរិកដោយ ..ខុ..ស..ច្បា..ប់.. តាមរយៈទីក្រុងសាន់ទីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ។ គេចាត់ទុកថា ចំនួនជនភៀសខ្លួនចិនបានកើនឡើងរហូតដល់៥០០% បើធៀបនឹងឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTek9uvEfMpeEBUTxXgr6IufFVHtZK8r2rTKkN9UB3Dt5pq-LCMqJg9-MUeP9iX9bkkfB2taxtdVnsbKG5Ah9cbM4e59AiGQySPr0lek7deNIcGSp51xBFjbVj_wsPl6Adxbj4lbusMm3R20_vYDw5ekt2yRKYDfRajvCCADtQwHXCP0-88xiD35QcgKY/s760/231030-chinese-migrants-mexico-al-1138-179d9c.webp

ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនសហរដ្ឋអាមេរិកលើកឡើងថា ជនជាតិចិនបានចូលមកអាមេរិកដោយខុសច្បាប់តាមតំបន់ភាគខាងត្បូងមានចំនួនកើនឡើងខ្លាំង គឺជនភៀសខ្លួនមួយចំនួនអាចធ្វើការជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់គណបក្សកុម្មុយនិស្តចិន ។ ក្រៅពីជនជាតិចិនហើយ ក៏មានជនជាតិអាហ្វហ្គានីស្ថាន, រុស្ស៊ី, អាហ្វ្រិក និងជនជាតិផ្សេងទៀតបានភៀសខ្លួនចូលមកអាមេរិក ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxzZ0I7XGCJRdbXOv-ZjUjOlLAj6Z_a3d8kD0IkrYFke4KGeidT5lmGcpqsn5DihgI8orgXOxChQObqY3p2YmTaevF-TDK8TUxfn_meh6Vj-Zk78NnMQSR0E0j5UWT_nmOm2yBYik1VvpRjIeChSbTHZBKjzLqyjlaY8vX8a5vMAUAjD-bBi6c5o4lJxU/s2000/download.jpg

អាមេរិកប៉ាន់ស្មានថា នៅឆ្នាំ២០២៤ នឹងមានជនជាតិចិនភៀសខ្លួនដោយខុសច្បាប់ចូលមកកាន់ទឹកដីទឹកដីអាមេរិកបន្ថែមទៀត រហូតដល់ចំនួន១សែន៤ម៉ឺននាក់ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងថវិការបស់អាជ្ញាធរក្នុងតំបន់យ៉ាងខ្លាំង ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា ជនភៀសខ្លួនជាច្រើននាក់មិនចូលមកអាមេរិកតាមរដ្ឋតិចសាស់ទេ ប៉ុន្តែពួកគេបានចូលមកអាមេរិកតាមភាគខាងលិចជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUlOiup_BDRrMZuHyoioJ-5r8MuoWj0AtxF9dp_z1NnP9TT3cyD7nuQjlfnXpQs0-XopisU1Qx7_yhPd2bUKL8f-Xtu3V7FW60fnd1_JyY10AZrYizkwnazbZhFoj6FR0YiAwKu-wi6nSm6lx9YN3No2cz1bYEDxxQVxJHdK9qF7ZOOBtV9sor2afzwJM/s900/GettyImages-1779054047.webp

ចំណែកជនភៀសខ្លួនជនជាតិចិនភាគច្រើននិយាយថា មូលហេតុដែលពួកគេរត់មកកាន់ទឹកដីអាមេរិកនេះ ដោយសារពួកគេខ្វះខាតឱកាសផ្នែកសេដ្ឋកិច្ច និងបរិយាកាសនយោបាយនៅប្រទេសចិនកាន់តែយ៉ាប់យ៉ឺន ហើយពួកគេចង់មានសេរីភាពខាងគោរពសាសនា និងវប្បធម៌ឱ្យបានច្រើនជាងនេះ ។ រីឯជនភៀសខ្លួនចិនមួយចំនួនទៀតប្រាប់ថា ពួកគេរត់គេចពីការគំរាមកំហែងរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aRz3T-oIRSJe2Lq-wSEowuD2Sf6HrbrEY7FyIUEhaEjtrSfhnFL2b7vLvdEzUj-sTBTXMunbfg8CeQ4BPGJQp9V1QmiFTWkv2HmKysG5Rwcnw-3jjfziCsHpVX1CXi2vcTStcTvx2ZmrVjtp5uTFNCf3yM1ViXJdkanGQqhmLRC6vLLV946hyGNKPFc/s1024/migrants-turned-u-s-customs-76798577.webp

បើតាមការត្រួតពិនិត្យនៅក្នុងបណ្តាញសង្គម TikTok របស់ប្រទេសចិនឃើញថា មានអ្នកប្រើប្រាស់ TikTok ជាច្រើននាក់បានសុំការណែនាំអំពីការទំនាក់ទំនងជាមួយអ្នកលួចដឹកទំនិញខុសច្បាប់ ។ រីឯអ្នកប្រើប្រាស់ TikTok មួយចំនួនទៀតបានស្វែងរកការណែនាំអំពីការឆ្លងកាត់ព្រំដែននៅទីក្រុងសាន់ទីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា ដើម្បីលួចចូលទឹកដីអាមេរិកដោយខុសច្បាប់ ៕