Home ព័ត៌មានជាតិ រដ្ឋាភិបាលប្រកាសកាន់ទុក្ខ និងហាមមិនឱ្យមានការផ្សាយកម្មវិធីកម្សាន្តសប្បាយលើទូរទស្សន៍

រដ្ឋាភិបាលប្រកាសកាន់ទុក្ខ និងហាមមិនឱ្យមានការផ្សាយកម្មវិធីកម្សាន្តសប្បាយលើទូរទស្សន៍

179
0

រដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ២០២៤ ជាថ្ងៃកាន់ទុក្ខ នៃព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។May be an image of 12 people and templeហេតុនេះរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសណែនាំ ក្នុងការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដូចតទៅ៖

១-ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ
២-គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
៣-គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។May be an image of 1 person
គួរបញ្ជាក់ថា សម្តេចយាងចូលទីវង្គត នៅវត្តឧណ្ណាលោម នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ជាសឹក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEywfHM8V3Hcpa2Yoffk8pUpsAVOy1CNDBq4IwMeDlmsX6LKBFTqBkaS22W3fy7hIqf2XoN7lbtiuddCKTEJIBdvDPd5lmN6SuSwy21pOi0RZEL2IaFu7quabgqf9FLTGhSBDSuModZNpUIhdHstJSjYUM9nGyF_H6TswZd0cvTn7PO0flCCR51Q_2Gs/s1280/photo_2024-02-27_05-11-33.jpg