Home ព័ត៌មានអន្តរជាតិ តើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សផ្លាស់ទីក្នុងល្បឿនពន្លឺ?

តើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សផ្លាស់ទីក្នុងល្បឿនពន្លឺ?

169
0

ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាចង់ដឹងហើយថា នៅពេលដែលយើងផ្លាស់ក្នុងល្បឿនពន្លឺ តើនឹងមានអ្វីខ្លះកើតឡើងសម្រាប់ខ្លួនយើង? ល្បឿនពន្លឺ គឺជាល្បឿនដែលពន្លឺដាលឫរត់នៅក្នុងមជ្ឈដ្ឋានមួយ។ នៅក្នុងសុញ្ញកាស ល្បឿនពន្លឺមានតំលៃ ២៩៩ ៧៩២ និង ៤៥៨ m/s (ប្រហែល ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ មានន័យថា ពន្លឺដាលពីព្រះអាទិត្យមកផែនដី ចំណាយពេល ៨នាទី ២០វិនាទី និងពីព្រះច័ន្ទមកផែនដីចំណាយពេល ២វិនាទី និងរត់ ៧ជុំកន្លះផែនដីក្នុងរយៈពេលតែ ១វិនាទីប៉ុណ្ណោះ។ ល្បឿនពន្លឺជាល្បឿនកំណត់ មានន័យថាអង្គធាតុដែលមានម៉ាស់ទាំងអស់មិនអាចធ្វើដំណើរលឿនជាងល្បឿនពន្លឺដាច់ខាត។Space travel across the universe could be faster than speed of light with  Warp Drive | Science | News | Express.co.uk

ដូច្នេះដើម្បីផ្លាស់ទីក្នុងល្បឿនពន្លឺ មនុស្សត្រូវស៊ូទ្រាំនឹងកម្លាំងបង្កើនល្បឿនដ៏ធំដែលអាចគំរាមកំហែងដល់អាយុជីវិត។ បញ្ហាដ៏ធំបំផុតដែលមនុស្សនឹងត្រូវប្រឈមដំបូងគេនោះគឺការឈានដល់ល្បឿននៃពន្លឺ នៅពេលដែលយើងឈានដល់ល្បឿនពន្លឺរាងកាយរបស់យើង នឹងចុះខ្សោយភ្លាមៗ ដែលជាហេតុបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរឬដួលសន្លប់ភ្លាមៗជាដើម។ ប្រសិនបើកម្លាំងនៃផលប៉ះពាល់មិនត្រូវបានកាត់បន្ថយ ឬបញ្ឈប់ទេនោះ អ្នកនឹងស្លាប់ជាយថាហេតុ ដោយសារតែរាងកាយរបស់អ្នកត្រូវបានបង្អត់អុកស៊ីសែន ដែលដឹកជញ្ជូនតាមឈាម។We All Travel Through Spacetime at the Speed of Light | by Lenka Otap |  Predict | Medium

ជាទូទៅមនុស្សភាគច្រើនអាចទប់ទល់នឹងកម្លាំងបង្កើនល្បឿនប្រហែល ៤ – ៦ ដងនៃទំនាញផែនដីក្នុងរយៈពេលខ្លី។ នៅពេលដែលមនុស្សផ្លាស់ទីក្នុងល្បឿនពន្លឺដ៏លឿនបំផុតនោះ សមត្ថភាពរាងកាយរបស់មនុស្សក្នុងការចរាចរឈាមពីជើងទៅក្បាលគឺមានកម្រិត ដែលធ្វើឱ្យវាពិបាកសម្រាប់ឈាមដើម្បីបូមទៅអវយវៈ ហើយរាងកាយរបស់យើងអាចនឹងខ្ទេចភ្លាមៗក្នុងរយៈពេលខ្លី នេះបើយោងតាម Space។ ទោះជាយ៉ាងណាក៏ដោយ លោក Michael Pravica សាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យ Nevada នៃទីក្រុង Las Vegas សហរដ្ឋអាមេរិក បាននិយាយថា ការឈានដល់ល្បឿនដ៏ធំនោះគឺមិនអាចទៅរួចទេ។How Fast is the Speed of Light? | Facts, Information, Anything Faster?

ទ្រឹស្តីពិសេសនៃទំនាក់ទំនងរបស់អាញ់ស្តាញបង្ហាញថា នៅពេលដែលវត្ថុដែលមានម៉ាស់ជិតដល់ល្បឿនពន្លឺ ម៉ាស់របស់វានឹងចាប់ផ្តើមកើនឡើង។ ប្រសិនបើវត្ថុមួយឈានដល់ល្បឿននៃពន្លឺ វានឹងក្លាយទៅជាធំខ្លាំង ហើយត្រូវការថាមពលគ្មានកំណត់ ដើម្បីរក្សាល្បឿនរបស់វា។ Pravica ក៏បានបន្តទៀតថា ប្រសិនបើអ្នកអាចធ្វើដំណើរជិតល្បឿនពន្លឺ នោះអ្នកនឹងជួបប្រទះឥទ្ធិពលទាក់ទងគ្នាតាមពេលវេលា ហើយពេលវេលាអាចនឹងដើរយឺតជាងអ្វីដែលយើងគិត៕