អ្នកចម្រៀងរ៉េបថ្មី មេសា កំពុងឆ្ពោះទៅរកភាពល្បីល្បាញបន្ទាប់ពីទម្លាក់បទដំបូងរបស់ខ្លួនច្រៀងរួមជាមួយ វណ្ណដា ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនក្នុងជំហានថ្មីរបស់លោក។ ជាពិសេសបើតាម វណ្ណដា បញ្ជាក់បទទើបទម្លាក់នេះ មេសា បានធ្វើឡើងតាំងពីឆ្នាំ២០២០ ប៉ុន្តែទើបតែបញ្ចេញនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ENWZm2QSVlT_5R9aHhWfVB3HcdOdgpUNbgdOpJwSYVmKdNSIWugKPvQfOgzdkLtySGwX8z39Ng4aTStpmnUDf7x6C5j0qZsMvdTsNs9-w6I7mwD_SLfnvsX9EbC0aasPeWpLaii7CmhLfpLEEvbexE_IL482rmwRE5prEoVQ5Iv02W6-o4N15PkeCKU/s2048/image_2024-02-23_09-24-24.png

នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ អ្នកចម្រៀងរ៉េបជើងថ្មី មេសា ដែលគេដឹងថាជាជំនួយការផ្ទាល់របស់ វណ្ណដា បានទម្លាក់ចម្រៀងមួយបទមានចំណងជើងថា «ដូចមេ»ហើយកាន់តែពិសេសនោះបទនេះមានការFtជាមួយ វណ្ណដា ទៀត។ នៅក្នុងអត្ថន័យចម្រៀង វណ្ណដា បានលើកសរសើរពី មេសា ដែលនៅជាមួយលោកក្រេបយកចំណេះដឹងលើវិស័យនេះព្រមទាំងអភិវឌ្ឍខ្លួនបានយ៉ាងល្អចេះរ៉េបដូចជាខ្លួនដែរទាំងដែល មេសា ពីមុនមិនចេះទៅលើការច្រៀងរ៉េបនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDwlwZ84lHG-QTZwTxfaq3pQeApcGzEVkIDc181ucenYuCOhHMB0JqDP7yE-OpYpWXdeL3nyUi15R2BJkKwt9bcO9-Se8nj1UM16AurP8-5LaSQHaDI8e67ePg5xkbrB7m5ypclgYkx3UReaAiLG__IYOyE2CmVGiwVNgSAPbWKo_ah6FhhHxk49WJ34/s2048/image_2024-02-23_09-24-28.png

ទស្សនិកជនមានការចាប់អារម្មណ៍ទៅលើឃ្លាចម្រៀងរបស់ មេសា នោះគឺ«ឪខ្លាវាមិនដែលកូនឆ្មា» ដែលមានន័យថា វណ្ណដា ជាមនុស្សមានឥទ្ធិពលខ្លាំងក្លាហើយមិនដែលមានកូនឆ្មានោះទេដែលចង់មានន័យថាលោកក៏ខ្លាំងដូចគ្នា។ ចំណែកឯឃ្លាមួយរបស់ វណ្ណដា «ស្តាប់ទាំង Hip Hop ស្តាប់ទាំងព្រះធម៌» ទស្សនិកជនក៏ចាប់អារម្មណ៍ដូចគ្នា ដ្បិតតែលោកជាអ្នកចម្រៀងរ៉េបសម័យថ្មី តែលោកក៏មានសេចក្តីជ្រះថ្លាស្តាប់ធម៌អប់រំផ្លូវចិត្តផងដែរ។

ជាមួយគ្នានេះផងដែរ អ្នកគាំទ្រក៏បានសរសើរដូចគ្នាថា វណ្ណដា តែងតែយិតយោងមនុស្សជុំវិញខ្លួនឱ្យផ្គុំថ្កើន និងបានលើកឡើងទៀតថាចង់ទៅលឿនត្រូវទៅម្នាក់ឯង តែបើចង់ទៅឱ្យបានឆ្ងាយត្រូវទៅជាក្រុម»។ បទចម្រៀងថ្មីមានចំណងជើងថា «ដូចមេ» ពី មេសា និង វណ្ណដា នេះដែរកំពុងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនគ្រាន់តែចេញមិនទាន់បានប៉ុន្មានផងមានជនបរទេសយកបទនេះទៅ Reaction បាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKZl_YktnRQH0K_DjxZQw6utttvE5n0hpNSUiXYMlFdYuoksW2J_kFR8EbRNTeKqm1dHM1Dln-QCcSp4XIwEI1mF914RswlsODCCyr6WMPymgd7q0sWYe42iVCsLgHxQdsQad6VRmEd6VqrZjyl3RtR4Ef4RqrMW8DtxCOJGOkjZ3D-aMh8jrNE5s-9c/s1692/image_2024-02-23_09-24-27.png

បើតាមការបញ្ជាក់ពី វណ្ណដា នៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនបទ «ដូចមេ» នេះ មេសា បានថតសំឡេងផ្ញើឱ្យលោកតាំងពីខែតុលា ឆ្នាំ២០២០ ពោលគឺជិត៤ឆ្នាំហើយទើប មេសា ដាច់ចិត្តទម្លាក់បទនេះ។ ជាមួយគ្នានេះដែរ មុនការទម្លាក់បទខាងលើនេះជាផ្លូវការ មេសា បានបង្ហាញខ្លួនដំបូងនៅក្នុងក្លិបកម្សាន្តក្នុងកម្មវិធីមួយកាលពីកន្លងទៅនេះផងដែរ៕