Home ព័ត៌មានអន្តរជាតិ បុរសមានកម្ពស់ខ្ពស់បំផុត និងនារីមាឌតូចបំផុតលើពិភពលោក បានជួបគ្នាម្តងទៀត

បុរសមានកម្ពស់ខ្ពស់បំផុត និងនារីមាឌតូចបំផុតលើពិភពលោក បានជួបគ្នាម្តងទៀត

351
0

សហរដ្ឋអាមេរិក ៖ បុរសមានកម្ពស់ខ្ពស់បំផុត និងនារីមានមាឌតូចល្អិតបំផុតនៅលើពិភពលោក បានថតរូបរួមគ្នាម្តងទៀត ក្នុងអំឡុងពេលពួកគេបានជួបគ្នានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ឈ្មោះរបស់អ្នកទាំងពីរត្រូវបានគេកត់ត្រាចូលក្នុងសៀវភៅ Guinness ថា គឺជាបុគ្គលដែលមានរាងកាយខុសប្លែកខ្លាំងពីមនុស្សធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI_BGJ4JqZF4hs-1r3SdMVDPU4q7Wi87GLdXMt0I1dkEDPy8EQ9DxGdz0MFLzc4Grx1aiPyYX5EzwL-_eDz-gfhuMfNdxWlXSrwmr6KD7iC_gV1a-dz3i8xBb4qepE4ZvOwRaIZiTKnihVyxeopfuxKp-7LxG8ansj-cu43T1Lkfxljabkdtg3p0gY2lc/s1080/photo_2024-02-23_11-24-45.jpg

មហាជនមិនងាយបានឃើញរូបភាពការជួបគ្នារបស់អ្នកទាំងពីរទេ ប៉ុន្តែអ្នកទាំងពីរបានថតរូបរួមគ្នា នៅពេលពួកគេបានជួបគ្នាជាលើកទី២ ។ លោក Sultan Kosen Dev Adam មានកម្ពស់ខ្ពស់ខ្លាំង គឺស្មើរហូតដល់២.៥១ម៉ែត្រឯណោះ ហើយគេបានដាក់ឈ្មោះឱ្យគាត់ថា ជាបុរសមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3bjChMmCDJ49EKMAQ7k3BTbL8-m9HU6Td44cekRT3yD5l00HcYIbaCwWx-1R55W6TQpcmKSaHq-pE-waApqd-80a5YPsSiv7aFAhM4sh0I22MJs0vsTXvsEExKbmjSgguPwE7yqVzDqW8FNYoDCfZduKHykoshdRu0VWwMqyltS-WYJBIoEXJj23FpZM/s1080/photo_2024-02-23_11-24-41.jpg

ចំណែកនាង Chayoti Amke គឺជានារីមានមាឌតូចល្អិតបំផុតលើពិភពលោក ដែលកម្ពស់ចាប់ពីក្បាល រហូតដល់ចុងជើងរបស់នាង គឺស្មើប្រមាណតែ៦២សង់ទីម៉ែត្រប៉ុណ្ណោះ ។

ការជួបគ្នារបស់អ្នកទាំងពីរលើកនេះ គឺនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាគឺជាលើកទី២ ដែលលោក Sultan Kosen Dev បានជួបគ្នាជាមួយនាង Chayoti Amke បន្ទាប់ពីពួកគេបានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ២០១៨ ក្នុងអំឡុងពេលចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសអេហ្ស៊ីប (Egypt) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7cFtmWUTR_KbnSx_6XaGJIpvHM1kUM677hifFKuhxtVOJLs5HmptcHaW2LHL1e2u3FLj2kjOD5LHbxwGNCkEsUMwhOM-0YfxPk9eg5EyxBFTeSnZCVe3X-WM4Doc6r0h1D7nOdYxdJoTgBsbJzgI7Td8BoFfh39VKm9hiSo5elo_rq-2FuvE29PGaFs/s1080/photo_2024-02-23_11-24-37.jpg

កម្មវិធីយុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នេះ បានរៀបចំឡើងដោយ Guinness World Records ហើយមហាជនកម្រឃើញរូបភាពរបស់អ្នកទាំងពីរនៅជាមួយគ្នាបែបនេះណាស់ ។ បើទោះជាមើលទៅឃើញថា ពួកគេមានរាងកាយខុសប្លែកខ្លាំងពីមនុស្សទូទៅក្តី ប៉ុន្តែបើគេពិនិត្យមើលទៅរូបភាពទាំងនេះវិញ គឺពួកគេតែងតែមានស្នាមញញឹម និងបង្ហាញនូវថាមពលវិជ្ជមានជានិច្ច ៕