ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ និងលោក គួច ខេវិន អ្នកផលិតកម្មវិធីល្បីដែលរយាលពីការងារសិល្បៈបានផ្លោងពាក្យសម្តីយ៉ាងក្តៅគគុក។ រឿងនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុនលោក គួច ខេវិន បានបង្ហោះរូបភាពជាមួយគ្រួសារកំពុងស្ថិតនៅប្រទេសថៃនិងបានលើកឡើងពីបញ្ហានិងដំណោះស្រាយទាក់ទងនឹងសមាគមសិល្បៈហើយត្រូវបានជំទាវ ចន ច័ន្ទលក្ខណា ស៊ែរភ្ជាប់ជាមួយអត្ថន័យយ៉ាងចាក់ដោត។ អង្គហេតុនេះបានកើតឡើងកាន់តែក្តៅគគុកដោយអ្នកទាំងពីរផ្លោងពាក្យសម្តីបន្តទៀត ហើយអាចមានរឿងកាន់តែធំ។May be an image of 1 person

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ខេវិន បានសរសេររៀបរាប់យ៉ាងដូច្នេះថា«ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរិតថោកណានោះបានយកpageរបស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃshareទៅឱ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សីលធម៌ជាមនុស្ស។ ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?»។No photo description available.

លោកបន្តថា «បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ះពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈអំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរិតមាយាទធូរថ្លៃអ៊ីចឹង។May be an image of 1 person

អ្នកផលិតកម្មវិធីរូបនេះបន្តថា កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធម៌ សីលធម៌ ជាអ្នកចាស់ទុំថាឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាម facebook ត្រូវជួបដោះស្រាយគ្នាដោយសន្តិវិធី ឱ្យថ្លៃថ្នូរ—។ ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង???»។ ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឱ្យបានជ្រាបតែប៉ុណ្ណោះ»។No photo description available.

ការប្រើពាក្យសម្តីធ្ងន់ៗរបស់លោក គួច ខេវិន ខាងលើនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា « ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត6ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត ៦ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីគឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញឱ្យស្រីម្នាក់នេះដើរដើរបុកជញ្ជាំង ។
គ្មានអ្វីអាក្រក់ជាងសត្វពស់ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់កំពូលតារាសំដែងឈ្នានីសប្រចាំឆ្នាំ ២០២៥ ជូនទៅបង។ To be Continue ជាមួយមនុស្សស្រីខ្ញុំទ្រាំបាន តែបើជាមួយមនុស្សប្រុសដែលតាមខាំរាប់ឆ្នាំគ្មានស្រីណាទ្រាំបានទេ»។

គួរបញ្ជាក់ថា ថ្ងៃទី១៩ កុម្ភៈនេះ ជំទាវ ចន ច័ន្ទលក្ខណា និង ឧកញ៉ា ហេង ឡុង ពួតដៃជាមួយក្រុមហ៊ុនមួយទៀតបានធ្វើពិធីបុកគ្រឹះផ្ទះលំហែជាប់មាត់ព្រែកដោយមានអ្នកសិល្បៈមួយចំនួនទៅចូលរួមអមអរសាទរផងដែរ៕