មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានកោះហៅលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម កិច្ចសន្យា ដោយបានស្នើឱ្យបញ្ឈប់ការបង្ហោះវីដេអូគ្រូបារមី គ្រូអូមអាម ក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងសាសនាជាខ្លាំង។

ជុំវិញករណីនេះ មន្ទីរធម្មការ ក៏បានប្រកាសឱ្យគ្រូអូមអាមផ្សេងៗទៀត ដែលនៅតែមិនបញ្ឈប់សកម្មភាពទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

លើសពីនេះទៅទៀត មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលយកវីដេអូចាស់ៗកន្លងទៅបង្ហោះ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមីក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ។

គួរបញ្ជាក់ថា កន្លងទៅខាងក្រសួងបានធ្វើការណែនាំគ្រូបារមីជាច្រើនអ្នករួចមកហើយដូចជា លោកតាបារមីឥសីសំរិទ្ធ ឈ្មោះ វ៉ាត វុធ និងលោក ញ៉ឹប សុភិន ត្រូវបានគេស្គាល់ថាជាគ្រូឥណ្ឌា១២ភាសាជាដើម៕លោក ញ៉ឹប​ សុភិន​ ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា  ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជនាធីភ្នំពេញមិនថតផ្សាយផ្ទាល់ពេលទស្សទាយនិងមិន  ...