ប្រទេសថៃ ៖ ប្រទេសកម្ពុជា និងថៃ បានសហការគ្នាផ្សព្វផ្សាយគម្រោង «ប្រទេស២ គោលដៅ១» ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសទាំងពីរកាន់តែច្រើន ។ ការសហការគ្នាផ្សព្វផ្សាយគម្រោងនេះ កើតឡើងនៅពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងបាងកក កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រទេសថៃបានព្យាយាមជំរុញគម្រោង «ទិដ្ឋាការមួយ» ជាមួយប្រទេស៣ទៀតនៅតំបន់អាស៊ាន ។Bangkok Post - Hun Manet thanks Thailand for preventing 'interference' in  Cambodia affairs

ប្រទេសកម្ពុជា និងថៃ បានយល់ព្រមស្វែងរកមធ្យោបាយ និងសម្រួលដល់វិស័យទេសចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ និងប្រទេសផ្សេងទៀតរួមគ្នា ។ ហេតុនេះ ក្រសួងទេសចរណ៍របស់ប្រទេសទាំងពីរនឹងផ្តល់ភាពសំខាន់លើប្រធានបទនេះនាពេលឆាប់ៗ ។

ក្រៅពីនេះ ប្រទេសថៃមានគម្រោងពិភាក្សាជាមួយប្រទេសកម្ពុជា, វៀតណាម, ឡាវ និងម៉ាឡេស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងឱ្យភ្ញៀវទេសចរដែលមានទិដ្ឋាការរបស់ប្រទេសណាមួយ អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន៥ ទៀត ដោយពុំចាំបាច់ឆ្លងកាត់ការបំពេញឯកសារបន្ថែម ។กงสุล แจงไม่ได้เปลี่ยนเงื่อนไขยื่นวีซ่าคนจีน ยันใช้ระบบ e-visa ตั้งแต่ 27  ก.ย. 64

ទោះយ៉ាងណា ការបង្កើតគម្រោងនេះមិនមែនជាគំនិតថ្មីទាំងអស់ទេ ប៉ុន្តែគម្រោងនេះត្រូវបានគេលុបចោលកាលពីពេលកន្លងមក ដោយសារប្រទេសជាច្រើនមានលក្ខខណ្ឌកំណត់ និងតម្លៃជាក់លាក់ ។ បច្ចុប្បន្ន ប្រទេសថៃបានស្នើឱ្យភ្ញៀវទេសចររបស់ប្រទេសមួយចំនួន ដូចជា ៖ ភ្ញៀវទេសចរកូរ៉េខាងត្បូង និងរុស្ស៊ី អាចចូលប្រទេសថៃ រយៈពេល៩០ថ្ងៃ ដោយពុំចាំបាច់សុំទិដ្ឋាការ និងពុំចាំបាច់បង់ថ្លៃអ្វីទាំងអស់ ។ វិធានការនេះមានភាពខុសប្លែកគ្នាពីប្រទេសកម្ពុជា, ឡាវ និងវៀតណាម ។

លើសពីនេះ ប្រទេសថៃមានគម្រោងធ្វើកិច្ចព្រមព្រៀងទិដ្ឋាការសម្រាប់ប្រទេសចំនួន៥ នៅតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងលើកលែងទិដ្ឋាការដល់ពលរដ្ឋមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ចំនួន២៧ប្រទេស ។ ហេតុនេះ ភ្ញៀវទេសចរទាំងអស់ដែលមកពីសហភាពអឺរ៉ុប នឹងទទួលបាននូវភាពងាយស្រួលប្រហាក់ប្រហែលគ្នា ។Single Entry Tourist Visa for Thailand | ThaiEmbassy.com

លោក ធួន ស៊ីណាន (Thourn Sinan) ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លើកឡើងថា វាជាវិធីសាស្ត្រសម្រាប់កិច្ចសហការផ្នែកទេសចរណ៍ក្នុងតំបន់ និងមានសក្តានុពលគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជា, ថៃ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតដែលចូលរួម ។

កាលពីឆ្នាំ២០២៣ ប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចររហូតដល់២៧លាននាក់ ។ រីឯប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរជាង៥លាននាក់ ហើយក្រសួងទេសចរណ៍កម្ពុជា បានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានជាង៦លាននាក់ នៅឆ្នាំ២០២៥ និង៧លាននាក់ នៅឆ្នាំ២០២៦ ៕จ่อเพิ่ม “วีซ่าฟรี” เที่ยวไทย ดันรายได้ต่างชาติสู่เป้า 3 ล้านล้าน