សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបង្ហោះវីដេអូមួយនៅលើគេហទំព័រ Instagram ផ្ទាល់ខ្លួនរបស់គាត់ ដោយនិយាយអំពីមូលហេតុដែលវ៉ែនតានិម្មិត Quest 3 របស់គាត់ល្អជាង Vision Pro របស់ក្រុមហ៊ុន Apple ដែលទើបនឹងបើកដំណើរការថ្មីៗនេះ។

ជាការពិតណាស់ ក្នុងប៉ុន្មានសប្តាហ៍មុននេះការចេញលក់ជាផ្លូវការរបស់វ៉ែនតានិមិ្មត Apple Vision Pro បានធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាដ៏ទំនើបនេះ ទោះបីជាវាមានតម្លៃថ្លៃខ្លាំងប៉ុណ្ណាក៏ដោយ ក៏ផលិតផលនេះលក់បានជាង ២០០.០០០ គ្រឿង ចាប់តាំងពីវាត្រូវបានដាក់លក់ដំបូងនៅសហរដ្ឋអាមេរិកកាលពីខែមុនមកម្លេះ។Apple Vision Pro Gets Thumbs-Down From Mark Zuckerberg

ទោះជាយ៉ាងណា លោក Mark Zuckerberg បាននិយាយថា វ៉ែនតានិម្មិត Apple Vision Pro មានសមត្ថភាពមិនស្មើនឹង វ៉ែតា Quest 3 របស់គាត់នោះទេ ដោយលោក Mark បានលើកឡើងអំពីមូលហេតុធំៗ ៨ យ៉ាងដូចខាងក្រោម៖
១.តម្លៃថោកជាង៖ សម្រាប់វ៉ែនតានិមិ្មត Quest 3 របស់លោក Mark គឺមានតម្លៃត្រឹមតែ ៥០០ ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែល Apple Vision Pro មានតម្លៃរហូតដល់ ៣,៥០០ ដុល្លារអាមេរិក។

២.គុណភាពខ្ពស់ជាង៖ សម្រាប់អ្នកចូលចិត្តប្រើវ៉ែនតាការពិតនិម្មិត គួរតែជ្រើសរើស Quest 3 ទៅល្អជាងដោយសាររូបភាពដែលអ្នកទទួលបានគឺល្អប្រសើរជាង Apple Vision Pro។Meta Quest 3 Is 'The Better Product, Period': Mark Zuckerberg Reviews Apple Vision Pro | Technology News

៣.មានផាសុកភាព៖ ជាមួយនឹងទម្ងន់ស្រាលជាង ១២០ ក្រាម Quest 3 សន្យាថានឹងទទួលបាននូវបទពិសោធន៍នៃការពាក់កាន់តែមានផាសុកភាព និងធានាសុត្ថិភាពចំពោះអ្នកប្រើប្រាស់។

៤.ឥតខ្សែ ៖ ការរចនាឥតខ្សែរបស់ Quest 3 ជួយអ្នកប្រើប្រាស់ផ្លាស់ទីដោយសេរីដោយមិនបាច់ប្រើខ្សែ បើប្រៀបទៅនឹង Apple Vision Pro គឺតម្រូវឱ្យអ្នកប្រើប្រាស់ប្រើខ្សែដើម្បីភ្ជាប់ទូរស័ព្ទ ឬឧបករណ៍ផ្សេងៗ។

៥.អេក្រង់ភ្លឺជាង និងមានរូបភាពធំៗច្បាស់ល្អ៖ Quest 3 ត្រូវបានបំពាក់ដោយអេក្រង់ភ្លឺជាង និងមុំមើលធំទូលាយជាង Vision Pro របស់ក្រុមហ៊ុន Apple។Introducing Apple Vision Pro: Apple's first spatial computer - Apple

៦.មានឧបករណ៍ដែលអាចបញ្ជាបានតាមចលនាដៃ៖ អ្នកប្រើប្រាស់អាចជ្រើសរើសរវាងការគ្រប់គ្រងភាពជាក់លាក់ ឬការតាមដានដោយដៃ ហើយ Zuckerberg បានសង្កត់ធ្ងន់ថាសមត្ថភាពតាមដានដៃរបស់ Quest 3 គឺមានភាពសុក្រិតជាង។

៧.មានមាតិកាសម្បូរបែបជាង៖ មាតិកា VR/MR របស់ Quest 3 មានភាពចម្រុះជាង Vision Pro ។Apple Vision Pro And Spatial Computing: What Does It Mean For RLTY? | RLTY

៨.គាំទ្រពហុវេទិកា៖ បន្ថែមពីលើកម្មវិធី VR/MR Quest 3 ក៏អនុញ្ញាតឱ្យមើល YouTube ឬលេងហ្គេម Xbox ផងដែរ សម្រាប់ចលនានៅលើ Quest 3 គឺច្បាស់ជាង និងងាយស្រួលប្រើប្រាស់ជាង។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple មិនដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុន Meta នោះទេ។ ទោះជាយ៉ាងណា យោងតាមពាក្យចចាមអារ៉ាម កំណែបន្ទាប់របស់ Vision Pro នឹងមានតម្លៃសមរម្យជាង ហើយក្រុមហ៊ុនទាំងពីរទំនងនឹងបន្តអភិវឌ្ឍឧបករណ៍ការពិតនិម្មិត/លាយបញ្ចូលគ្នានាពេលអនាគត៕