អូស្ត្រាលី៖ ឆ្នេរ Tyagarah ដែលជាឆ្នេរអា..ក្រា..ត..កា..យដល់ពេញនិយមមួយនៅក្នុងប្រទេសអូស្ត្រាលី អាចនឹងត្រូវបានហាមឃាត់មិនឱ្យភ្ញៀវទេសចរស្រា…តទៀតឡើយ។

ឆ្នេរនេះមានប្រវែង ៨០០ ម៉ែត្រនៅភាគខាងជើង Byron Bay របស់ប្រទេសអូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកវិញប្រសិនបើចង់ទស្សនានៅឆ្នេរនេះ និងលុបបំបាត់វប្បធម៌ស្រា…តចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។Preserving Tyagarah Beach: Naturists Rally to Save Clothing-Optional  Sanctuary

Tyagarah គឺជាឆ្នេរដ៏ល្បីល្បាញសម្រាប់អ្នកដែលចូលចិត្តការអា..ក្រា..ត..កា..យនៅក្នុងប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក ដោយកន្លងទៅឆ្នេរនេះបានអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិស្រាតដោយសេរី និងជាផ្នែកមួយនៃតំបន់អភិរក្សធម្មជាតិ គ្រប់គ្រងដោយរដ្ឋាភិបាលនៃរដ្ឋ New South Wales ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកាលពីឆ្នាំមុនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាមូលដ្ឋានដោយនិយាយថាការអា..ក្រា..ត..កា..យជាសាធារណៈនេះគឺជា “អាកប្បកិរិយាប្រមាថ អាសអាភាស និងប្រឆាំងសង្គម” ដោយសារតែអ្នកប្រើប្រាស់ឆ្នេរអាក្រា…តកា..យមួយចំនួនប្រព្រឹត្តិរឿងមិនល្អនៅតំបន់ឆ្នេរ។Tyagarah beach: Byron Bay to spend thousands on CCTV at 'clothing optional'  beach | news.com.au — Australia's leading news site

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនឹងគំនិតនៃការហាមឃាត់របស់រដ្ឋាភិបាលនោះទេ។ លោក Bradley Benham ប្រធានក្រុមអា..ក្រា..ត..កា..យ Byron Naturists បានដាក់ញត្តិតវ៉ាចំពោះការសម្រេចចិត្តនេះទៅប្រធានទីភ្នាក់ងារបរិស្ថានរដ្ឋ ដែលញត្តិនេះបានទទួលហត្ថលេខាចំនួន ១.១២៥ ក្នុងការគាំទ្រ។ នៅក្នុងញត្តិនេះបានសរសេរថា “ការអាក្រា…តកាយគឺជារបៀបរស់នៅស្របច្បាប់ ហើយវប្បធម៌នេះមានតាំងពីយូរយារណាស់មកហើយ ដូច្នេះមិនអាចលុបបំបាត់វាចោលទេ”។ លើសពីនេះសហគមន៍ក្នុងស្រុក ភ្ញៀវជាតិ និងអន្តរជាតិ មានសិទ្ធិទៅកន្លែងសាធារណៈនេះដើម្បីបង្ហាញដោយសេរីភាព។My midlife naked holiday in Australia was exhilarating — and freeing
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលការស្រា..តនៅឆ្នេរ Tyagarah មានហានិភ័យត្រូវបានហាមឃាត់។ នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាមូលដ្ឋានបានច្រានចោលវិធានការស្រដៀងគ្នានេះ ប៉ុន្តែបានយល់ព្រមដំឡើងកាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅឆ្នេរសមុទ្រកុំឱ្យជនមួយចំនួនប្រព្រឹត្តិរឿងមិនល្អនៅតំបន់ឆ្នេរ៕