បរទេស៖ ប្រទេសនេប៉ាល់ចេញច្បាប់ថ្មីតម្រូវឱ្យអ្នកឡើងភ្នំ Everest ខ្ចប់កាកសំណល់ ឬលាមកត្រឡប់ទៅវិញ បន្ទាប់ពីពួកគេចុះពីលើភ្នំ សម្រាប់ការចោលសំរាមឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងរក្សាបរិស្ថាន អនាម័យ និងសុវត្ថិភាពនៅលើភ្នំ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Nepal Desk បានឱ្យដឹងថា រដ្ឋាភិបាលនេប៉ាល់បានសហការជាមួយក្រុងជនបទ Pasang Lhamu និងអាជ្ញាធរទទួលបន្ទុក Mount Everest ដោយកំណត់ថាអ្នកឡើងភ្នំទាំងអស់ចាប់ពីពេលនេះទៅត្រូវតែទទួលខុសត្រូវលើកាកសំណល់របស់ពួកគេ ដោយប្រមូលសំរាមយកទៅបោះចោលឱ្យបានត្រឹមត្រូវនៅជំរុំមូលដ្ឋាន បន្ទាប់ពីពួកគេចុះពីលើភ្នំវិញ។Mount Everest Introduces Mandatory 'Poo Bags' for Climbers to Preserve  Environment

បទប្បញ្ញត្តិថ្មីនេះត្រូវបានចេញដោយសាលាក្រុង Pasang Lhamu ដែលគ្រប់គ្រងផ្នែកជាច្រើននៃប្រទេសនេប៉ាល់នៃភ្នំអេវឺរ៉េស។ ទោះជាយ៉ាងណា ទាក់ទិននឹងក្លិនស្អុយនៅលើភ្នំ លោក Mingma Sherpa ប្រធានសាលាក្រុងជនបទ Pasang Lhamu បានសម្តែងការព្រួយបារម្ភថា តំបន់នេះអាចនឹងក្លាយជាកន្លែងមិនសូវពេញនិយមដូចមុននោះទេ។ ដោយសារសកម្មភាពរបស់មនុស្សនៅពេលដែលពួកគេស្នាក់នៅលើភ្នំរយៈពេលយូរ នោះសំរាមនានានឹងរលួយបង្កឱ្យមានក្លិនស្អុយខ្លាំង ទោះបីជាពួកគេយកចុះពីលើភ្នំក៏ដោយ ក៏នៅតែមានក្លិនមិនល្អ ដោយសារតែសីតុណ្ហភាពភ្នំត្រជាក់ ដែលបណ្តាលឱ្យក្លិនស្អុយបានយូរ។Everest's New Challenge: Managing Climbers' Waste with Mandatory 'Poo Bags'

Sherpa Tashi សហម្ចាស់ក្រុមហ៊ុន Nepal Seven Summits Treks បាននិយាយថា ការចេញច្បាប់ថ្មីនេះគឺជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះការថែរក្សាបរិស្ថាននៅលើភ្នំអេវឺរ៉េសគឺមានសារៈសំខាន់ណាស់។ ប៉ុន្តែទោះជាយ៉ាងណា នេះក៏អាចធ្វើឱ្យការធ្វើដំណើររបស់អតិថិជនកាន់តែពិបាកផងដែរ។Mount Everest Climbers Asked To Carry Poop Bags, To Bring Back Their Waste  To The Base Camp - The Hills Timesជាទូទៅ នៅស្ថានីយ៍មូលដ្ឋាន (៥,៣៦៤ ម៉ែត្រ) មានតង់បង្គន់ជាច្រើន ដូច្នេះអ្នកឡើងភ្នំអាចប្រើប្រាស់វាបានយ៉ាងងាយស្រួល។ រីឯនៅស្ថានីយ៍ទី១ (កម្ពស់ ៦,០៦៥ ម៉ែត្រ) វិញក្រុមមនុស្សជាច្រើនតែងរៀបចំតង់បង្គន់ដើម្បីឱ្យពួកគេអាច “តាំងទីលំនៅ” ហើយបន្ទាប់មកខ្ចប់វានៅក្នុងថង់មួយរួចយកទៅបោះចោលនៅពេលចុះក្រោម។ ចំពោះស្ថានីយ៍ទី២ ដែលមានកម្ពស់ (៦,៤០០ ម៉ែត្រ) វិញអ្នកឡើងភ្នំជាញឹកញាប់ តែងតែកប់លាមកក្នុងទឹកកក ព្រិល ឬចោលសំរាមកណ្តាលផ្លូវ។How Climber Waste is Polluting Mount Everest

ក្រុមហ៊ុន Waters បាននិយាយថា ស្ថានីយ៍ទី២ ធ្លាប់មានបញ្ហាដោយសារតែកាកសំណល់ទាំងនោះបានបន្តកកកុញនៅក្នុងជ្រោះមិនដែលបាត់ ទើបរដ្ឋាភិបាលសម្រេចចេញច្បាប់ថ្មីនេះ។ គួរបញ្ជាក់ដែរថា កាលពីមុន ប្រទេសនេប៉ាល់តម្រូវឱ្យបុគ្គលិកនៅលើភ្នំជួយសម្អាតសំរាមរបស់អតិថិជននៅពេលចុះពីលើភ្នំ ពួកគេថែមទាំងបានសហការជាមួយម៉ាកល្បីៗជាច្រើនដើម្បីទាក់ទងបញ្ហានេះ។Mount Everest tackles 60,000-pound trash problem with campaign to clean up  waste - ABC News យោងតាមក្រុមហ៊ុន Waters ជាមួយនឹងបទប្បញ្ញត្តិថ្មីនេះ នឹងតម្រូវឱ្យអតិថិជនទទួលខុសត្រូវសំរាមដោយខ្លួនឯង ទោះជាយ៉ាងណា ដើម្បីជួយអតិថិជនកុំឱ្យមានការលំបាកខ្លាំងក្នុងការប្រមូលសំរាមចុះដោយខ្លួនឯង ក្រុមហ៊ុននឹងប្រមូលផ្តុំបុគ្គលិកឱ្យដឹកជញ្ជូនសំរាមចុះក្រោម ប៉ុន្តែការអនុវត្តបែបនេះសម្រាប់តែស្ថានីយ៍ទី ២ ប៉ុណ្ណោះ៕