ជាការពិតណាស់ថាភពផែនដីរបស់យើងនេះនៅមានអ្វីជាច្រើនដែលនៅតែមិនទាន់បានរុករក ខណៈបច្ចុប្បន្នការស្រាវជ្រាវលើលំហអាកាសសម្រេចបានពាក់កណ្តាលហើយ។ ទោះជាយ៉ាងណា ពិភពបាតសមុទ្រនៅតែជាអាថ៌កំបាំងនិងពិបាកនៅក្នុងការសិក្សាស្រាវជ្រាវជាងគេបំផុតក្នុងចំណោមនោះ។

បេសកកម្មនាពេលថ្មីៗនេះ ដោយគម្រោង Seabed ២០៣០ បានបង្ហាញវត្តមានរបស់តំបន់មាត់សមុទ្រដ៏ធំសម្បើមចំនួន ៤ ដែលគេហៅថា«ភ្នំក្រោមបាតសមុទ្រ» នៅជុំវិញអាមេរិកខាងត្បូង ដោយបើកព្រំដែនថ្មីសម្រាប់ជីវិតសត្វសមុទ្រ និងជីវចម្រុះ។Scientists have discovered thousands of new mountains — on the ocean floor  - Vox

ភ្នំក្រោមសមុទ្រទាំងនេះ គឺជាភ្នំភ្លើងដែលផុតពូជអស់ហើយ ជាមួយនឹងកម្ពស់ខ្ពស់បំផុតប្រមាណនឹងជាង ២.៤០០ម៉ែត្រពីបាតសមុទ្រ។ របកគំហើញនេះអាចធ្វើទៅបានដោយការរកឃើញការផ្លាស់ប្តូរបន្តិចបន្តួចនៃកម្ពស់ផ្ទៃមហាសមុទ្រ ដែលជាបាតុភូតបង្កឡើងដោយការទាញទំនាញនៃភ្នំក្រោមទឹកដ៏ធំ។ ការរកឃើញនេះត្រូវបានធ្វើឡើងតាមរយៈផ្កាយរណប ដោយផ្តល់នូវវិធីសាស្រ្តថ្មីនៃការរុករក។

ភ្នំបាតសមុទ្រមានទីតាំងនៅជិតឆ្នេរសមុទ្រនៃប្រទេសប៉េរូ និងឈីលី អំឡុងពេលដែលក្រុមបេសកកម្មធ្វើដំណើរឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិកខាងកើត។ កម្ពស់ខ្ពស់បំផុតនៃកំពូលភ្នំថ្មីនេះគឺប្រមាណ ២.៤០០ ម៉ែត្រពីលើបាតសមុទ្រ ដែលវាខ្ពស់ជាងសំណង់អគារខ្ពស់បំផុតលើផែនដីរហូតដល់ទៅបីដង។Satellites Discover 20,000 Mountains In Earth's Oceans - The Morning News

អ្វីដែលធ្វើឱ្យតំបន់សមុទ្រទាំងនេះមានការចាប់អារម្មណ៍ជាពិសេសគឺតួនាទីរបស់ភ្នំនេះគឺជា “ចំណុចក្តៅជីវសាស្រ្ត” ។ ភ្នំក្រោមសមុទ្រទាំងនេះនឹងផ្តល់នូវជម្រកសំខាន់ៗសម្រាប់ពពួកសត្វសមុទ្រ ដែលដើរតួជាសំបុកនៃជីវចម្រុះ។ ផ្នែកដ៏ចោតនៃភ្នំទាំងនេះជារឿយៗជាសំណល់នៃភ្នំភ្លើងដែលផុតពូជ និងទាក់ទាញប្រភេទសត្វជាច្រើនប្រភេទ។

គួរបញ្ជាក់ថា របកគំហើញនៃភ្នំបាតសមុទ្រទាំងនេះមិនគ្រាន់តែជាសមិទ្ធិផលភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានយ៉ាងសំខាន់ក្នុងការយល់ដឹងអំពីជីវៈចម្រុះនៃភពផែនដីរបស់យើង។ ជាមួយនឹងការគូសផែនទីនៃភ្នំក្រោមមហាសមុទ្រដែលមិនស្គាល់ពីមុនទាំងនេះ អ្នកស្រាវជ្រាវបានទទួលការយល់ដឹងថ្មីអំពីទម្រង់ជីវិតដ៏ធំទូលាយដែលរស់នៅក្នុងមហាសមុទ្ររបស់យើង៕Huge underwater mountain TWICE the height of the Burj Khalifa, the world's tallest  building, is discovered off the coast of Guatemala | Daily Mail Online