សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Ford គ្រោងអភិវឌ្ឍរថយន្តអគ្គិសនី (EV) របស់ខ្លួនដោយផ្តោតលើតម្លៃសមរម្យ ផ្អែកលើវេទិកាថ្មី និងការរៀបចំរចនាសម្ព័ន្ធឡើងវិញជាយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla នេះបើយោងតាម Price Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។EV Price Wars: Ford Mustang Mach-E vs Tesla Model Y SUV | Money

លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងបង្កើត “ក្រុមអ្នកបច្ចេកទេសដែលមានទេពកោសល្យខ្ពស់” ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី (EV) ឱ្យមានតម្លៃសមរម្យនិងមានសមត្ថភាពខ្ពស់។ ដូច្នេះក្រុមហ៊ុននេះបច្ចុប្បន្នកំពុងរៀបចំផ្លាស់ប្តូរឧបករណ៍រថយន្តអគ្គិសនីរបស់ខ្លួន ក៏ដូចជាបង្កើតវេទិកា EV ថ្មីដែលមានប្រសិទ្ធភាព ដោយទទួលស្គាល់ពីការកើនឡើងនៃតម្រូវការ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនឧស្សាហកម្មយក្សដូចជា Tesla និងក្រុមហ៊ុនចិនដែលកំពុងរីកចម្រើន។Are Cheaper EVs on the Way? Ford Goes Old-School to Find Affordable EV  Technology

លោក Jim Farley បានបន្តទៀតថា ខ្លួនបានបង្កើតវេទិកាដែលអាចបត់បែនបាន ដែលមិនត្រឹមតែសមនឹងប្រភេទរថយន្តជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាវេទិកាសម្រាប់ទាំងកម្មវិធី និងសេវាកម្ម។ Farley បានបន្ថែមថា ក្រុមហ៊ុន Ford កំពុងរៀបចំការចំណាយរបស់ខ្លួន ដើម្បីផ្តោតលើម៉ូដែលតូចៗ។ ជាការពិតណាស់ តម្លៃសមរម្យគឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលទិញយានយន្តអគ្គិសនីកាន់តែច្រើន ហើយក៏ជួយឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ។Ford Electric Vehicles | Charging, Range, Technology & More | Ford.com

ទោះជាយ៉ាងណា សព្វថ្ងៃនេះរថយន្តដែលប្រើថ្មភាគច្រើនគឺមានតម្លៃថ្លៃ ហើយអតិថិជនដែលមានថវិកាតិចតួចពិតជាពិបាកក្នុងការទិញរថយន្តអគ្គិសនីខ្លាំងណាស់ ដោយសារក្រុមហ៊ុន Ford មិនទាន់មានផលិតផលអគ្គិសនីណាមួយដែលមានតម្លៃថោកនោះទេ។ ហេតុនេះហើយ ទើបក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍរថយន្តអគ្គិសនី (EV) របស់ខ្លួនឱ្យមានតម្លៃសមរម្យដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនផងដែរ។Ford Mustang Mach-E Review (2022): Comfortable Electric SUV | WIRED

គួរបញ្ជាក់ដែរថា ផលិតផលរថយន្តរបស់ក្រុមហ៊ុន Ford ជាទូទៅគឺមានតម្លៃទាបបំផុតក៏ ៤ ម៉ឺនដុល្លារជាងដែរ ដូចជារថយន្ត SUV អគ្គិសនី Mustang Mach-E មានតម្លៃចាប់ពី ៤៣,០០០ ដុល្លារអាមេរិក ខណៈ F-150 Lightning Pickup មានតម្លៃជាង ៥៥,០០០ដុល្លារ ដែលធ្វើឱ្យសាខារថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មិនអាចរកប្រាក់ចំណេញបាននោះទេ។ ដូច្នេះកាលពីឆ្នាំ ២០២៣ ក្រុមហ៊ុននេះមានការខាតបង់ចំនួន ៤.៧ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ពីអង្គភាពដែលមានឯកទេសក្នុងការអភិវឌ្ឍន៍យានយន្តអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធ៕