កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាលចំនួន០២នាក់ និងស្លាប់ក្មេងស្រីម្នាក់។
រថយន្តបង្ក ម៉ាក Toyota Rally ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV 8317 បើកលឿនដូចហោះ បុកពីក្រោយម៉ូតូជនរងគ្រោះ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឱ្យក្មេងស្រីអាយុ១១ឆ្នាំម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជុះវិញករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់រថយន្តបង្ក ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់៕










