ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ព្រះកាយច័ន្ទ Miss Grand Phnom Penh បានទម្លាយប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងបានស្នើសុំកញ្ញា រ៉េត សារីតាឬអាចជាប្អូនស្រី មកជួយបង្រៀនភាសា និង អ៊ិន លក្ខិណា ជួយបង្រៀនការដើរម៉ូត។ មិនឱ្យរង់ចាំយូរនោះទេពេលនេះគេបានឃើញ អ៊ិន លក្ខិណា បានទៅបង្រៀនការដើរម៉ូតបែបបវរកញ្ញាដល់ព្រះកាយច័ន្ទ ហើយ។ 

នៅយប់ថ្ងៃទី៨ កុម្ភៈ លើបណ្តាញសង្គមរបស់ Miss Grand Phnom Penh 2024 បានបង្ហោះរូបភា៤សន្លឹក ភ្ជាប់ជាមួយខ្លឹមសារថា « In love with my beautiful trainer»។ ក្នុងរូបភាពនេះគឺគេបានឃើញ លក្ខិណា បានជួយទៅបង្រៀនព្រះកាយច័ន្ទ ហើយតបតាមការស្នើសុំនាពេលថ្មីៗនេះរបស់ ព្រះកាយច័ន្ទ។

ការដែល អ៊ិន លក្ខិណា មកជួយបង្រៀនការដើរនេះក៏មានហ្វេនបានលើកឡើងដែរថា ទោះបីជា ព្រះកាយច័ន្ទ មានឈ្មោះជាគ្រូបង្រៀនអ្នកដទៃក៏ដោយនៅតែទទួលការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងផ្សេងៗជានិច្ច។ សូមរម្លឹកផងដែរថា អ៊ិន លក្ខិណា ជាម្ចាស់ពាន Best Swimsuit និងជាលំដាប់រងទី២ Miss Grand Cambodia 2023។

កន្លងមកនេះ ព្រះកាយច័ន្ទ បានពោលសរសើរនិងស្រលាញ់ការដើររបស់ អ៊ិន លក្ខិណា ទជាហេតុពេលដែល ព្រះកាយច័ន្ទ បានគ្រងមកុដ Miss Grand Phnom Penh ភ្លាមស្ទុះស្ទារម្នីរម្នាសុំឱ្យ អ៊ិន លក្ខិណា មកជួយបង្រៀនការដើររបស់ខ្លួនត្រៀមខ្លួនក្នុងការប្រកួតប្រជែងថ្នាក់ជាតិបំបុកយកមកុដឆ្នាំនេះ។

ជាមួយគ្នានេះដែរ ព្រះកាយច័ន្ទ បាននិយាយដែរថា អ៊ិន លក្ខិណា ជាមនុស្សបើកចិត្តទូលាយក្នុងការចែករំលែកចំណេះដឹងខ្លួនឯងទៅកាន់អ្នកដទៃមានចិត្តបរិសុទ្ធស្អាតទាំងខាងក្រៅនិងខាងក្នុង គ្រាន់តែក្រុមការងារទាក់ទងទៅកាន់ លក្ខិណា មកជួយបង្រៀននាងភ្លាមមិនបង្អង់យូរ លក្ខិណា ឆ្លើយយល់ព្រមតែម្តង។

ការចូលរួមដណ្តើមមកុដ Miss Grand Cambodia 2024 របស់ព្រះកាយច័ន្ទ មិនមែនជារឿងលំៗនោះទេ ការតាំងចិត្តរបស់នាងគឺមោះមុតចង់តំណាងស្រ្តីខ្មែរទូទាំងប្រទេសចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ហើយក្រៅពីការជួយបង្រៀនដើរពី អ៊ិន លក្ខិណា ព្រះកាយច័ន្ទ ក៏បានស្នើសុំរៀមច្បង រ៉េត សារីតា ឬអាចជា រ៉េត ស្រីនាថ ជួយបង្រៀននាងខាងភាសាទៀតផង គ្រាន់តែពេលនេះមិនទាន់ទទួលបានការឆ្លើយតបពីរ៉េត សារីតា ប៉ុណ្ណោះ៕