បរទេស៖ នាវាមុជទឹកគ្មានមនុស្សបើកប្រវែង ៧ ម៉ែត្រដែលមានឈ្មោះថា Ran បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្រោមផ្ទាំងទឹកកកអង់តាក់ទិកក្នុងអំឡុងពេលបេសកកម្មជាមួយនាវាបំបែកទឹកកកកូរ៉េ RV/IB Araon ។
យានជំនិះក្រោមទឹកនេះត្រូវបានគ្រប់គ្រងដោយសាកលវិទ្យាល័យ Gothenburg គឺជាយានដែលមានសមត្ថភាពខ្ពស់បំផុតមួយក្នុងចំណោមយានជំនិះចំនួនបីនៅលើពិភពលោក ដែលត្រូវបានប្រើសម្រាប់ការស្រាវជ្រាវ និងរួមចំណែកដល់ចំណេះដឹងសំខាន់ៗជាច្រើននៅក្នុងសមុទ្រ។The Mysterious Disappearance of an Underwater Explorer in Antarctica

Ran គឺជាយានជំនិះក្រោមទឹកគ្មានមនុស្សបើក (AUV) ដែលផ្ទុកទៅដោយបច្ចេកវិទ្យាទំនើប និងឧបករណ៍ចាប់សញ្ញាដែលអាចវាស់ស្ទង់ និងកត់ត្រាជុំវិញនៅក្នុងទឹក។ វាមានសមត្ថភាពអនុវត្តបេសកកម្មរយៈពេលវែងក្រោមទឹកកក ហើយត្រូវបានប្រើប្រាស់ដោយជោគជ័យនៅអង់តាក់ទិក ក្នុងចំណោមកន្លែងផ្សេងៗទៀត។
ទោះជាយ៉ាណា នាវាមុជទឹកនេះបានបាត់ខ្លួនដោយមិនដឹងមូលហេតុ អស់រយៈពេល ១ សប្តាហ៍ហើយនៅតែរកមិនឃើញ។ ការបាត់ខ្លួនរបស់ Ran គឺនៅក្នុងអំឡុងពេលនៃការមុជទឹកក្រោមទឹកកកក្រាស់ ២០០ – ៥០០ ម៉ែត្រ ដោយ Ran មិនបានបន្តទំនាក់ទំនងជាមួយកប៉ាល់ស្រាវជ្រាវ RV/IB Araon ទេ។The Mysterious Disappearance of an Underwater Explorer in Antarctica

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “ការរកនាវាមុជទឹក Ran ដូចជាការស្វែងរកម្ជុលនៅក្នុងវាលស្មៅ ដោយមិនដឹងថាបាតនៅទីណា។ នៅពេលនេះ Ran អស់ថ្ម យើងដឹងទាំងអស់ថា នឹងមានរឿងចម្លែកបានកើតឡើងនៅក្រោមទឹកកក។ យើងក៏គិតដែរថា នាវាមុជទឹកនេះនឹងមានបញ្ហាអ្វីមួយបានរារាំងវាមិនឱ្យរត់គេចខ្លួនបាន»។
សាស្រ្តាចារ្យ Anna Wahlin នៅសាកលវិទ្យាល័យ Gothenburg បាននិយាយថា “ការបាត់បង់ Ran នៅក្នុងសមុទ្រទឹកកកនេះគឺអាចធ្វើឱ្យយើងពិបាកក្នុងការស្រាវជ្រាវសមុទ្របន្តទៀត” ព្រោះ Ran គឺមានតែមួយគត់នៅក្នុងពិភពលោក និងមានតម្លៃដ៏អស្ចារ្យសម្រាប់ការស្រាវជ្រាវអន្តរជាតិ។

យានជំនិះក្រោមទឹកគ្មានមនុស្សបើកនេះ បានក្លាយជាអ្នកស្រាវជ្រាវសមុទ្រទឹកកកដំបូងគេក្នុងពិភពលោកតាំងពីឆ្នាំ ២០១៩។ វាបានឃើញការរលាយ និងការផ្លាស់ទីលំនៅរបស់ទឹកកកពីទិន្នន័យផ្កាយរណប ដោយទទួលបានរូបភាពជិតស្និទ្ធនៃតំបន់ខាងក្រោមទឹកកក និងព័ត៌មានអំពីយន្តការពិតប្រាកដនៅពីក្រោយការរលាយ។ លោក Anna Wahlin បានបន្តទៀតថា យើងដឹងរួចហើយថាឧប្បត្តិហេតុបែបនេះអាចនឹងកើតឡើងនៅថ្ងៃណាមួយ ហើយក៏ជាទីបញ្ចប់សម្រាប់ Ran ដែរ។ ដូច្នេះហើយការបាត់បង់វាគឺធំធេងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវគ្រោងនឹងរកវិធីដើម្បីជំនួស Ran នាពេលអនាគត៕