ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD ជាក្រុមហ៊ុនធំបំផុតមួយរបស់ពិភពលោក ដែលបច្ចុប្បន្ននេះមិនត្រឹមតែវាយលុកលើការនាំចេញតាមផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងត្រៀមវាយលុកតាមដែនសមុទ្រដោយបើកចំហសម្រាប់ការនាំចេញក្នុងបរិមាណដ៏ច្រើនទៅជុំវិញពិភពលោក។Demand for BYD's cars is so nuts it had to create its own shipping fleet to export  them around the world - Autoblog

ក្រុមហ៊ុនចិន BYD ដែលជាគូប្រជែងរថយន្តអគ្គីសនីជប៉ុន Tesla កាលពីខែមករាកន្លងទៅនេះគឺបានដំណើរការនាវាសមុទ្រមួយគ្រឿងដែលអាចដឹករថយន្តបាន ៥.០០០គ្រឿង។ នាវានោះគឺមានឈ្មោះថា “BYD Explorer No. 1” ។ នាវាថ្មីនេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ BYD ព្រោះវាត្រូវបានកំណត់ដើម្បីជួយក្រុមហ៊ុនឲ្យបំពេញតម្រូវការពិភពលោកដែលកំពុងកើនឡើងសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ព្រោះថាការនាំចេញតាមផ្លូវគោកគឺមានការចំណាយខ្ពស់ជាងតាមផ្លូវទឹក។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួនគ្រោងនឹងផលិតនាវាដឹករថយន្តចំនួន ៧ បន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។BYD's 1st car carrier goes into service - CnEVPost

បើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា BYD បានលក់រថយន្តប្រហែល ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ទោះបីជារថយន្តភាគច្រើនត្រូវបានលក់ទៅឱ្យអ្នកទិញចិនក៏ដោយ ក្រុមហ៊ុននេះក៏បាននាំចេញរថយន្តប្រហែល ២៤៣.០០០គ្រឿងទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល និងអ៊ីស្រាអែលផងដែរ។

ការនាំចេញមានកម្រិតរបស់ក្រុមហ៊ុន BYD ចិននេះ ក៏នៅតែគ្រប់គ្រាន់ដើម្បីវ៉ាដាច់ក្រុមហ៊ុន Tesla ជប៉ុន ជាលើកដំបូងនៅក្នុងត្រីមាសទី៤។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តម្រូវការរថយន្តអគ្គីសនីនៅក្នុងតំបន់សំខាន់ៗដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺមិនសូវមានទីផ្សារប៉ុន្មាននោះទេ។ អ្នកជំនាញផ្នែកឧស្សាហកម្មរថយន្តនិយាយថា ការមិនសូវមានទីផ្សារក្នុងតំបន់ទាំងនេះព្រោះវាពាក់ព័ន្ធនឹងបញ្ហាតម្លៃរៀងថ្លៃបន្តិចចំពោះប្រភេទរថយន្តអគ្គិសនី ហើយអតិថិជនក៏កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះអំឡុងពេលនេះផង។China's EV Giant BYD Now Exports Cars In Its Own Purpose-Built Mega-Ship |  Carscoops

ប៉ុន្តែទោះជាយ៉ាងណា ដំណាក់កាលបន្ទាប់ចិនកំពុងតែព្យាយាមជួយសម្រួលឲ្យការនាំចេញមានតម្លៃថោក ទើបធ្វើឲ្យរថយន្តទាំងនោះវាយកទៅលក់ប្រទេសផ្សេងៗមានតម្លៃថោកតាមនឹងដែរ។ ចិនគឺមានបំណងក្លាយជាអ្នកកាន់កាប់ទីផ្សាររថយន្តអគ្គីសនីដែលមានតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសគឺទាក់ទាញអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនក្នុងសហរដ្ឋអាមេរិក៕