នៅក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី១ កុម្ភៈ ២០២៤ បានឱ្យដឹងថា កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក តាមរយៈអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។
នៅកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧ម៉ឺន ២ ៩៤៦ហិកតា និងទទួលបានទិន្នផលចំនួន ៧០ ៩៤១៩តោន ហើយនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិបានប្រមាណ ៦៥៦០០០ តោន។
ជាទូទៅ ស្វាយចន្ទី ផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្តាល និងធ្ងន់ គឺអាចប្រមូលផលនៅក្នុងខែកុម្ភៈដល់ខែឧសភា។
នៅក្នុងមួយដើមមានផ្លៃជាមធ្យមគឺប្រមូលផលយ៉ាងតិច ៤ដង ដែលធ្វើឡើងតាមរយៈពេលមួយសប្តាហ៍ម្តង។ ការប្រមូលផល គួរប្រមូលផលយកផ្លែទុំ និងផ្លៃ ដែលធ្លាក់នៅលើដី បើប្រមូលផលផ្លែដែលមិនទាន់ទុំល្អ គ្រាប់ ដែលបានមកត្រូវ ស្វិតតូច គុណភាពទាប មិនអាចប្រើជាគ្រាប់ពូជបាន។
សូមបញ្ជាក់ថា ស្វាយចន្ទីអាចនឹង មានអាយុ ៧០-១០០ឆ្នាំ តែទិន្នផលជា អតិបរិមា មិនលើសពី២៥ ឆ្នាំឡើយ។ ជាមធ្យម ៣-៥ ឆ្នាំឱ្យទិន្នផល ប្រមាណ ១-៣ គីឡូក្រាម ក្នុងមួយដើម អាយុពី ៦-១០ ឆ្នាំឱ្យទិន្នផលជាមធ្យម ៥-២០ គីឡូក្រាម ក្នុងមួយដើម និង អាយុ ១០ឡើងទៅ ឱ្យទិន្នផលជា មធ្យម ១០-៦០ គ.ក្រក្នុង មួយដើម៕










