ប្រទេសថៃ ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសបានរាយការណ៍ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញប្រទេសថៃករណីគណបក្សកាវក្លៃ ខណៈគណបក្សនេះបានប្រមូលកៅអីសមាជិកសភាតំណាងរាស្ត្រច្រើនបំផុតនៅពេលបោះឆ្នោតកន្លងមក ហើយគណបក្សកាវក្លៃបានលើកឡើងពីគោលនយោបាយធ្វើវិសោធនកម្មមាត្រា១១២ ក្នុងពេលរកសំឡេងឆ្នោតរបស់ខ្លួន ។

តុលាការធម្មនុញ្ញប្រទេសថៃបានកាត់ក្តីថា គោលនយោបាយធ្វើវិសោធនកម្មមាត្រា១១២ របស់គណបក្សកាវក្លៃ គឺជាការផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខ ។ សារព័ត៌មាន BBC រាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃបានប្រើប្រាស់មាត្រា១១២ ដើម្បីកាត់ទោសអ្នករិះគន់របបរាជានិយមជាច្រើនករណី ហើយវាជាការបំបិតមាត់សកម្មជន និងអ្នករិះគន់នយោបាយផងដែរ ។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ មិនមែនជាការដាក់ទោសទេ ប៉ុន្តែសេចក្តីសម្រេចនេះអាចធ្វើឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ត្រូវហាមប្រឡូកក្នុងនយោបាយរយៈពេលជាច្រើនឆ្នាំ និងអាចធ្វើឱ្យគណបក្សកាវក្លៃត្រូវគេរំលាយចោល ។ នេះចាត់ទុកថា តុលាការធម្មនុញ្ញបានផ្តល់សញ្ញាដាស់តឿនយ៉ាងច្បាស់ថា ការរិះគន់ព្រះមហាក្សត្រថៃ គឺជាអ្វីដែលគេពុំអាចធ្វើបានទេ ។

សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានធ្វើឡើងក្រោយពីបុរសម្នាក់អាយុ៣០ឆ្នាំ រស់នៅទីក្រុងបាងកក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ទៅ៥០ឆ្នាំ ពាក់ព័ន្ធនឹងការប្រព្រឹត្តខុសមាត្រា១១២ ។ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ នេះ តុលាការបានកាត់ក្តីអ្នកដែលល្មើសនឹងមាត្រា១១២ នៅប្រទេសថៃ រហូតដល់ជាង២៦០នាក់ ។Thai court orders election winners to abandon plan to change royal insults  law | Reuters

ក្រោយតុលាការធម្មនុញ្ញបានសម្រេចថា គណបក្សកាវក្លៃផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខនោះ លោក Pita Limjaroenrat ប្រធានគណបក្សកាវក្លៃ និងលោក Chaithawat Tulathon មេដឹកនាំបក្សប្រឆាំងក្នុងសភាតំណាងរាស្ត្រមកពីគណបក្សកាវក្លៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីគោលជំហររបស់គណបក្សកាវក្លៃ ។

លោក Chaithawat Tulathon និយាយថា ៖ «បើទោះជាតុលាការកាត់សេចក្តីថា ទង្វើរបស់គណបក្សកាវក្លៃ គឺជាការប្រើប្រាស់សិទ្ធ និងសេរីភាព ដើម្បីផ្តួលរំលំការគ្រប់គ្រងក្នុងប្រទេសថៃ ប៉ុន្តែគណបក្សកាវក្លៃសូមបញ្ជាក់ឡើងវិញថា យើងគ្មានចេតនាបំផ្លាញ និងបំបែកស្ថាប័នព្រះមហាក្សត្រចេញពីជាតិទេ ។ ក្រៅពីនេះ យើងបារម្ភថា ការកាត់ក្តីរបស់តុលាការអាចធ្វើឱ្យប៉ះពាល់ដល់នយោបាយថៃក្នុងរយៈពេលវែងទៀតផង» ។Controversial Thammanat ruling triggers push to reform Constitutional Court  | Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thai and English.

តុលាការធម្មនុញ្ញបានកាត់សេចក្តីថា ទង្វើរបស់លោក Pita Limjaroenrat និងគណបក្សកាវក្លៃ គឺជាការប្រើប្រាស់សិទ្ធិ ឬសេរីភាព ដើម្បីផ្តួលរំលំការគ្រប់គ្រងរបបប្រជាធិបតេយ្យក្នុងប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខ ស្របតាមរដ្ឋធម្មនុញ្ញ ។ តុលាការបានបញ្ជាឱ្យឈប់បញ្ចេញមតិ, ការនិយាយស្តី, ការសរសេរ, ការបោះពុម្ភ, ការឃោសនា ព្រមទាំងមិនអនុញ្ញាតឱ្យគណបក្សនេះធ្វើវិសោធនកម្មច្បាប់មាត្រា១១២ ជាដាច់ខាត ៕