កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយនឹងការរកឃើញថ្នាំញៀន៥គីឡូក្រាម ខណៈសមត្ថកិច្ច កំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ-គ្រឿងស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ ភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ជនសង្ស័យទាំង២នាក់ រួមមាន៖
១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
២-ឈ្មោះ ផា វុធថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

នៅក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕