ប្រទេសចិន ៖ ក្រសួងការបរទេសចិនបានលើកឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធរបស់ប្រទេសចិន ចំពោះប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះសាប៉េតលី នៅសមុទ្រចិនខាងត្បូង គឺទទួលបានការគាំទ្រពីផ្នែកប្រវត្តិសាស្ត្រ ។ ការអះអាងរបស់ចិនបែបនេះបានកើតឡើង ក្រោយកាលពីពេលថ្មីៗ ប្រទេសវៀតណាមលើកឡើងថា វៀតណាមមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា វៀតណាមអាចទាមទារអធិបតេយ្យភាពលើប្រជុំកោះទាំងនេះ ។US stirs up 'China space threat' to expand space military power, maintain  military hegemony: FM spokesperson - Global Times

ប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះសាប៉េតលី ឬត្រូវបានគេស្គាល់ថា គឺជាប្រជុំកោះវ៉ាងសា និងប្រជុំកោះចឿងសានៅប្រទេសវៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយប្រជុំកោះទាំងនេះជាផ្លូវទឹកដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ។ ផ្ទៃទឹកស្ទើរទាំងអស់ត្រូវបានប្រទេសចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិ ខណៈប្រទេសវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, តៃវ៉ាន់ និងព្រុយណេ ក៏បានអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធដូចគ្នាដែរ ។Vietnam Squares Off With China in Disputed Seas - The New York Times

ក្រសួងការបរទេសវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមមានភស្តុតាងផ្នែកច្បាប់ និងភស្តុតាងផ្នែកប្រវត្តិសាស្ត្រគ្រប់គ្រាន់បញ្ជាក់ថា វៀតណាមជាម្ចាស់កម្មសិទ្ធលើប្រជុំកោះទាំងពីរនេះ ។ ការលើកឡើងរបស់ក្រសួងការបរទេសវៀតណាមបែបនេះ គឺជាការឆ្លើយតបសំណួរទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការឈ្លានពានលើប្រជុំកោះប៉ារ៉ាសែលរបស់ចិន កាលពីឆ្នាំ១៩៧៤ ។

ក្រសួងការបរទេសវៀតណាមបញ្ជាក់ទៀតថា វៀតណាមមានសិទ្ធគ្រប់គ្រងលើប្រជុំកោះវ៉ាងសា តាំងពីសតវត្សទី១៧ មកម៉្លេះ នេះបើយោងតាមច្បាប់អន្តរជាតិ ។ ប៉ុន្តែក្រសួងការបរទេសចិនថ្លែងថា ការអះអាងពីភាពជាម្ចាស់កម្មសិទ្ធរបស់ចិន គឺទទួលបានការគាំទ្រយ៉ាងពេញលេញពីផ្នែកប្រវត្តិសាស្ត្រ និងផ្នែកច្បាប់ ។US move pits China vs Vietnam in South China Sea - Asia Times

លោក Wang Wenbin មន្ត្រីនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ៖ «ចិនជាប្រទេសដំបូងគេដែលរកឃើញប្រជុំកោះនេះ ហើយចិនបានដាក់ឈ្មោះកោះ, ធ្វើការអភិវឌ្ឍ និងរៀបចំប្រជុំកោះផងដែរ ។ ដូច្នេះ ប្រទេសចិនអាចប្រើប្រាស់អំណាចរបស់ខ្លួនលើប្រជុំកោះទាំងនេះបាន» ។

លោក Wang Wenbin បន្តថា ៖ «ប្រទេសចិនតែងតែជំទាស់ចំពោះការអះអាងទាំងខុសច្បាប់របស់ប្រទេសពាក់ព័ន្ធមួយចំនួនមកលើទឹកដីរបស់ចិន ហើយចិននៅតែការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបន្តទៀត» ។After India, Vietnam says Beijing making 'untruthful' claims on South China  Sea | World News - Hindustan Times

ការបញ្ជាក់ពីការទាមទារភាពជាម្ចាស់កម្មសិទ្ធិរបស់វៀតណាម បានកើតឡើងស្របគ្នានឹងការទាមទារយ៉ាងខ្លាំងរបស់ប្រទេសហ្វីលីពីននៅតំបន់ផ្សេងៗរបស់សមុទ្រចិនខាងត្បូង ក្រោយការប្រឈមមុខដាក់គ្នានៅសមុទ្រនាពេលកន្លងមក រវាងកប៉ាល់ចិន និងហ្វីលីពីន នៅជិតតំបន់ជម្លោះ ។

កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងសម្រេចកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការកសាងសហគមន៍មានអនាគតល្អរួមគ្នារវាងប្រទេសទាំងពីរ ៕China rebuts Vietnam's claims to disputed South China Sea islands | Reuters