ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថា ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដល់ពលរដ្ឋ ក្រោយពីការបរិភោគឈើចាក់ធ្មេញបំពងខ្លាញ់ល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមកូរ៉េខាងត្បូង ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើតាមវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបង្ហាញថា មានពលរដ្ឋកូរ៉េខាងត្បូងជាច្រើននាក់បានយកឈើចាក់ធ្មេញពណ៌បៃតង ដែលផលិតមកពីម្សៅដំឡូង ឬម្សៅពោត ទៅបំពងខ្លាញ់រហូតដល់ស្រួយ ។ បន្ទាប់មក ពួកគេក៏បានផ្សំគ្រឿងវា ដោយដាក់ម្សៅឈីស ហើយនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ដូចនំកញ្ចប់ដែរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

ក្រោយការបង្ហោះវីដេអូបរិភោគឈើចាក់ធ្មេញក្នុងបណ្តាញសង្គមឃើញថា មានអ្នកចុច Like និង Share យ៉ាងច្រើនក្នុង TikTok និង Instagram រហូតដល់ល្បីល្បាញ ហើយមនុស្សជាច្រើននាក់បានសាកល្បងបរិភោគតាមគ្នា ។

ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងបញ្ជាក់ថា ក្រសួងនៅពុំទាន់មានការត្រួតពិនិត្យថា តើឈើចាក់ធ្មេញពណ៌បៃតងទាំងនេះអាចបរិភោគបានដែរឬទេ ។ ហេតុនេះ សូមអ្នកទាំងអស់គ្នាកុំបរិភោគវាដាច់ខាត ពីព្រោះវានឹងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។เกาหลีใต้เตือน “อย่ากินไม้จิ้มฟัน” หลังชาวเน็ตแห่ลอง-นำไปทอดกรอบปรุงรส

បើទោះជាឈើចាក់ធ្មេញពណ៌បៃតងផលិតឡើងពីម្សៅដំឡូង ឬម្សៅពោតក្តី ប៉ុន្តែគេមិនបានផលិតវាសម្រាប់ឱ្យមនុស្សបរិភោគនោះទេ ។ ការផលិតឈើចាក់ធ្មេញប្រភេទនេះ គឺក្នុងគោលបំណងកុំឱ្យវាប៉ះពាល់ដល់បរិស្ថាន ដោយសារវាអាចរលាយដោយខ្លួនឯងបាន និងកាត់បន្ថយការប្រើប្រាស់ឈើ ៕